កម្សាន្ត៖ ពិតណាស់ ប្រិយមិត្តធ្លាប់បានឃើញរួចមកហើយពីរូបសម្បត្តិតារាប្រុសខ្មែរ។ ដោយតារាប្រុសខ្មែរជាច្រើន បានធ្វើឲ្យហ្វេនភ្លឹកលង់នឹងសម្រស់ដ៏ស្រស់សង្ហាខ្លួនមិនតិចអ្នកឡើយ។ ជាពិសេស ពេលរៀបចំខ្លួនទៅចូលកម្មវិធីម្ដងៗ ម្នាក់ៗស្អាត និងមានភាពទាក់ទាញតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ប្រិយមិត្តបានឃើញ តែពេលតារាប្រុសខ្មែរស្លៀកសម្លៀកបំពាក់សម័យ មានម៉ូតប្លែកៗស្ទាវស៊ីវិល័យ តែបើងាកទៅមើលពេលសិល្បករខ្មែរ តែងគ្រងឈុតបុរាណ រឹតតែជះរាងឃើញសង្ហាលើសដើម។ ហើយតារាប្រុសដែលស្លៀកឈុតបុរាណឃើញស្អាតនោះមានដូចជា៖
១៖ លោក ឃឹម ហ្សានីត
តារាសម្ដែងលោក ឃឹម ហ្សានីត ជាតារាសម្ដែងមួយរូបដែលទទួលបានប្រជាប្រិយភាពខ្លាំង ជាពិសេសមានរូបរាងសង្ហា ហើយកម្ពស់ខ្ពស់ទៀតផង។ ក្រោយតែងស្លៀកឈុតបុរាណ ប៉ាៗសម័យថ្មីរូបនេះ កាន់តែសង្ហាជាងមុន មើលមិនដឹងថាកូនមួយឡើយ។
ប្រភពរូប៖ Wishing ជូនពរ


២៖ លោក ពៅ ពិសិដ្ឋ
តារាសម្ដែង និងពិធីករលោក ពៅ ពិសិដ្ឋ ត្រូវបានគេស្គាល់យ៉ាងច្បាស់ ជាប្អូនបង្កើតកញ្ញា ពៅ លីដា។ បើងាកមើលរូបសម្បត្តិបន្ទាប់ពីស្លៀកឈុតបុរាណ ឃើញថាកំលោះរូបនេះសង្ហា និងទាញ់ទាញតែម្ដង។
«តុបតែងស្លៀកបំពាក់ដោយ៖ Sool Cool»


៣៖ លោក ងួន ចាន់ ដេវីត
តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត បច្ចុប្បន្នកំពុងមានឈ្មោះល្បីលើវិថីសិល្បៈ។ បើក្រឡេកមើលការរៀបចំខ្លួនអនាគតប៉ាៗសម័យថ្មីរូបនេះ និយមតែងខ្លួនស្ទាយ៍ប្លែកៗ តែបន្ទាប់ពីស្លៀកឈុតបុរាណ តារារូបនេះជះរាងសង្ហាមិនណយឡើយ។
ប្រភពរូប៖ Wishing ជូនពរ


៤៖ ឆាឆា
បច្ចុប្បន្ន ឆាឆា កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកលេងបណកដាញសង្គមជាខ្លាំង គ្រប់វីដេអូនឬរូបភាព ពិតជាបានធ្វើឲ្យហ្វេនសើចសប្បាយស្ទើរគាំង។ ក្នុងនោះដែរ ថ្មីៗនេះ ឆាឆា បានថតស្លៀកឈុតបុរាណ ឃើញថាមានភាពលេចធ្លោ ស្អាតខ្លាំងតែម្ដង៕
ប្រភពរូប៖ Wishing ជូនពរ

