វៀតណាម៖ ពពកចម្លែក ដែលមានរូបរាងដូចថាសហោះ ត្រូវបានប្រទះឃើញលើកំពូលភ្នំ Ba Den ក្នុងខេត្ត Tay Ninh ភាគអាគ្នេយ៍ នៃប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បត្តិ៍ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ។ ហើយរូបភាពទាំងប៉ុន្មាន ត្រូវបានយកទៅបង្ហោះចែកចាយ នៅលើបណ្ដាញអ៊ីនធើណេត ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសម្ដីរបស់លោក Do Vinh Quan ជាអ្នកស្រុកបានឲ្យដឹងថា គាត់បានថតរូបពពកឡើង នាវេលាម៉ោង៦:០០ព្រឹក ខណៈពេលគាត់កំពុងធ្វើដំណើរទៅធ្វើការ។ ហើយតាមពិតទៅ គាត់បានឃើញពពកផ្ដុំលើកំពូលភ្នំ តាំងពីថ្ងៃពុធទី២៣ វេលាម៉ោង៥:០០នាទីល្ងាចម៉្លេះ ប៉ុន្ដែវាមិនបានបង្ហាញរូបរាងពេញលេញដូចជាថាសហោះទេ។ ងាកទៅកាន់អ្នកស្រុកម្នាក់ទៀត គឺលោក Nguyen Dinh Quy បានបន្ថែមថា ទិដ្ឋភាពនៃពពកចម្លែកៗ តែងតែត្រូវបានប្រទះឃើញនៅអំឡុងពេលចុងឆ្នាំ និងខែភ្លៀង។
យ៉ាងណាមិញ ពពកដែលមើលទៅដូចថាសហោះកំពុងឈប់ទ្រឹងនឹងមួយកន្លែងនេះ មិនមែនជាករណីដ៏កម្រទេសម្រាប់ប្រជាជនក្នុងតំបន់ ដោយវាត្រូវបានឃើញជាញឹកញាប់ផងដែរ៕
ប្រភព: vnexpress
សូមទស្សនារូបភាពខាងក្រោម៖



