បរទេស៖ វីរបុរស អាល្លឺម៉ង់ លោក Dietmar Hamann បានរិះគន់ Antonio Rudiger ចំៗ ថារូបគេលេងដូចជាមើលងាយគូប្រកួតខ្លាំងណាស់ បន្ទាប់ពីខ្សែការពាររូបនេះរត់ធ្វើដំណើលោតៗ ខណៈកំពុងប្រជែងបាល់ជាមួយកីឡាករជប៉ុនយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងការប្រកួតបើកឆាកពូល E នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup យប់មិញ ក្រុមរហស្សនាមឥន្ទ្រីដែក អាល្លឺម៉ង់ បានបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុម ជប៉ុន ក្នុងលទ្ធផល ២ ទល់នឹង ១។

ក្រោយបញ្ចប់ការប្រកួត, លោក Hamann ដែលធ្លាប់ជួយឱ្យ អាល្លឺម៉ង់ ឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ២០០២, លោកបានមានប្រសាសន៍ប្រាប់កាសែត RTE ពី Rudiger យ៉ាងដូច្នេះថា៖
Rudiger គាត់ដឹងថា គាត់កំពុងរត់ប្រជែងយកបាល់ ហើយគាត់ស្រាប់តែធ្វើដំណើលោតៗ។ អ្នកមិនត្រូវមើលងាយគូប្រកួតនោះទេ ព្រោះថាវានឹងអាចឡងមកអ្នកវិញនៅពេលខ្លះ។ ខ្ញុំគិតថា វាមិនសមជាកីឡាករអាជីពទាល់តែសោះ។ ខ្ញុំគិតថាវាដូចជាហួសហេតុណាស់។ ក្រអឺតក្រទម៕

ប្រភព៖ Metro