ភ្នំពេញ៖ ពិព័រណ៍ ផ្សារ គ្រីស្តម៉ាស ពណ៌ខៀវ Blue Christmas Market 2022 ជិតមកដល់ហេីយអ្នកទាំងអស់គ្នា គឺនៅថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ទី 23 ដល់ 25 ខែធ្នូ ឆ្នាំ 2022 នេះតែម្តង ដែលមានទីតាំងស្ថិតនៅពេញបរិវេណ ផ្សារទំនេីប ខេ ម៉ល K MALL នៅលេីវិថីវេងស្រេង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រម៉ូសិនចុងឆ្នាំធំៗតែម្តង! មានថតរូបជាមួយលោកតា Santa Claus ហ្វ្រីជូនប៉េតប៉ោងសត្វ គូររូបមុខស្អាតៗដល់កុមារតូចៗ និងមានការចាប់ឆ្នោតផ្សងសំណាងរាប់រយរង្វាន់ថែមទៀតផង។
លេីកនេះធានាថាពិតជាពិសេស! មានផលិតផល និងទំនិញជាច្រើនមុខដែលជាតម្រូវការគ្រប់ក្រុមគ្រួសារ បញ្ចុះតម្លៃអស់ស្ទះ! បេីមិនបានមកពិតជាសោកស្តាយធំ។

សូម្បីតែក្រុមហ៊ុន KFour Group Ltd ដែលជាអ្នកឧបត្ថម្ភផ្តាច់មុខនៅក្នុងកម្មវិធីពិព័រណ៍ ផ្សារគ្រីស្តម៉ាស ពណ៌ខៀវនេះ ក៏មានប្រូម៉ូសិនពិសេស បញ្ចុះតម្លៃរហូតដល់ 50% ចំនួន 3 ប្រេន ដូចជា Kfour, Electrolux និង LocknLock ហើយផលិតផលទាំងនោះរួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ផលិតផលម៉ាក JBL, Speaker និងគ្រឿង Accessory គុណភាពល្អៗជាច្រើនមុខ ព្រមទាំងថែមកាដូជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត។


ហេីយក៏មានការចូលរួមពីក្រុមហ៊ុនអចលនាទ្រព្យ បុរី ឡាយ គង់ អេមេីរិុល រេសុីដេន , បុរី ជា រី, MR Electric Scooter in Cambodia, GAIA Cambodia និងក្រុមហ៊ុន SK SEVEN Co., LTD. ដែលជាអ្នកសហការឧបត្ថមកម្មវិធីនេះផងដែរ។ ព្រមទាំងមានផលិតផលរបស់កុមារ សម្លៀកបំពាក់ ផលិតផលថែរក្សាសម្រស់ និងសេវាកម្មផ្សេងៗទៀត!
ពុកម៉ែបងប្អូនទាំងអស់គ្នាអាចមកថតរូបជាមួយ Santa Claus ជាពិសេសកុមារតូចៗនឹងទទួលបានកាដូពិសេសពី Santa Claus ថែមទៀតផង។ លេីសពីនេះទៅទៀត មានការចូលរួមច្រៀងរាំកម្សាន្តសប្បាយៗជាមួយតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាយើងជាច្រើនរូប។

ទីតាំងរបស់ផ្សារទំនើប ខេ ម៉ល (K Mall): https://bit.ly/3jDx4xi
សម្រាប់ព័ត៌មានផ្សេងៗសូមទំនាក់ទំនង VL Event Planner ទូរស័ព្ទ ឬ Telegram : 085 777 963 / 096 921 8385៕