អបអរសារទរ ខាត់ វៃហាំង និង ស៊ីន យូប៊ីន ទទួលពានដល់ទៅ៣នៅថៃ

//s9.kh1.co/65/655df5e5ebe2a7249eee573287df58707c576cb1.jpeg
តារា & កម្សាន្ដ

 ១៩-ធ្នូ-២០២២ ២ល្ងាច · ២ ឆ្នាំមុន

Wow តារាសម្ដែងប្រចាំប្រទេសកម្ពុជា ខាត់ វៃហាំង និង ស៊ីន យូប៊ីន ទទួលពានដល់ទៅ៣នៅថៃ។

ថៃ៖ អាចនិយាយបានថា គូស្នេហ៍តារាសម្ដែងដ៏មានប្រជាប្រិយភាពលោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន អ្នកទាំងពីរបានសាងប្រជាប្រិយភាពលើវិថីសិល្បៈមកអស់ជាច្រើនឆ្នាំហើយ។ ម្យ៉ាងបច្ចុប្បន្នសិល្បករ សិល្បការិនីពីរូបនេះ ក៏មានហ្វេនស្រលាញ់ចូលចិត្តច្រើនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ទន្ទឹមនឹងចូលសិល្បៈអស់ជាច្រើនឆ្នាំ លោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន បានបន្សល់ស្នាដៃជាច្រើនលើវិថីមួយនេះ។ មិនតែប៉ុណ្ណោះ ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកទាំងពីរ ពិតជាមានភាពមមាញឹកជាមួយនឹងការងារខ្លាំង ដូចជាថតរឿងជាដើម។ 

ជាក់ស្ដែង ខណៈដែលសាងភាពល្បីល្បាញតាមរយៈការសម្ដែងភាពយន្ត ជារៀងរាល់ឆ្នាំតារាប្រុសស្រីមួយគូនេះ តែងអញ្ជើញទៅ ទទួលពានរង្វាន់នៅឯប្រទេសថៃ។ ថ្មីៗនេះ អ្នកទាំងពីក៏ទើបតែទទួលពានពីកម្មវិធី Thailand Digital Award 2022ឯប្រទេសថៃ ដោយលោក ខាត់ វៃហាំង បានពាន១ កញ្ញា ស៊ីន យូប៊ីន បានពាន១ និងពានរួមគ្នាមួយបន្ថែមទៀតផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

លោក ខាត់ វៃហាំង
លោក ខាត់ វៃហាំង
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង 
កញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង 
លោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន ជាមួយតារាថៃ
លោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន ជាមួយតារាថៃ
លោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន
លោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន
លោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន
លោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន
លោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន
លោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន
ស៊ីន យូប៊ីន ខាត់ វ៉ៃហាំង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T