ភ្នំពេញ៖ ពិតណាស់ កញ្ញា ស៊ីន យូប៊ីន បានសាងឈ្មោះលើវិថីសិល្បៈអស់ជាច្រើនឆ្នាំ ហើយទទួលបានភាពល្បីល្បាញខ្លាំង។ជាពិសេស នាងជាតារាសម្ដែងមួយរូប ដែលមានសមត្ថភាពអាចសម្ដែងបានយ៉ាងល្អ។ ពីមួយឆ្នាំទៅមួយឆ្នាំ តារាស្រីរូបនេះ កាន់តែមមាញឹកនឹងការងារថតខ្សែភាពយន្តជាបន្តបន្ទាប់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទន្ទឹមនឹងជោគជ័យលើវិស័យសិល្បៈ ថ្មីៗនេះកញ្ញា ស៊ីន យូប៊ីន បានបង្ហាញមុខប្អូនស្រីបង្កើតខ្លួនមានឈ្មោះ ស៊ីន ជេននី ដែលកំពុងធ្វើឲ្យមហាជនជាច្រើនចាប់ភ្លឹកនឹងសម្រស់ប្អូនស្រីនាងគ្រប់ៗគ្នា។ លើសពីនេះទៅទៀត គេដឹងថាប្អូនស្រីតារារូបនេះ ក៏មានដុងសិល្បៈ និងសម្រស់មិនចាញ់បងស្រីប៉ុន្មានឡើយ។
ជាក់ស្ដែង មួយរយៈចុងក្រោយនេះ ប្អូនស្រីកញ្ញា ស៉ីន យូប៊ីន ចាប់ផ្ដើមឈានជើងចូលសិល្បៈ ហើយមានផលិតករជាច្រើនបានទាក់ទងនាង ដើម្បីថតរឿង ថតស្ពត និងថតMVបទចម្រៀងជាដើម។ ហើយនេះ គេអាចនិយាយបានថា កញ្ញា ស៊ីន ជេននី ជាតារាពន្លកថ្មី ប៉ុន្តែអាចក្ដោបបានទីផ្សារសិល្បៈខ្លាំង ជាពិសេសមានហ្វេនចូលចិត្តតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖





