បរទេស៖ យន្តហោះពីរគ្រឿង ក្នុងសម័យសង្គ្រាមលោកលើកទីពីរ បានបុកគ្នានៅកណ្តាលអាកាសនៅក្នុងកម្មវិធីតាំងពិព័រណ៍ផ្លូវអាកាស ក្នុងក្រុងដាឡាសកាលពីថ្ងៃសៅរ៍ ដោយបង្វែរព្រឹត្តិការណ៍រំលឹកខួប ទៅជាទិដ្ឋភាពដ៏រន្ធត់វិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ ៦ នាក់បានស្លា.ប់នៅក្នុងគ្រោះថ្នាក់ធ្លា.ក់យន្តហោះ។
តាមប្រភពដដែលបានឲ្យដឹងថា យន្តហោះប្រភេទ Boeing B-17 Flying Fortress និង Bell P-63 Kingcobra បានហោះបុ.កគ្នា ធ្លាក់នៅម៉ោងប្រហែល ១:២០ រសៀល។ នេះបើតាមម៉ោងក្នុងស្រុក រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងកម្មវិធី Wings Over Dallas air show នៅអាកាសយានដ្ឋាន Dallas Executive Airport ដែលមានចំងាយប្រហែល ១០ ម៉ាយពីភាគខាងត្បូងនៃទីក្រុង Dallas ។
វីដេអូដែលបានបង្ហោះតាមអ៉ីនធឺណែតហាក់ដូចជាបង្ហាញពីយន្តហោះដែលមានល្បឿនលឿន យ៉ាងរហ័សរហួនបានបុកយន្តហោះធំមួយ ខណៈដែលអ្នកទស្សនារន្ធត់ចិត្ត៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ វីដេអូ