អាជ្ញាធរជាតិព្រះវិហារ ​បញ្ចប់គម្រោងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ (ដំណាក់កាលទី៣)

//s9.kh1.co/29/29f66ef0da63de3a6f96219ad03ffa52a08d789c.jpg
សង្គម

 ០២-ធ្នូ-២០២២ ១ល្ងាច · ២ ឆ្នាំមុន

អាជ្ញាធរជាតិព្រះវិហារបានបញ្ចប់គម្រោងជួសជុលជណ្តើបុរាណខាងជើង ប្រាសាទព្រះវិហារ (ដំណាក់កាលទី៣)

ព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារបានបញ្ចប់គម្រោងជួសជុលជណ្តើបុរាណខាងជើង ប្រាសាទព្រះវិហារ ដំណាក់កាលទី៣​ ក្រោមជំនួយថវិកា​មូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌​ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ ដោយសម្រេចបានលទ្ធផល​រួមមាន៖ អភិរក្សនិងជួសជុលជណ្តើរបុរាណខាងជើងពីថ្នាក់ទី៦ ដល់ទី៧, អភិរក្សនិងជួសជុលចម្លាក់តោចំនួន ២, រៀបចំប្រព័ន្ធរំដោះទឹកខាងក្រោមកាំជណ្តេីរនិងសងខាងជណ្តេីរបុរាណ, ផ្សព្វផ្សាយកម្មវិធីអប់រំបេតិកភ័ណ្ឌដល់សិស្សសាលា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/49/493b7052d3226698e579abd2aff9e4031e5a03da.jpg

សូមបញ្ជាក់ថា ដំណាក់កាលទី១ (ឆ្នាំ២០១៨-២០១៩) អាជ្ញាធរជាតិព្រះវិហារ បានសិក្សានិងវិភាគហានិភ័យផ្នែកស្ថាបត្យកម្មនៃជណ្តើរបុរាណខាងជើងទាំងមូល ធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា សិក្សានិងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណ សាកល្បង ជួសជុលនិង អភិរក្សជណ្តើរថ្នាក់ទី៥ និងចម្លាក់តោចំនួនមួយ។ ចំណែកឯ ដំណាក់កាល ទី២ (ឆ្នាំ២០២០-២០២១) បានអភិរក្សនិងជួសជុលជណ្តើរបុរាណខាងជើង ពីថ្នាក់ទី២ ដល់ទី៤ អភិរក្សនិងជួសជុលស្ពានហាលខាងលិចប្រវែង ៩ ម អភិរក្សនិងជួសជុលចម្លាក់ តោចំនួន ១ និងគុជសីហ៍ចំនួន ១។

https://s9.kh1.co/__image/w=650,h=488,q=100/24/24e39b568c414913da2a9f53c20b8d26c36bd80d.jpg

អជ្ញាធរជាតិព្រះវិហារនឹងបន្តអនុវត្តគម្រោងដំណាក់កាលទី៤ រយៈពេលពីរឆ្នាំ (២០២២ ដល់២០២៤) ដេីម្បីជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ពីថ្នាក់ទី១១ ដល់១៤​ ក្រោមជំនួយថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌៕

https://s9.kh1.co/__image/w=650,h=488,q=100/54/54d0b139b2dd0425d95437eaf57167319ec54927.jpg
https://s9.kh1.co/__image/w=650,h=488,q=100/86/863245261a58aa171936c626aa82eb07063398b8.jpg
https://s9.kh1.co/__image/w=650,h=488,q=100/0e/0e2a1f80d29509b90a239f89ce3e78243b34915a.jpg
https://s9.kh1.co/__image/w=650,h=463,q=100/65/658a8a77b7b71df0e39ea817cae93a992d29d693.jpg
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T