ត្រូវគេ.ចា.ប់.ព.ង្រ.ត់.ជាង៩ឆ្នាំ ដោយអត់.ចា.ក់.សោរ.ឃុំ តែក្មេងស្រីនេះ អត់រត់ចេញ

//s9.kh1.co/a3/a38ffd82aea888a64bf74f8e3fd22f6efd5bd8e8.jpg
សង្គម

 ១៨-វិច្ឆិកា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

Fusako Sano បាន.បា.ត់.ខ្លួ.ន.តាំងពីនាងមានអាយុ៩ឆ្នាំម៉្លេះ និងត្រូវបាន.ឃុំ.ទុកអស់រយៈពេលជាង៩ឆ្នាំ ទើបប្រទះឃើញវិញ។

ជប៉ុន៖ Fusako Sano បាន.បា.ត់.ខ្លួ.ន.តាំងពីនាងមានអាយុ៩ឆ្នាំម៉្លេះ និងត្រូវបាន.ឃុំ.ទុកអស់រយៈពេលជាង៩ឆ្នាំ ទើបប្រទះឃើញវិញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង Fusako បានកើតនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៨០ ក្នុងទីក្រុង Mitsuke នៃប្រទេសជប៉ុន។ ហើយនាងបាន.បា.ត់.ខ្លួន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩០ បន្ទាប់ពីនាងបានបញ្ចប់ការទស្សនាការប្រកួតកីឡា.វា.យ.កូនបាល់ក្នុងសាលារៀន។ នាអំឡុងពេលកំពុងដើរត្រឡប់ទៅវិញ ក៏ស្រាប់តែមានបុរសអាយុ២៨ឆ្នាំម្នាក់ ដែលជាមនុស្សមាន.ប.ញ្ហា.ផ្លូ.វ.ចិ.ត្ត បាន.ចា.ប់.ប.ង្ខំ.ឲ្យនាងចូលរថយន្ដ។

ចំពោះបុរសជាអ្នក.ចា.ប់.ព.ង្រ.ត់ គឺមានឈ្មោះថា Nobuyuki Sato កើតនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦២ និងមិនមានការងារធ្វើប្រចាំថ្ងៃឡើយ។ ហើយលោកបាន.ចា.ប់ Fusako ទៅផ្ទះរបស់លោក និងទុកនាងនៅជាន់ខាងលើ ដែលទីតាំងផ្ទះស្ថិតក្នុងទីក្រុង Kashiwazaki នៃប្រទេសជប៉ុន និងមានចម្ងាយប្រហែល២០០ម៉ែត្រប៉ុណ្ណោះពីស្ថានីយប៉ូលិស Koban

តួយ៉ាង លោក Nobuyuki បានចាប់.ច.ង Fusako អស់រយៈពេលជាច្រើនខែ និងមិនអនុញ្ញាតឲ្យនាងងូតទឹកជាញឹកញាប់ឡើយ ព្រោះមិនមានបន្ទប់ទឹក នៅជាន់ខាងលើទេ។ ហើយ Fusako តែងតែត្រូវបាន.គំ.រា.ម.កំ.ហែ.ង ជាមួយនឹងការ.ផ្ជ.ង់.កាំ.ភ្លើ.ង និង.វា.យ.ដំ.ពី Nobuyuki ជានិច្ច។

ទន្ទឹមនឹងនេះ Nobuyuki បាន.ចា.ប់.កា.ត់.សក់របស់ Fusako ឲ្យខ្លី ចែករំលែកសម្លៀកបំពាក់មនុស្សប្រុសជាមួយនាង ផ្ដល់ម្ហូបអាហារចំនួន៣ពេលក្នុងមួយថ្ងៃដល់នាង ដែលសុទ្ធសឹងតែជាអាហារត្រូវបានចម្អិនយ៉ាងល្អ។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើល គឺ Nobuyuki រស់នៅជាមួយម្ដាយរបស់ខ្លួន ប៉ុន្ដែស្ត្រីជាម្ដាយមិនបានដឹងឡើយថា Nobuyuki លាក់ Fusako នៅជាន់ខាងលើផងដែរ។

មិនយូរប៉ុន្មាន Fusako មិនត្រូវបាន.ច.ង.ជា.ប់.ទៀតទេ ហើយទ្វារបន្ទប់វិញក៏មិនបាន.ចា.ក់.សោរដែរ ប៉ុន្ដែដោយសារតែភាព.ភ័.យ.ខ្លាច ដែលបានមកពីការ.គំ.រា.ម.កំ.ហែ.ង ទើបធ្វើឲ្យនាងចុះចាញ់គ្រប់យ៉ាង និងសុខចិត្តទទួលយកជោគវាសនារបស់នាង។

Fusako បានចំណាយពេលនៅតែជាន់លើ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់កើនឡើងជាឆ្នាំ ដោយការស្ដាប់វិទ្យុស្ងាត់ៗប៉ុណ្ណោះ។ ចំណែកស្ត្រីជាម្ដាយរបស់ Nobuyuki រស់នៅតែជាន់ខាងក្រោម និងមិនមានទំនាក់ទំនងល្អជាមួយ Nobuyuki ទេ ចាប់តាំងពី Nobuyuki ជាមនុស្ស.ហិ.ង្សា.យ៉ាងខ្លាំង គ្រប់ពេលដែលគាត់ព្យាយាមចង់ឡើងទៅជាន់ខាងលើ។

លុះមកដល់ខែមករា ឆ្នាំ១៩៩៦ ស្ត្រីជាម្ដាយរបស់ Nobuyuki បានទៅពិគ្រោះជាមួយមណ្ឌលសុខភាពសាធារណៈ Kashiwazaki ដោយសារតែ Nobuyuki បានបញ្ចេញអក្បករិយាមិនសមរម្យ និង.ហិ.ង្សា.លើមកគាត់ រួមទាំង.ភ័.យ.ខ្លា.ច.ថា ថ្ងៃណាមួយ Nobuyuki ស.ម្លា.ប់.គាត់ទៀតផង។ ហើយគាត់បានរាយការណ៍ទៅកាន់មណ្ឌលសុខភាពសាធារណៈលើកទី២ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០០០ និងសាជាថ្មីម្ដងទៀតនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០០០ ដោយស្នើឲ្យមានការចុះមកដល់ផ្ទះរបស់គាត់។ ទីបំផុតនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០០០ ក្រុមប៉ូលិសបានចុះទៅដល់ផ្ទាល់ ដែលជាហេតុធ្វើឲ្យប៉ូលិសប្រទះឃើញ Fusako នៅជាន់ខាងលើ ខណៈនាងធំពេញវ័យហើយ ក្នុងអាយុ១៩ឆ្នាំ។

ក្រោយមកប៉ូលិស បានកំណត់អញ្ញាណរបស់ Fusako និងបានដឹងថា នាងគឺជាក្មេងស្រីដែលបាន.បា.ត់.ខ្លួនក្នុងឆ្នាំ១៩៩០ ដោយគ្មានដំណឹងសូនឈឹង និងតម្រុយអ្វីទាំងអស់។ ហើយបន្ទាប់ពីទទួលបានការជួយសង្គ្រោះរួចមក Fusako បាននិយាយថា៖

ខ្ញុំត្រូវបានបុរសម្នាក់.ចា.ប់.ព.ង្រ.ត់ នៅក្បែរសាលារៀន ដែលបាន.ចា.ប់.ប.ង្ខំ.ឲ្យខ្ញុំចូលក្នុងរថយន្ដ។ អស់រយៈពេលជាង៩ឆ្នាំមកនេះ ខ្ញុំមិនដែលឈានជើងចេញពីផ្ទះនេះទេ ប៉ុន្ដែថ្ងៃនេះ ខ្ញុំបានចេញក្រៅជាលើកដំបូង។

សម្ដីរបស់ Fusano

យ៉ាងណាមិញ Fusako បានវិលត្រឡប់ទៅជួបជុំជាមួយគ្រួសារវិញភ្លាមៗ ហើយបើទោះបីជាយ៉ាងណាក៏ដោយ នាងមានរូបរាង.ស្គ.ម.ស្គាំ.ង ខ្សោះជាតិទឹក និងខ្វះ​ការធ្វើលំ​ហាត់​ប្រាណ ដែលធ្វើឲ្យនាងមិនអាចដើរបានធម្មតា។ បន្ថែមពីនេះទៀត នាងមានស្បែកស្រាលខ្លាំង និង.ជំ.ងឺ.ខា.ន់.លឿ.ន ដែលអាចបណ្ដាលមកពីខ្វះការប៉ះនឹងពន្លឺព្រះអាទិត្យ។ ចំណែក.ផ្លូ.វ.ចិ.ត្ត.របស់នាងវិញ ហាក់បីដូចជានៅក្មេងអាយុ៩ឆ្នាំដដែលអីចឹង ដូច្នេះនាងត្រូវបានសន្និដ្ឋានថា នាងទទួលរងពី.ប.ញ្ហា.ស្ត្រេ.ស ក្រោយការប៉ះ.ទ.ង្គិ.ច.ប.ញ្ហា.ផ្លូ.វ.ចិ.ត្ត.ផងដែរ។

Nobuyuki ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០០០ ដោយសារតែ.ប.ញ្ហា.ផ្លូ.វ.ចិ.ត្ត.មិនស្ថិតស្ថេររបស់លោក ខណៈម្ដាយរបស់លោក មិនត្រូវបានរកឃើញថា មានកំហុសពាក់ព័ន្ធក្នុងការ.ចា.ប់.ព.ង្រ.ត់.ទេ។ ហើយនៅថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០០០ លោកក៏ត្រូវបានចាប់.ឃា.ត់.ខ្លួ.ន.ពីបទ.ចា.ប់.ព.ង្រ.ត់។ ទីបំផុត លោកត្រូវបានតុលាការទីក្រុង Niigata កា.ត់.ទោ.ស.ឲ្យជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ ក្នុងអតិបរមា១៥ឆ្នាំរបស់ប្រទេសជប៉ុន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០២ ប៉ុន្ដែក្រោយមក ក៏បញ្ចុះមកត្រឹម១១ឆ្នាំវិញតាម​បណ្តឹង​ឧទ្ធរណ៍។

យ៉ាងណាក៏ដោយ សំណុំរឿងត្រូវបានបញ្ជូនទៅកាន់តុលាការកំពូលជប៉ុន ដែលជាលទ្ធផល Nobuyuki ត្រូវបាន.កា.ត់.ទោ.ស.ឲ្យជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំដដែល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៣។ ហើយនៅខែមេសា ឆ្នាំ២០១៥ Nobuyuki ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ប៉ុន្ដែប្រហែលជាក្នុងឆ្នាំ២០១៧ លោកត្រូវបានប្រទះឃើញ.ស្លា.ប់.តែម្នាក់ឯងក្នុងផ្ទះ។

ចំណែកខ្សែជីវិត និងសុខភាព.ផ្លូ.វ.ចិ.ត្ត.របស់ Fusako វិញ មានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីរយៈពេលប៉ុន្មានឆ្នាំក្រោយនៃការជួយ.ស.ង្គ្រោះ។ ហើយនាងបានជួយការងារលើការដាំដុះស្រូវ ជាមួយគ្រួសារ ប៉ុន្ដែនាងមានមិត្តភក្ដិតិចតួចណាស់ និងចូលចិត្តដើរលេងម្នាក់ឯង ដោយសារតែខ្វះភាពប្រាស្រ័យទាក់ទងនាអំឡុងពេល.ជា.ប់.ឃុំ.ឃាំ.ង.ក្នុងផ្ទះ។ ចំពោះចំណង់ចំណូលចិត្តរបស់នាង គឺចូលចិត្តថតរូប ជាពិសេសរូបផ្កាតែម្ដង៕

រក្សាសិទ្ធិដោយ: ខ្មែរឡូត

ប្រភព: wiki / medium / vocal.media

សូមទស្សនារូបភាពខាងក្រោម៖

Nobuyuki អ្នក.ចា.ប់.ព.ង្.រត់ (cr to the owner)
Nobuyuki អ្នក.ចា.ប់.ព.ង្.រត់ (cr to the owner)
Fusano កាលនៅក្មេង (cr to the owner)
Fusano កាលនៅក្មេង (cr to the owner)
Fusano ធំពេញវ័យ (cr to the owner)
Fusano ធំពេញវ័យ (cr to the owner)
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T