ប្រធានរដ្ឋសភាជាតិ លោកស្រី ឃួន សុដារី បានផ្ញើសារបង្ហាញភាពសោកស្តាយ ចំពោះការ​បាត់បង់យ៉ាងធំធេង នៃរដ្ឋទីក្រុងវាទីកង់

//s9.kh1.co/20/208c8c263eeed895c6875d8eed109913c4bf4250.jpg
សង្គម

 ២៤-មេសា-២០២៥ ១ល្ងាច · ៤ ម៉ោងមុន

លោកស្រី ឃួន សុដារី បានផ្ញើសារសេចក្ដីសោកស្តាយ ទៅកាន់សម្ដេចស្រី Raffaella Petrini ប្រធានគណៈអភិបាលរដ្ឋទីក្រុងវាទីកង់

ភ្នំពេញ៖ ប្រធានរដ្ឋសភាជាតិ លោកស្រី ឃួន សុដារី បានផ្ញើសារសេចក្ដីសោកស្តាយ រួមទាំងការជូនពរ ទៅកាន់ សម្ដេចស្រី Raffaella Petrini ប្រធានគណៈអភិបាលរដ្ឋទីក្រុងវាទីកង់ ចំពោះការទទួលមរណភាពរបស់ព្រះបរមរតនកោដ្ឋ Pope Francis ដែលជា មេដឹកនាំបច្ចុប្បន្ននៃសាសនាចក្រកាតូលិករ៉ូម៉ាំង និងជាព្រះមហាក្សត្រនៃរដ្ឋទីក្រុងវាទីកង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Khuon Sudary ប្រធានរដ្ឋសភាជាតិ
Khuon Sudary ប្រធានរដ្ឋសភាជាតិ

ក្នុងអំឡុងពេលដឹកនាំជាសមាសភា លោក ប៉ូប ហ្វ្រាំងស៊ីស Pope Francis បានបង្ហាញពីការប្តេជ្ញាអស់ពីចិត្តចំពោះការដឹកនាំដោយមានចិត្តមេត្តា យ៉ាងជ្រាលជ្រៅដល់ជីវិតមនុស្សជាច្រើន។ការបង្ហាញពីក្តីសង្ឃឹម ការផ្តល់មេត្តាករុណា ការបង្ហាញសេចក្តីស្រលាញ់ និងការលះបង់ក្នុងការផ្សះផ្សារ របស់គាត់បានឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅ ឆ្លងកាត់ព្រំដែននិកាយ និងបំផុសគំនិតបុគ្គលគ្រប់ជំនឿឱ្យបន្តពិភពលោក ដើរតាមផ្លូវនៃសន្តិភាព ត្រឹមត្រូវ និងមេត្តាករុណាជាងមុន" លោកស្រី បានសរសេរនៅក្នុងលិខិតសោកស្តាយ។

«នៅក្នុងនាមជារដ្ឋសភាជាតិនៃព្រះរាជាអាណាចក្រកម្ពុជា ខ្ញុំសូមបង្ហាញនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះសហគមន៍កាតូលិកសកល វ៉ាទីកង់ ប្រជាជនអាហ្សង់ទីន និងអ្នកទាំងអស់ដែលសោកស្តាយចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។ សូមសម្តេចព្រះសង្ឃបិតា បានសម្រាកក្នុងសន្តិភាព» នាងបានបន្ថែម។

https://s9.kh1.co/__image/w=650,h=434,q=100/e1/e1849087634a277f066f9860af02ccabe39a4709.webp

សម្តេចព្រះសង្ឃបិតា ប៉ូព ហ្វ្រាំងស៊ីស បានសោយទិវង្គតនៅថ្ងៃទី ២១ ខែមេសា ក្នុងអាយុ ៨៨ ឆ្នាំ។ លោកប្រសូត្យ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ១៩៣៦ ហើយត្រូវបានជ្រើសតាំងជាព្រះសង្ឃសាស្តាបិតាទី ២៦៦ នៃសាសនាចក្រកាតូលិករ៉ូមានៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៣។ 

ប្រភពពី៖ khmetimeskh.com

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T