អាជ្ញាធរជាតិព្រះវិហារ ចេញសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរនៅក្នុងរមណីយដ្ឋាន គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ មានដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ៧ ៨០៣នាក់ ដែលក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ៦ ០៧២នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ១ ៧៣១នាក់។
២. រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរជាតិ សរុបចំនួន ៥ ៥២៤នាក់។
អាស្រ័យដូចបានជម្រាបខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
