ឥណ្ឌា៖ ថ្មីៗនេះ បុរសជាតិឥណ្ឌាម្នាក់ ទទួលបានការកោតសរសើរជាខ្លាំងពីសំណាក់អ្នកកាន់សាសនា.នានា បន្ទាប់ពីគាត់បានចំណាយអស់រយៈពេល៨ឆ្នាំ ក្នុងការធ្វើជណ្ដើរថ្មចំនួន៤០០ជំហាន ដើម្បីឡើងទៅកាន់ព្រះវិហារហិណ្ឌូនៅលើកំពូលភ្នំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ព្រះវិហារហិណ្ឌូ Baba Yogeshwar Nath មានទីតាំងស្ថិតនៅក្នុងរដ្ឋ Bihar ភាគខាងកើតនៃប្រទេសឥណ្ឌា និងមានភាពល្បីល្បាញមែនទែនសម្រាប់អ្នកកាន់សាសនា ប៉ុន្ដែមានភាពពិបាកជាខ្លាំងដើម្បីឡើងទៅដល់ ខណៈលើកំពូលភ្នំដ៏ចោតកម្ពស់ប្រមាណ៤៥៧ម៉ែត្រ។ កាលពីមិនទាន់មានជណ្ដើរថ្ម មនុស្សដែលមានកាយសម្បទាមាំមួន បានចំណាយពេលអស់ជាច្រើនម៉ោង ដើម្បីឡើងទៅដល់ និងការឡើងចុះគឺមានភាពគ្រោះថ្នាក់ណាស់ ហើយជារឿយៗ ធ្លាប់មានមនុស្ស.រ.ង.រ.បួ.ស.ផងដែរ។
តួយ៉ាង បុរសដែលធ្វើជណ្ដើរថ្មផ្ទាល់ មានឈ្មោះថា Ganauri Paswan និងធ្លាប់បានបម្រើការងារជាអ្នកបើករថយន្ដដឹកទំនិញស្ទើរពេញមួយជីវិត មុនពេលផ្លាស់ទៅធ្វើជាជាងសំណង់វិញ។ ហើយនៅថ្ងៃមួយគាត់បានឡើងទៅលើព្រះវិហារ និងបានសង្កេតឃើញពីការធ្វើដំណើរដ៏លំបាក ទើបនឹកឃើញការធ្វើជណ្ដើរថ្មដោយខ្លួនឯងតែម្ដងក្នុងឆ្នាំ២០១៤។ ទន្ទឹមនឹងនេះ គាត់មិនមានថវិកាដើម្បីធ្វើទេ ដោយគាត់បានរកថ្មនៅលើភ្នំប៉ុណ្ណោះ និងប្រើប្រាស់ញញួរ រួមទាំងឧបករណ៍សម្រាប់ដាប់ឈើ ឬថ្មជាដើម។
យ៉ាងណាមិញ មុនពេលចាប់ផ្ដើមបេសកកម្ម បុរសរូបនេះ ទទួលបានការលើកទឹកចិត្តពីគ្រួសារ ដែលបានធ្វើឲ្យគាត់ភ្លេចអស់នូវភាពហត់នឿយ។ ហើយមកទល់បច្ចុប្បន្ននេះ មនុស្សជាច្រើនបានគោរព និងដឹងគុណដល់គាត់ផងដែរ៕
ប្រភព: odditycentral
សូមទស្សនារូបភាពខាងក្រោម៖






