គោជល់ចាប់ផ្តើមឆ្នាំថ្មីដ៏រំភើប ជាមួយដៃគូចែកចាយឆ្នើម

//s9.kh1.co/ec/eca7115d4cab103a5a4d2a9028e168e7bd1cf013.jpg
សង្គម

 ២៧-មករា-២០២៤ ៨ព្រឹក · ១០ ខែមុន

មិនធម្មតា ដើមឆ្នាំភ្លាម គោជល់នាំដំណឹងល្អដ៏រំភើបដល់ដៃគូចែកចាយរបស់ខ្លួន!

គោជល់ ជាម៉ាកភេសជ្ជៈប៉ូវកម្លាំងដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ដែលកាលពីរាត្រីថ្ងៃសៅរ៍ទី13 ខែមករានេះ បានរៀបចំពិធីជប់លៀងដ៏អ៊ឹកអធឹក ដើម្បីអបអរជាមួយនឹងដៃគូចែកចាយឆ្នើមរបស់ខ្លួននិងប្រកាសអំពីដំណឹងថ្មីៗដ៏គួរឱ្យរីករាយជាច្រើនសម្រាប់ដៃគូចែកចាយគោជល់នៅក្នុងឆ្នាំថ្មី។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ ភ្នំពេញដែលមានការចូលរួមពីសំណាក់ដៃគូចែកចាយទូទាំងខេត្តរាជធានី ជួបជុំគ្នាដើម្បីមកទទួលយកនូវភាពសប្បាយរីករាយប្រកបដោយថាមពល ដោយភេសជ្ជៈប៉ូវកម្លាំង គោជល់ ដែលជាថាមពលជំរុញដ៏ខ្លាំងក្លាដល់ប្រជាជនកម្ពុជា តាំងពីទសវត្សរ៍ឆ្នាំ2000 ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

លោក Andras Donauer នាយកផ្នែកអាជីវកម្មអន្តរជាតិនៃក្រុមហ៊ុន TCP Group ដែលជាក្រុមហ៊ុនផលិត គោជល់ បានមានប្រសាសន៍ផ្តោតសំខាន់លើការសរសើរនូវកិច្ចខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ដៃគូចែកចាយឆ្នើម ក្នុងការជំរុញគាំទ្រផលិតផលដែលខ្លួនពេញចិត្ត និងការតាំងចិត្តយ៉ាងមុតមាំរបស់អាជីវករចំពោះម៉ាកផលិតផលរបស់ខ្លួន ដែលលោកបានបញ្ជាក់ថា "អ្នក គឺជាបេះដូងគោជល់នៅកម្ពុជា ដែលធ្វើឱ្យយើងមានកេរិ៍្តឈ្មោះមកដល់បច្ចុប្បន្ននេះដោយដំណើរររឿងជោគជ័យរបស់គោជល់គឺត្រូវតែសរសេរអំពីអ្នក ដែលជាដៃគូល្អៗរបស់យើង ក្នុងការបន្តដំណើរឆ្ពោះមុខជានិច្ច។

រូបភាព
រូបភាព

ពិធីជប់លៀងនេះ ក៏ត្រូវបានកត់ត្រាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរឆ្ពោះទៅមុខរបស់គោជល់ ទៅក្នុងប្រវតិ្តសាស្រ្តដ៏យូរអង្វែងរបស់គោជល់នៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមបង្ហាញខ្លួនកាលពី 20ឆ្នាំមុន ហើយបច្ចុប្បន្ននេះ គឺជាម៉ាកដ៏ពេញនិយមបំផុត ដោយត្រូវបានទទួលស្គាល់ថា ជាភេសជ្ជៈប៉ូវកម្លាំងដ៏ល្បីល្បាញប្រចាំប្រទេស។

រូបភាព
រូបភាព

លោក Andras បានចែករំលែកអំពីរឿង គោជល់កំប៉ុងខ្លី ដែលជានិមិត្តរូបនៃថាមពលដ៏ខ្លាំងក្លារបស់ប្រទេសកម្ពុជា និង គោជល់វីតាមីនខ្ពស់ ដែលមានរាងស្លីមដ៏ស្រស់ស្អាត និងមើលទៅទាន់សម័យ។ លោកបានសង្កត់ធ្ងន់លើដំណើររួមគ្នាជាធ្លង់មួយ ដោយ លើក ឡើង ថា “គោជល់កំប៉ុងខ្លី ជា និមិត្តរូប នៃ ថាមពល ដែល ប្រជាជន កម្ពុជាចូលចិត្តខណៈដែល គោជល់ វីតាមីនខ្ពស់នាំមកនូវការចាប់អារម្មណ៍មួយបែបថ្មីទៀត សម្រាប់យុវវ័យជំនាន់ក្រោយ។លោកក៏បានបញ្ជាក់បន្ថែមទៀតថា “ជាមួយនឹង គោជល់កំប៉ុងខ្លីនិង គោជល់វីតាមីនខ្ពស់រួមគ្នា ឥឡូវនេះយើងផ្តល់ជូននូវភេសជ្ជៈប៉ូវកម្លាំង 2ប្រភេទ ដែលផ្តល់នូវថាមពលត្រូវនឹងតម្រូវការរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា 2ផ្សេងគ្នាប៉ុន្តែរីកចម្រើនជាមួយគ្នា។

រូបភាព
រូបភាព

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នោះ ក្រុមហ៊ុន គោជល់ ក៏បានបង្ហាញនូវ ប្រូម៉ូសិនដ៏ពិសេសរបស់ ខ្លួន នោះ គឺ យុទ្ធនាការ "ផ្គុំក្រវិលកំប៉ុង 3 ឈ្នះមហារង្វាន់ពីគោជល់" ដែលនេះជាប្រូម៉ូសិនលើកទឹកចិត្តអតិថិជនដ៏ទាក់ទាញពិសេស ដែលលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យទិញពិសា និងសន្សំក្រវិលកំប៉ុងបីផ្សេងគ្នាយកមកផ្គុំដើម្បីឈ្នះរង្វាន់ធំគឺម៉ូតូហុងដា ឌ្រីម ឬលុយសុទ្ធ10លានរៀល ដែលទឹកប្រាក់រង្វាន់សរុបរហូតដល់2 ពាន់លានរៀល។ ជាមួយនឹងយុទ្ធនាការប្រូម៉ូសិនពិសេសដ៏ទាក់ទាញនេះ ក្រុមហ៊ុន គោជល់ជឿជាក់ថានឹងមានអតិថិជនថ្មីៗមកគាំទ្រកាន់តែច្រើនហើយក៏ជំរុញដល់ការលក់របស់ដៃគូចែកចាយទូទាំងប្រទេសកើនឡើងសម្រាប់ឆ្នាំ2024 នេះ។

រូបភាព
រូបភាព

កាន់តែពិសេសនារាត្រីជួបជុំនោះ ដៃគូចែកចាយរបស់គោជល់ ទទួលបានភាពរំភើបសប្បាយរីករាយជាបន្តបន្ទាប់មិនថាទទួលបានទាំងដំណឹងថ្មីៗ និងការផ្តល់ជូននូវរង្វាន់ធំៗដ៏រំភើបជាច្រើន ដែលជាការបង្ហាញនូវថ្លែងអំណរគុណដ៏ពិសេសរបស់ក្រុមហ៊ុន ហេរ៉ូ ឃីង ក្នុងការរឹតចំណងភាពជាដៃគូកាន់តែមានថាមពលខ្លាំងក្លា ជាមួយនឹងដៃគូចែកចាយឆ្នើមដែលតែងតែមានទំនុកចិត្តលើក្រុមហ៊ុនយូរកាល និងដៃគូចែកចាយថ្មីៗ ដើម្បីរួមគ្នាឆ្ពោះទៅមុខ ប្រកបដោយថាមពល។

រូបភាព
រូបភាព

ដំណើរឆ្ពោះទៅមុខឥតឈប់ឈររបស់ គោជល់ នៅក្នុងប្រទេសកម្ពុជា គឺបានឈានដល់មួយកម្រិតទៀតគួរឱ្យកត់សម្គាល់ ដោយមានការខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់ដៃគូចែកចាយគោជល់ទាំងអស់ និងស្មារតីរួមគ្នាឆ្ពោះទៅមុខមិនផ្លាស់ប្តូរ។ ក្នុងឆ្នាំ2024 នេះ ជាមួយនឹងការបង្កើតថ្មីនូវយុទ្ធនាការប្រូម៉ូសិនពិសេសដ៏ទាក់ទាញ របស់ក្រុមហ៊ុន NCP នៃ"ផ្គុំក្រវិលកំប៉ុង 3 ឈ្នះមហារង្វាន់ពីគោជល់" រួមជាមួយការប្តេជ្ញាចិត្តរក្សានូវកេរដំណែល និងការវិវឌ្ឍប្រកដោយភាពច្នៃប្រឌិត ក្រុមហ៊ុន គោជល់ត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តផ្តល់ថាមពលជំរុញដ៏ខ្លាំងក្លាដល់ប្រទេសកម្ពុជា ដើម្បីជម្នះនូវរាល់បញ្ហាប្រឈមទាំងឡាយ។

អំពីក្រុមហ៊ុន TCP គឺជាក្រុមហ៊ុនភេសជ្ជៈ និងអាហារឈានមុខគេក្នុងប្រទេសថៃ និងជាម្ចាស់ផលិតផលភេសជ្ជៈប៉ូវកម្លាំងដ៏ល្បីល្បាញបំផុតរបស់ពិភពលោក “គោជល់” ជាមួយគ្រួសារ Yoovidhya ដែលត្រូវបានគេទទួលស្គាល់ថាជា "House of Great Brands" ក្រុមហ៊ុនមានផលប័ត្រផលិតផលចម្រុះ និងសកម្មនៅក្នុងទីផ្សារចំនួន 15 នៅអាស៊ីដែលមានបុគ្គលិកជាង 5,000 នាក់នៅទូទាំងពិភពលោក។ នៅក្នុងប្រទេសថៃក្រុមហ៊ុន ក៏ទទួលបានភាពជោគជ័យក្នុងការចែកចាយលើសេវាកម្មដូចជា OEM អាជីវកម្មម៉ាស៊ីនលក់និងសេវាកម្មធ្វើឱ្យទីផ្សារសកម្ម។ TCP Group គឺជាក្រុមហ៊ុនដែលមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីមានឥទ្ធិពលវិជ្ជមានលើពិភពលោកក្នុងគោលបំណងរបស់ខ្លួនគឺ"Energizing a Better World for All" បង្កើតថាមពលអស្ចារ្យដល់មនុស្សទូទាំងពិភពលោក។

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T