កាន់តែពិសេសជាមួយ ពិព័រណ៍គ្រួសារខ្ញុំ លេីកទី៥ លេីកនេះក្រៅពីការតាំងលក់ផលិតផលនិងសេវាកម្មចម្រុះថែមទាំងមានការប្រកួតគំនូរ និងផាត់ពណ៌របស់កូនៗជាមួយអាណាព្យាបាលថែមទៀត!

//s9.kh1.co/98/98426dca35a6204787a505ba688119621b944479.jpg
សង្គម

 ១៣-កញ្ញា-២០២៣ ៨ព្រឹក · ២ ឆ្នាំមុន

លេីកនេះ ពិព័រណ៍គ្រួសារខ្ញុំ លេីកទី៥ នឹងប្រព្រឹត្តទៅថ្ងៃទី ១៥ រហូត​ដល់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលត្រូវជាថ្ងៃសុក្រ សៅរ៍ និងអាទិត្យក្នុងសប្តាហ៍នេះ នៅទីតាំង ផ្សារទំនេីប​ អុីអន ម៉ល ទី១ ជាន់ផ្ទាល់ដី ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់។

ភ្នំពេញ៖ ដឹងហេីយថា ពិព័រណ៍គ្រួសារខ្ញុំ ជាពិព័រណ៍ដែលសម្បូរបែបសម្បូរយ៉ាងគ្រប់ផលិតផល និងសេវាកម្មដែលជាតម្រូវការប្រចាំថ្ងៃសម្រាប់ក្រុមគ្រួសារគ្រប់រូប។ លេីកនេះ ពិព័រណ៍គ្រួសារខ្ញុំ លេីកទី៥ នឹងប្រព្រឹត្តទៅថ្ងៃទី ១៥ រហូត​ដល់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលត្រូវជាថ្ងៃសុក្រ សៅរ៍ និងអាទិត្យក្នុងសប្តាហ៍នេះ នៅទីតាំង ផ្សារទំនេីប​ អុីអន ម៉ល ទី១ ជាន់ផ្ទាល់ដី ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

កាន់តែពិសេសជាងរាល់ដង នៅថ្ងៃចុងក្រោយនៃកម្មវិធី ក្រុម​អ្នក​រៀបចំកម្មវិធី VL Event Planner នឹងនាំមកនូវ​ការ​ប្រកួតប្រជែងគំនូរគូររូប និងផាត់ពណ៌នៅផ្ទាល់កន្លែងរបស់កុមារា កុមារីអាយុចាប់ពី ៣ឆ្នាំរហូតដល់ ៧ឆ្នាំ ​ដែលរួមក្រុមជាមួយអាណាព្យាបាលរបស់ខ្លួនម្នាក់ប្រកួតក្នុងប្រធានបទ “គំនូរគ្រួសារខ្ញុំ”។ ការដាក់ពិន្ទុផ្អែកលេី​គណកម្មការទាំងអស់ និងចំនួនសន្លឹកឆ្នោតជាសាធារណះពីអ្នកទស្សនាផ្ទាល់កន្លែង។

រូបភាព
រូបភាព

ពិព័រណ៍គ្រួសារខ្ញុំ លេីកនេះមានការចូលរួមពីម្ចាស់ឧបត្ថម្ភកម្មវិធីធំ ដោយផលិតផលម៉ាក ZELLS ដែលជាប្រភេទវីតាមីននៃបច្ចេកវិទ្យារូបមន្តចុងក្រោយរបស់ប្រទេសបារាំង ជាមួយ​នឹងការ​ប្រម៉ូសិនពិសេស​ទិញមួយថែមមួយនៅ​ក្នុងថ្ងៃពិព័រណ៍ផ្ទាល់​  និងរួមសហការឧបត្ថម្ភកម្មវិធីដោយសាលារៀន Invictus International School ​និងផលិតផលថែរក្សាស្បែក​ម៉ាក BIYO ។ ថែមទាំងមានការតាំងលក់ផលិតផល និងសេវាកម្ម ផ្សេងៗទៀតដូចជា គ្រឿងសំអាងបុរសនារី ផលិត​ផលថែរក្សាសម្រស់និងសុខភាពគ្រប់វ័យ គ្រឿង​តុបតែងខ្លួន ​គ្រឿងអេឡិច​ត្រូនិច ធនាគារ អចលនទ្រព្យ សេវាកម្មផ្នែក​សុខភាពនិងអាយុជីវិត រួមទាំងផលិតផលប្រេីប្រាស់​ផ្សេងៗជាច្រេីន​មុខទៀត។ 

រូបភាព
រូបភាព

ក្រៅពីការតាំងលក់ផលិតផល និងសេវាកម្មនេះដែរ ក៏មានការចូលរួមសម្តែងសប្បាយៗពីតារាចម្រៀងល្បីប្រចាំ​ព្រះរាជាណាចក្រកម្ពុជាយេីងគឺអ្នកនាង យក់ ថិតរដ្ឋា និងក្រុម Khmer Pop ZoomWi ពី VL Entertainment ផងដែរ។

សម្រាប់ពត៌មានផ្សេងៗសូមទំនាក់ទំនង VL Event Planner ទូរស័ព្ទ ឬ Telegram : 085 777 963 / 096 921 8385 

មានវិដេអូ https://fb.watch/m--4nxxpwu/

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T