កម្សាន្ត ៖ នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ តារាបាល់ទាត់ Son Heungmin បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Incheon ដើម្បីត្រៀមខ្លួន សម្រាប់ជើងហោះហើររបស់ខ្លួន ទៅកាន់ទីក្រុងឡុងដ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![Son Heungmin](https://s9.kh1.co/__image/w=650,h=434,q=100/22/22df7c6e5fbbd95c74f5dc9d642f2c3cdef62f10.jpg)
ក្នុងនោះ Son Heungmin បានត្រលប់ទៅចូលរួម ជាមួយក្រុមរបស់ខ្លួនគឺ Tottenham Hotspur F.C.។ នៅថ្ងៃនោះដែរ Son Heungmin ត្រូវបានគេប្រទះឃើញ ពាក់អាវវែងពណ៌ត្នោត ហើយវាបានក្លាយជាការប្រមូល ពីម៉ាក RECTO ដែលមានតម្លៃ ៧៤៨,០០០ វ៉ុន ប្រហែលជា ៥៧៤ ដុល្លារ។
![Son Heungmin](https://s9.kh1.co/__image/w=650,h=1300,q=100/4a/4a78bc8a2d82e580fd9fb47bec97e37306432349.jpg)
ទោះបីជាវាមិនមានតម្លៃថោកក៏ដោយ ក៏អ្នកលេងអ៊ីនធើណេតជាច្រើន បានសរសើរ Son Heungmin សម្រាប់ជម្រើសរបស់លោក។ ទោះបីជា Son Heungmin គឺជាកីឡាករបាល់ទាត់ដ៏ល្អបំផុតមួយ នៅលើពិភពលោកដែលមានប្រាក់ខែខ្ពស់បំផុត យោងតាម Spotrac បច្ចុប្បន្ន Son Heungmin មានប្រាក់ខែជាមធ្យមប្រចាំឆ្នាំ ប្រហែល ១២.២៥ លានដុល្លារឯណោះ៕
ប្រភព : GStarLive