ការពិត...ជំុវិញការចោទប្រកាន់ លោកអនុសេនីយ៍ត្រី កែវ ដុល អនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀន កំពុងទទួលសំណូកពីអ្នកជួញដូរ គ្រឿងញៀន

//s9.kh1.co/61/614478aa9b713ad9572c8803f84a88c6afba1a79.png
សង្គម

 ២៤-មេសា-២០២៥ ៣ល្ងាច · ៦ ម៉ោងមុន

តើស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នឹងមានការឆ្លើយតបយ៉ាងណា?

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៖​ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម ឲ្យបានជ្រាបថា នាពេលថ្មីៗកន្លងទៅនេះ មានគណនី facebook មួយឈ្មោះ Na Det បានបង្ហោះ ផ្សព្វផ្សាយព័ត៌មានដែលមានខ្លឹមសារថា " សំលេងសន្ទនារវាងលោកអធិការរងគ្រឿងញៀន កែវ ដួល នឹងឈ្មួញជួញដូរ គ្រឿងញៀន ឈ្មោះ ចាន់ ពៅ (ហៅ ពៅ ហ៊ុប) អំពីទំនាក់ទំនងការទទួលសំណូកកន្លងមកជាថ្នូរការកាងមិនបង្ក្រាបគ្រឿង ញៀន! សូមបងប្អូនជួយសែរអោយថ្នាក់ដឹកនាំឃើញផង ដើម្បីកុំអោយមានមន្ត្រីប៉ូលីសបែបនេះនៅមានក្នុងសង្គម ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=410,h=640,q=100/02/020185ab6e778c5b1aa00a31044497d3edf45751.jpg

ពាក់ព័ន្ធករណីខាងលើនេះ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូន សាធារណជន ឲ្យបានជ្រាបថា ៖ ក្រោយទទួលបានព័ត៌មានខាងលើនេះ ថ្នាក់ដឹកនាំនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការចាត់តាំងសមាសភាព ក្រុមការងារ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត បានបញ្ជាក់ឱ្យដឹងថា ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប ជាកម្លាំងបណ្តាញសម្ងាត់ របស់លោកវរសេនីយ៍ទោ កែវ ដួល អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ចំនែកការចោទថាលោកវរសេនីយ៍ទោ កែវ ដួល ទទួលសំណូកគឺមិនពិតនោះទេ ចំពោះសារសំលេងសន្ទនាគឺជានិតិវិធីរបស់នគរបាលក្នុងការញុះញង់ឱ្យសហការ ជាមួយកម្លាំងជំនាញ ដើម្បីឈានដល់ការបង្ក្រាបបទល្មើសគ្រឿងញៀនតែប៉ុណ្ណោះ ។

https://s9.kh1.co/__image/w=571,h=1006,q=100/8c/8cba3714b4885009ce34557fed08c92ba235b9da.jpg

ក្រោយពីការប្រមូលព័ត៌មានលទ្ធផលបានបង្ហាញថាគណនីហ្វេសប៊ុកឈ្មោះ Na Det បានចុះផ្សាយគឺជាព័ត៌មាន មិនពិត ហើយមានចេតនាបង្អួចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំ និងអង្គភាពអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នាំឱ្យប៉ះពាល់ដល់ កិត្តិយសនិងសេចក្តីថ្លៃថ្នូរ យ៉ាងធ្ងន់ធ្ងរ ។ បច្ចុប្បន្នអង្គភាពយើងខ្ញុំ បាននឹងកំពុងមានចំណាត់ការតាមច្បាប់ ចំពោះគណនី ហ្វេសប៊ុកមួយនេះ។

https://s9.kh1.co/__image/w=650,h=907,q=100/f6/f6ef22e3ade91b759e4862a784e3a633c6ef0393.jpg

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន។

ថ្ងៃ អង្គារ១០រោច ខែ ចេត្រ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស២៥៦៨ ប៉ោយប៉ែត.ថ្ងៃទី ២២ មេសា ឆ្នាំ ២០២៥

ប្រភពពី៖ khmertimeskh

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T