យល់ដឹង៖ សម្រាប់មនុស្សស្រីជាប្រពន្ធ មិនដែលប៉ងចង់បានអ្វីច្រើនពីប្តីឡើយ តែមនុស្សប្រុសជាប្តីបែរជាចូលចិត្តគិតថា រាល់មនុស្សស្រីទាំងអស់សុទ្ធតែត្រូវការលុយ និងរបស់របរមានតម្លៃទៅវិញ ទាំងដែលរបស់ទាំងអស់នោះ មិនមែនជាអ្វីដែលមនុស្សស្រីជាប្រពន្ធត្រូវការឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត អ្វីដែលមនុស្សស្រីជាប្រពន្ធត្រូវការពិតប្រាកដពីប្តីរបស់ពួកគេ គឺជារឿងសាមញ្ញមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទៅវិញទេ ប៉ុន្តែមានតែប្តីភាគតិចតែប៉ុណ្ណោះដែលអាចធ្វើវាបានដើម្បីប្រពន្ធរបស់ខ្លួន បើទោះបីជារឿងនេះ វាមិនពិបាកអ្វីណាស់ណាសម្រាប់មនុស្សប្រុសជាប្តីក៏ដោយ។
រឿងសាមញ្ញ៣យ៉ាង ប្តីភាគតិចដែលអាចធ្វើបាន៖
១. យកចិត្តទុកដាក់លើប្រពន្ធ
ប្តីដែលនិយាយថាស្រលាញ់ប្រពន្ធ អាចនឹងមានច្រើនក៏ពិតមែន ប៉ុន្តែប្តីដែលស្រលាញ់ ដោយមានការយកចិត្តទុកដាក់លើប្រពន្ធ គឺមានមិនច្រើនឡើយ ព្រោះមនុស្សប្រុសគិតថារៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាហើយ មិនចាំបាច់ត្រូវផ្អែមល្ហែម និងយកចិត្តទុកដាក់ដូចមុនទេ តែតាមពិត អ្វីដែលមនុស្សស្រីជាប្រពន្ធត្រូវការ គឺការយកចិត្តទុកដាក់ពីប្តីនេះឯង។
២. ជួយសម្រាលទុក្ខលំបាកប្រពន្ធ
មានមនុស្សប្រុសជាប្តីច្រើនណាស់ ដែលដឹងថាប្រពន្ធជួបនូវទុក្ខលំបាកអ្វីខ្លះ តែមិនមានប្តីច្រើនទេ ដែលឃើញប្រពន្ធលំបាកហើយ ចេះជួយសម្រាលទុក្ខលំបាករបស់ប្រពន្ធនោះ បើទោះបីឃើញនឹងភ្នែក ក៏មិនសូវជាមានចិត្តចង់ជួយប្រពន្ធដែរ ព្រោះគិតថាវាជាការងាររបស់មនុស្សស្រី ម្យ៉ាងក៏អាងថាខ្លួនជាអ្នកចេញរកលុយផងនោះ ទើបប្តីភាគច្រើនមិនចេះជួយសម្រាលទុក្ខលំបាករបស់ប្រពន្ធ។
៣. យល់ពីអារម្មណ៍ប្រពន្ធ
ជីវិតប្តីប្រពន្ធក្រោយពេលរៀបការរួច អាចនឹងមិនសូវមានសុភមង្គលដូចមុន គឺមកពីប្តីប្រពន្ធមិនចេះយល់ពីគ្នាទៅវិញទៅមក ជាពិសេសមនុស្សប្រុសជាប្តី អាចនឹងឆាប់មានការធុញទ្រាន់នឹងប្រពន្ធ ព្រោះគិតថាកាន់តែនៅជាមួយគ្នា កាន់តែមិនយល់ពីគ្នា នោះក៏ដោយសារតែមនុស្សប្រុសជាប្តី មិនព្រមព្យាយាមយល់ពីប្រពន្ធរបស់ខ្លួន ទើបចេះតែមានបញ្ហានឹងគ្នា ហើយក៏មានប្តីតិចណាស់ដែរ ដែលចេះព្យាយាមយល់ពីអារម្មណ៍របស់ប្រពន្ធខ្លួន៕