Seungri នឹងចេញពីព.ន្ធ..នា.គា.រនៅឆ្នាំក្រោយ បន្ទាប់ពីជាប់ មួយឆ្នាំកន្លះ

//s9.kh1.co/20/2058733a4692787bf6fde011a60a39fd5ab2fcb8.jpg
តារា & កម្សាន្ដ

 ១៦-ធ្នូ-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

បន្ទាប់ពីបញ្ចប់ការកាត់.ទោ.សរយៈពេល មួយ ឆ្នាំ ៦ ខែ តារាចម្រៀង លោក Seungri នឹងត្រូវដោះលែងនៅដើមឆ្នាំ ២០២៣

កូរ៉េខាងត្បូង៖ ថ្មីៗនេះ យោងតាមប្រភព ​​Insight បានបង្ហាញពីដំណឹងមួយ ដែលលើកឡើងថា តារាចម្រៀង លោក Seungri នឹងចេញពីពន្ធ.នា.គារ. នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាមួយនឹងដំណឹងនេះ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតកូរ៉េជាច្រើន មានការភ្ញាក់ផ្អើលនៅពេលដែលពេលវេលាបានកន្លងផុតទៅយ៉ាងលឿន ចំពោះរឿងក្ដីរបស់តារាចម្រៀងប្រុសរូបនេះ រហូតដល់មានមនុស្សមួយចំនួន កំពុងតែបារម្ភពីអាជីពរបស់​លោក ផងដែរ។

ដោយឡែក ជាមួយនឹងវប្បធម៌ធ្វើពហិការក្នុងប្រទេសកូរ៉េ អាចនិយាយបានថា វាពិតជាពិបាកសម្រាប់ សិល្បករ ក្នុងការវិលត្រឡប់មកវិញយ៉ាងងាយស្រួលបន្ទាប់ពី មានរឿងអាស្រូវ និងការជាប់ព.ន្ធ.នាគា.រ ខណៈដែលមានមតិ​មួយចំនួន បានលើកឡើងពីការដែលគួរផ្តល់​ឱកាស​ឱ្យ លោក Seungri កសាង​ជីវិត​ឡើង​វិញ​។

គួររំឮកផងដែរថា កាលពីក្នុងឆ្នាំ ២០១៩ អាជីពរបស់ លោក Seungri បានធ្លាក់ចុះនៅពេលដែល រូបលោក បានជាប់ក្នុងរឿងអាស្រូវ ដ៏ធំបំផុតមួយនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ រួមមានទាំងអំពើខុសច្បាប់ជាច្រើនដូចជា ពេស្យា.ចា.រ ការសូកប៉ាន់ ការវា.យ.ដំ និងការគំរា.ម.កំ.ហែងជាដើម៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Seungri
Seungri
Seungri
Seungri
Seungri
Seungri
Seungri
Seungri
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T