កម្សាន្ត៖ បើនិយាយដល់ជីវិតគូសិល្បករ សិល្បការិនីខ្មែរ ភាគច្រើនបានសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល រហូតត្រូវបានហ្វេនលាន់មាត់សរសើរគ្រប់ៗគ្នា។ ជាពិសេស មានហ្វេនជាច្រើនធ្លាប់បានប៉ង ពេលរៀបការរួចចង់បានជីវិតគូដូចអាយដលខ្លួនក៏មានផងដែរ។ លើសពីនេះទៅទៀត ក្រោយរៀបការ ភាគច្រើនតារាខ្មែរបានទិញផ្ទះផ្ទាល់ខ្លួន ដើម្បីសាងគ្រួសារតូចមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើក្រឡេកមើលសិល្បការិនីខ្មែរ ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីអនិកជន ភាគច្រើនបានផ្អាកការងារសិល្បៈចេញទៅរស់នៅបរទេស។ បន្ទាប់ពីសម្រេចចិត្តនៅខាងប្ដី គេឃើញតារាស្រីទាំងនោះ សុទ្ធសឹងទទួលបានការមើលថែថ្នាក់ថ្នមពីស្វាមីបានយ៉ាងកក់ក្ដៅ។ ហើយតាស្រីដែលដកឃ្លាការងារសិល្បៈ បន្ទាប់ពីទៅរស់នៅបរទេសតាមស្វាមីមានដូចជា៖
១៖ អ្នកនាង អម្ពរ ទេវី
តារាសម្ដែងជើងចាស់ អ្នកនាង អម្ពរ ទេវី បានដកឃ្លាពីការងារសិល្បៈច្រើនឆ្នាំមកហើយ ដើម្បីទៅរស់នៅប្រទេសអាមេរិកជាមួយស្វាមី ហើយនឹងបានសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខ ខណៈកូនៗធំពេញវ័យសឹងគ្រប់គ្នា។
២៖ អ្នកនាង ដាញ់ ម៉ូនីកា
តារាសម្ដែងស្រីពោរពេញដោយទេពកោសល្យអ្នកនាង ដាញ់ ម៉ូនីកា នាងបានរៀបការនឹង ស្វាមីអនិកជនរស់នៅប្រទេសអូស្ត្រាលី។ហើយបច្ចុប្បន្ននាងនិងស្វាមី កាន់តែល្អូកល្អើន យល់ចិត្តគ្នាលើសដើម។
៣៖ អ្នកនាង នី មុល្លីកា
តារាទឹកភ្នែកអ្នកនាង នី មុល្លីកា បច្ចុប្បន្នមានកូនប្រុសស្រី២នាក់ ហើយពេលនេះនាងកំពុងរស់នៅលើទឹកដីអាមេរិក។ ម្យ៉ាងក្រោយរៀបការច្រើនមកនេះ តារារូបនេះកាន់តែមានស្នាមញញឹម ហើយទទួលបានភាពកក់ក្ដៅពីស្វាមីដែលបានផ្ដល់ឲ្យផងដែរ។
៤៖ អ្នកនាង សារ៉ាយ សក្កណា
តារាសម្ដែងស្រីអ្នកនាង សារ៉ាយ សក្កណា បានផ្អាកពីការងារសិល្បៈ បន្ទាប់ពីរៀបការរួច។ ហើយនាងបានចេញពីស្រុកកំណើតទៅរស់នៅអាមេរិកជាមួយនឹងស្វាមី ដោយបច្ចុប្បន្ននាងមានកូនស្រីមួយ និងកូនប្រុសមួយ។
៥៖ អ្នកនាង ស្រីលាភ
តារាសម្ដែង ស្រីលាភ ក៏មិនខុសពីតារាទាំង៤ខាងលើ ដោយនាងបានចាកចេញពីស្រុកកំណើត ដើម្បីសាងអនាគតនៅអាមេរិកជាមួយនឹងស្វាមី។ ក្រោយរៀបការអស់ជាច្រើនឆ្នាំ នាងទទួលបានចំណងដៃកូនស្រីម្នាក់ ទាំងស្អាត ឆ្លាតផងដែរ។
៦៖ អ្នកនាង អ៊ុន អាលីហ្សា
អ្នកនាង អ៊ុន អាលីហ្សា ក្រោយសម្រាលកូនរួច នាងបាននាំកូនស្រីទៅអាមេរិកជាមួយស្វាមី ដោយបច្ចុប្បន្ននាងកំពុងបន្តរស់នៅបរទេសជាមួយប្ដីផងដែរ។ ហើយជាញឹកញាប់ នាងតែបង្ហោះរូបគ្រួសារ មើលទៅមានសុភមង្គលតែម្ដង៕