កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your Back បង្ហាញនូវទឹកចិត្ត ឡើងព្រឺសម្បុរ! (មានវីដេអូ)

//s9.kh1.co/4b/4bed4982f9ddc0b5305fe1a7fb3eb729d5bf209a.jpg
សង្គម

 ០៩-មិថុនា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

កាន់តែច្បាស់ហើយពីទឹកចិត្តយកចិត្តទុកដាក់ចំពោះអតិថិជនរបស់ក្រុមហ៊ុន មិត្តហ្វូន ក្រោយពីបានទស្សនាវីដេអូស្ពតថ្មីរបស់ មិត្តហ្វូន ដែលទើបដាក់ចេញផ្សាយជាផ្លូវការនៅលើផេកហ្វេសប៊ុករបស់ខ្លួន។

ភ្នំពេញ៖ កាន់តែច្បាស់ហើយពីទឹកចិត្តយកចិត្តទុកដាក់ចំពោះអតិថិជនរបស់ក្រុមហ៊ុន មិត្តហ្វូន ក្រោយពីបានទស្សនាវីដេអូស្ពតថ្មីរបស់ មិត្តហ្វូន ដែលទើបដាក់ចេញផ្សាយជាផ្លូវការនៅលើផេកហ្វេសប៊ុករបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=365,q=100/20/200ddfde8ecf3a7bc3ffb5b7419f283ffd199f47.png
https://s9.kh1.co/__image/w=650,h=365,q=100/16/16c58f3bf5e2cd9ad4ac95fa7dbd7267a55a91a8.png

បន្ទាប់ពីថ្មីៗនេះក្រុមហ៊ុន មិត្តហ្វូន បានរងការរិះគន់ពីអតិថិជននៅលើបណ្តាញសង្គម Tiktok ដោយការត្អូញត្អែរមិនសប្បាយចិត្តអំពីការកាត់លុយក្នុងទូរស័ព្ទអស់លឿន ហើយនាងត្រូវចំណាយលុយទិញកាតច្រើនជាងមុន ប៉ុន្តែនាងមិនបានប្រាប់ពីការប្រើប្រាស់ឲ្យបានច្បាស់លាស់ ដែលក្រុមហ៊ុនបានពិនិត្យលើករណីនេះយ៉ាងយកចិត្តទុកដាក់ ហើយឆ្លើយតប និងបដិសេធចំពោះការរិះគន់ដែលមិនត្រឹមត្រូវនេះ ជាពិសេសដាក់ចេញនូវដំណោះស្រាយជាច្រើន ដើម្បីរក្សាភាពស្និទ្ធស្នាល និងបង្កើនទំនុកចិត្តអតិថិជនរបស់ខ្លួន។

https://s9.kh1.co/__image/w=650,h=367,q=100/a5/a5e6589813d223637d0d9126401755c4fb88a4c7.png

ក្នុងនោះ ក្រុមហ៊ុន មិត្តហ្វូន បានដាក់ចេញនូវកម្មវិធីគ្រប់គ្រងការប្រើប្រាស់ទិន្នន័យដ៏ឆ្លាតវៃ គឺ CamID App ដែលមានមុខងារប្រើប្រាស់ពិសេសៗជាច្រើន និងបង្កើតឡើងដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន ក្នុងការគ្រប់គ្រងតាមដានរាល់ការប្រើប្រាស់ទិន្នន័យប្រចាំថ្ងៃរបស់ខ្លួន ដោយភាពច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។ ដោយអតិថិជនមិត្តហ្វូន គ្រាន់តែទាញយកដាក់នៅក្នុងទូរស័ព្ទរបស់អ្នក និងអនុវត្តតាមការណែនាំងាយៗ គឺអាចគ្រប់គ្រងការប្រើប្រាស់ទិន្នន័យរបស់ខ្លួនបានយ៉ាងងាយស្រួល និងច្បាស់លាស់។

https://s9.kh1.co/__image/w=650,h=366,q=100/b9/b9acb3af64b3ee904252ce2789e6767c8f9568fd.jpg

ទាំងនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ក្រុមហ៊ុន មិត្តហ្វូន ដើម្បីឆ្លើយតបនិងដោះស្រាយរាល់បញ្ហា និងតម្រូវការរបស់អតិថិជនគ្រប់ពេលវេលា ដើម្បីជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភក្តីភាពរបស់អតិថិជន ដែលតែងតែគាំទ្រ និងនៅជាមួយមិត្តហ្វូនគ្រប់កាលៈទេសៈ បីដូចជាការបង្ហាញនៅក្នុងវីដេអូស្ពតថ្មី «We got your back» ដែលក្រុមហ៊ុនមិត្តហ្វូន ទើបផលិតឡើង និងដាក់ឲ្យទស្សនាជាសាធារណៈនាពេលថ្មីៗនេះ។

«We got your back» ជាវីដេអូស្ពតថ្មី បង្ហាញមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ មិត្តហ្វូន នៅតែសិ្នទ្ធស្នាលជាមួយអតិថិជនគ្រប់កាលៈទេសៈអស់រយៈពេល 14ឆ្នាំ ហើយមិត្តហ្វូន តែងតែគាំទ្រ និងនៅជាមួយអ្នកគ្រប់គ្នា ដើម្បីតស៊ូគ្រប់ឧបសគ្គនៃជីវិតរបស់អ្នក និងបន្តរស់នៅជាមួយគ្នាដោយភក្តីភាព និងកាន់តែជិតស្និទ្ធ គ្រប់ពេលតទៅអនាគតមិនប្រួលប្រែ «We got your back» ។ ពិតជារំភើប និងមានអារម្មណ៍កក់ក្តៅណាស់ សម្រាប់អតិថិជនមិត្តហ្វូន ព្រោះមិត្តហ្វូន មិនដែលបោះបង់ និងមិនអើពើឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនខ្លួននោះទេ ដូចដែលពាក្យស្លោករបស់ក្រុមហ៊ុន មិត្តហ្វូន កាន់តែជិតស្និទ្ធ។

https://s9.kh1.co/__image/w=650,h=365,q=100/64/646ce9bafb7396ddec53a9caf80ef8e2f75c31ae.png
https://s9.kh1.co/__image/w=650,h=366,q=100/1e/1e9ae92270abcf1217ee7347f40a4b86ccd4002e.png

គួរបញ្ជាក់ថា ប្រសិនបើលោកអ្នកមានចម្ងល់ ឬមានសំណួរណាមួយ អ្នកអាចទាក់ទងមកក្រុមហ៊ុនតាមរយៈហតឡាញ 1204 ដោយឥតគិតថ្លៃ ឬបណ្តាញសង្គមរបស់មិត្តហ្វូន ដូចជា Telegram, Facebook, ឆាត Messager, Web chat bot ឬមកកាន់ Showroom មិត្តហ្វូនណាមួយ ដែលនៅជិតលោកអ្នកបំផុត៕​

https://s9.kh1.co/__image/w=650,h=365,q=100/07/0701ae0fc9715b79711e987696bf1a119661645e.png
https://s9.kh1.co/__image/w=650,h=365,q=100/36/3671baa743cda4b87eab06ad487a68e388f8af4a.png
https://s9.kh1.co/__image/w=650,h=364,q=100/8f/8fb465c0baf2e0d42e8f1f3669da4a020cdc4bc8.png
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T