បទពិសោធន៍ថ្មីដំបូងគេនៃសួនដ៏ស្រស់បំព្រង Heogaarden គូររូប ដាំរុក្ខជាតិ ស្តាប់តន្ត្រីបែបរ៉ូមែនទិក បង្ហាញខ្លួននៅផ្សារទំនើប Aeon 2

//s9.kh1.co/9b/9bfa18f2451ea73717fbd4ae8c7429f0dff00360.jpg
តារា & កម្សាន្ដ

 ២៤-ធ្នូ-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ពិសា Heogaarden ក្នុងសួនដ៏ស្រស់បំព្រង​និងស្វែងរកអ្វីថ្មីយល់ពីអត្ថន័យជីវិតកាន់តែច្បាស់។

ភ្នំពេញ៖ The Hidden Gaarden កម្មវិធីដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជាយើង ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរដែលមានរសជាតិស្រាលស្រទន់ “Heogaarden” ប្រារព្ធឡើងនៅឯផ្សារទំនើប អ៉ីអនម៉ល សែនសុខ បរិវេណខាងក្រៅក្នុងគោលបំណងជាច្រើន ប៉ុន្តែអ្វីដែលសំខាន់នោះគឺផ្តោតទៅលើការទទួលយកបទពិសោធន៍ថ្មីសម្រាប់ជីវិត ជាមួយការកំសាន្តជាច្រើនដោយខុសប្លែកជាងកម្មវិធីរបស់ស្រាបៀររាល់ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=813,q=100/e0/e04d9f3091f50d101d5edc956ffd4cf30f8d6be8.jpg

សួនដ៏ស្រស់បំព្រងពោលពេញដោយធម្មជាតិនេះ មានការតុបតែងបែប Outdoor ស្រឡះភ្នែកដោយគយគន់ទេសភាពមិនជិនណាយនោះឡើយ។ ក្រៅពីនេះ The Hidden Gaarden ក៏បានរៀបចំជាតូបលក់ម្ហូបអាហារជាច្រើនមុខ មិនថាជាម្ហូបសម្រាប់ក្លែម ម្ហូបបែបញ៉ាំឆ្អែតៗ ថែមទាំងបង្អែមថែមទៀតផង ដែលពិតជាស័ក្តសមសម្រាប់ការកំសាន្តពេញមួយថ្ងៃនៅទីនោះរហូតដល់ល្ងាចតែម្តង។ 

https://s9.kh1.co/__image/w=650,h=650,q=100/1a/1a49c298af5dd1818954a0adc7e30f86879d2689.jpg
https://s9.kh1.co/__image/w=650,h=867,q=100/80/80fae839406d0e60f6cb7cda153fbe0d7ba98222.jpg

ម្ហូបអាហារជាច្រើនសម្រាប់ជ្រើសរើសដែលសុទ្ធសឹងតែពិសេសត្រូវម៉ាច់ជាមួយរសជាតិទាំង 3 នៃស្រាបៀរ Heogaarden។​​ មិនត្រឹមតែប៉ុណ្ណោះ នៅទីនោះក៏មានការដាក់លក់វត្ថុអនុស្សាវរីយ៍ច្រើនមុខខុសៗគ្នា។ The Hidden Gaarden ក៏មានកម្មវិធីគូររូបលេងកំសាន្ត ការដាំរុក្ខជាតិ ការលេងហ្គេមចាក់ស្រាបៀរ Heogaarden​ ចូលកែវឱ្យបានត្រឹមត្រូវ​ កន្លែងថតរូបជាច្រើនកន្លែងដ៏ស្រស់ស្អាត ការប្រគំតន្រ្តីបែប Acoustic ជាពិសេសទៀតផងនោះគឺមានស្រាបៀរ Heogaarden ច្រើនប្រភេទដែលអ្វីពិសេសជាងសព្វមួយដងនោះគឺ លោកអ្នកអាចដាក់រូបដែលអ្នកចូលចិត្តនៅលើពពុះនៃស្រាបៀរ Heogaarden ទៀតផង។​

https://s9.kh1.co/__image/w=650,h=814,q=100/18/186d307dfd554ced940c2a8e5083008937628c6a.jpg

“អ្នកដែលចូលចិត្តបរិយាកាសបែប Relax និងចង់បានពេលវេលាផ្ទាល់ខ្លួន ដើម្បីធ្វើជាខ្លួនឯង និងធើ្វអ្វីដែលខ្លូនចង់ធ្វើ គឺមាននៅ The Hidden Gaarden ជាកន្លែងមួយដ៏ពិសេសសម្រាប់លោកអ្នក”។

នេះជាសម្តីរបស់អ្នកដែលបានចូលរួមជាច្រើន។  

២ សប្តាហ៍កន្លងទៅហើយដែល The Hidden Gaarden បានរៀបចំឡើង ដោយសប្តាហ៍បន្ទាប់គឺ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី 24 និងថ្ងៃទី 25 ខែធ្នូ នេះដែលចំនឹងថ្ងៃបុណ្យណូអែល។ ដូច្នេះហើយកម្មវិធីនេះនឹងកាន់តែពិសេស ឬយើងអាចហៅបានថា The Hidden Gaarden, special Christmas Theme ដែលមានការរៀបចំទីកន្លែង និងបរិយាកាសបែបគ្រីស្មាស់ និងមានអារម្មណ៌ប្លែកជាងសព្វមួយដងជាមួយនឹងការត្រៀមជាមួយបទចម្រៀងអន្លង់អន្លោចនៃថ្ងៃបុណ្យណូអ៊ែល រួមទាំងមានរង្វាន់ជាច្រើនទៀតផង។ 

https://s9.kh1.co/__image/w=650,h=433,q=100/c9/c9fc9a3a412ad59be29fcb3987cc779acd7bc062.jpg

សូមបញ្ជាក់ផងដែរថា ថ្ងៃទី 24, 25 នេះគឺជាសប្តាហ៍ចុងក្រោយដែលលោកអ្នកអាចចូលរួមកម្មវិធី The Hidden Gaarden by Hoegaarden។ លោកអ្នកដែលចូលរួមអាចចុះឈ្មោះនៅទីនេះ៖ https://bit.ly/3VLFYtf  ដើម្បីទទួលរង្វាន់ពិសេសៗច្រើនមុខ ញ៉ាំអាហារឆ្ងាញ់ៗ រំសាយអារម្មណ៌ជាមួយការគូររូបលើកាបូបយួរចំហៀងទុកជាការចង់ចាំដ៏មានន័យ ក៏ដូចជាការដាំរុក្ខជាតិក្នុងកែវ Heogaarden រីករាយនឹងនិក្ខេបតបែបគ្រីស្មាស់ និងចម្រៀងពិរោះៗដែលធ្វើឱ្យកាន់តែមានភាពរីករាយឡើង។ 

Hoegaarden គឺជាស្រាបៀរស្រូវសាលីលេខ 1 ដែលផលិតចេញពីគ្រឿងផ្សំធម្មជាតិ និងផ្តល់នូវរសជាតិដ៏ល្អបំផុតនៃស្រាបៀរស្រូវសាលី ងាយស្រួលពិសា និងមានរសជាតិស្រាលស្រទន់។ 

Heogaarden មិនមែនត្រឹមតែជាស្រាបៀរនោះទេ ប៉ុន្តែ Heogaarden ​ក៏បានបំផុសគំនិតដែលធ្វើឱ្យលោកអ្នកព្យាយាមបន្ថយល្បឿន និងទទួលភាពរីករាយ ស្រស់ស្រាយ ក្នុងការរស់នៅប្រចាំថ្ងៃជាពិសេស គឺចំណាយពេលសម្រាប់ខ្លូនឯង​ សម្រាកការំសាយអារម្មណ៌ឱ្យបានច្រើនជាមុន។ ពួកយើងពិតជារំភើបណាស់ក្នុងការបង្កើតព្រឹត្តិការណ៍ និងសកម្មភាពទាំងអស់នេះឡើង ដែលប្រជាជនកម្ពុជាជាច្រើនចូលចិត្ត​ និងបានចូលរួមកំសាន្តជាមួយពួកយើង។ ពួកយើងក៏សង្ឃឹមថានឹងនាំមកជូនអ្នកនូវអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនាពេលអនាគត។

https://s9.kh1.co/__image/w=650,h=650,q=100/8e/8efe91c80d34c754d5d8584693ee12af2d0ae2ed.jpg

កុំភ្លេចចូលរួមឱ្យបានច្រើនកុះករនៅផ្សារទំនើប អ៉ីអនម៉ល សែនសុខ បរិវេណខាងក្រៅថ្ងៃទី 24-25 ខែធ្នូ 2022 នេះណា៎! ពិសារដោយការទទួលខុសត្រូវ!​

លោកអ្នកអាចទស្សនាទិដ្ឋភាពនៃកម្មវិធី The Hidden Gaarden បានតាមតំណរខាងក្រោមនេះ៖https://fb.watch/hCcT6y9b_f/?mibextid=v7YzmG

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T