ព្រោះតែអុជទៀនក្រអូបបង្កជាអគ្គិភ័យករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុច នៅត្រង់ចំណុចផ្លូវលេខ១២៨​ សង្កាត់មិត្តភាព ខណ្ឌ៧មករា

//s9.kh1.co/e6/e6b66fd841ecce66d64c0bb19960c92dfd1ccad4.jpg
សង្គម

 ០៣-មីនា-២០២៥ ១០ព្រឹក · ១៤ ម៉ោងមុន

ព្រោះតែអុជទៀនក្រអូបបង្កជាអគ្គិភ័យករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុច នៅត្រង់ចំណុចផ្លូវលេខ១២៨​ សង្កាត់មិត្តភាព ខណ្ឌ៧មករា

នៅវេលាម៉ោង១:០០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្ទះលេខ ៤៣២-៤៣៤​ ផ្លូវលេខ១២៨​ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីអុជទៀនក្រអូបបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ​ (៨ម៉ែត្រ​ x ១២ម៉ែត្រ) និងខូចខាតគ្រឿងអេឡិត្រូនិចអស់មួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ និងរបួស ចំនួន​០៣នាក់​។

នៅវេលាម៉ោង១:៤៥​នាទីរសៀល ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន០៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៤ឡាន ស្មើនឹង២៤ម៉ែត្រគូប, រថយន្តអគ្គិភ័យកងពលតូចលេខ៧០​ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន​ ស្មេីនឹង០៦ម៉ែត្រគូប, រថយន្តរបស់ទីក្រុងអូឡាំព្យា​ ចំនួន០២គ្រឿង​ ប្រេីប្រាស់ទឹកអស់០១ឡាន​ ស្មេីនឹង០៦ម៉ែត្រគូប៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/50/50ec3fece955bfa565efa0bc21286a86d2dd8bb6.jpg

អាជ្ញាធរជាតិព្រះវិហារ ចេញសេចក្តីប្រកាសព័ត៌មានស្ដីពីស្ថិតិភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥

 ០៣-មីនា-២០២៥ 
 ៩ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T