មន្ទីរពេទ្យ ហ្លួង ម៉ែ ប្រកាសជ្រេីសរេីសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៥១នាក់ តាមមុខជំនាញ/ឯកទេស ដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. វេជ្ជ.ឯកទេសសណ្ដំ និងប្រពោធនកម្ម …..១១នាក់
២. វេជ្ជ.ឯកទេសក្រពះ ពោះវៀន និងថ្លើម ….៤នាក់
៣. វេជ្ជ.ឯកទេសរោគស្ដ្រី ………………២នាក់
៤. គិលានុបដ្ឋាកជំនាញសណ្ដំ និងប្រពោធនកម្ម..១៨នាក់
៥. វេជ្ជ.ឯកទេស វះកាត់ប្រព័ន្ធរំលាយអាហារ ….២នាក់
៦. វេជ្ជ.ឯកទេសវេជ្ជសាស្ដ្រទូទៅ ………….៣នាក់
៧. គិលានុបដ្ឋាក ……………………១១នាក់។
បេក្ខជន បេក្ខនារី ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
– មានសញ្ញាបត្រ ឬវិញ្ញាបនបត្របញ្ជាក់ការសិក្សា
– សុខភាពល្អ និងកាយសម្បទាម៉ាំមួន
– ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់
– អាទិភាពសម្រាប់អ្នកមានបទពិសោធន៍ការងារ។
បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូប(មានបិតរូបថត) និងពាក្យសុំចូលបម្រើការងារ (CV&COVER letter) ដោយភ្ជាប់មកជាមួយនូវ ឯកសារថតចម្លងរួមមាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់ សំបុត្រកំណើត សញ្ញាបត្រ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗមកដាក់នៅការិយាល័យរដ្ឋបាល រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅរហូតដល់ ថ្ងៃទី២១ ខេមីនា ឆ្នាំ២០២៥៕
ប្រភព៖ មន្ទីរពេទ្យ ហ្លួង ម៉ែ
