ភ្នំពេញ៖ រដូវកាលអបអរជិតមកដល់ហើយ ដូច្នេះដើម្បីអបអរបុណ្យគ្រីសស្មាស និងឆ្នាំថ្មី ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ឱ្យបានសក្តិសមនោះ គឺអបអរជាមួយ Heineken® ដែលជាស្រាបៀរអន្តរជាតិ លំដាប់ថ្នាក់លេខ១ របស់ពិភពលោកនេះ ។ ស្រាបៀរ Heineken® បានត្រៀមរៀបចំជប់លៀងក្នុងរដូវកាល អបអរនេះជាប់ៗគ្នា ដោយរួមមានកម្មវិធីប្លែកៗយ៉ាងច្រើនក្នុងខែនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![https://s9.kh1.co/__image/w=650,h=434,q=100/7e/7e6c74382bafea3285babcbca40794f2c48b4c5a.jpg](https://s9.kh1.co/__image/w=650,h=434,q=100/7e/7e6c74382bafea3285babcbca40794f2c48b4c5a.jpg)
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖
«Heineken® គឺជាម៉ាកយីហោស្រាបៀរលំដាប់កំពូលប្រចាំក្រុមហ៊ុនយើង ដែលល្បីល្បាញទូទាំងពិភពលោក ដោយសារគុណភាពខ្ពស់រសជាតិឆ្ងាញ់។ ស្រាបៀរនេះជាជម្រើសពេញនិយមរបស់សាធារណជន ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំសកល អស់រយៈពេលជាង ១៥០ឆ្នាំមកហើយ មិនថានៅទីណាក្នុងពិភពលោក ឡើយ។ យើងសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលមានភក្តីភាពគាំទ្រស្រាបៀរនេះ ក្នុងឆ្នាំ ២០២២ ហើយយើងសង្ឃឹមថាស្រាបៀរ Heineken® នៅតែបម្រើរសជាតិដ៏ឥតខ្ចោះ ដើម្បីអបអរឆ្នាំ ២០២៣ កាន់តែប្រសើរឡើង»។
ដើម្បីចាប់ផ្តើមពិធីអបអរឱ្យបានគគ្រឹកគគ្រេង ស្រាបៀរ Heineken® នឹងរៀបចំកម្មវិធីនៅតាមទីតាំងនានា ក្នុងខែនេះ ដើម្បី នាំយកការសប្បាយដល់លោកអ្នក។ ពិធីអបអរនេះបានចាប់ផ្តើមរួចទៅហើយ ជាមួយកម្មវិធីជប់លៀងដែលមានឈ្មោះថា ៥-Star នៅក្រុងសៀមរាប ដោយផ្តល់ជូនការម្តែងដោយផ្ទាល់ពី «កញ្ញា យូរី» និង«លោក ស៊ូលី ផេង»។ បន្ទាប់មក ពិធីជប់លៀងក៏ ប្តូរទៅក្រុងព្រះសីហនុ ដោយមាន «កញ្ញា ប៉ាច គីមមួយ» និង «កញ្ញា រ៉េត ស៊ូហ្សាណា» ដែលបានបង្កើតភាពសប្បាយកន្ត្រាក់អារម្មណ៍តាមឆ្នេរសមុទ្រ នាំស្មារតីមនុស្សម្នាឱ្យបានសប្បាយរីករាយ។ បន្ទាប់ពីកម្មវិធីទាំងនេះ នឹងមានកម្មវិធីជប់លៀងមួយចំនួនទៀតនាចុងសប្តាហ៍ខាងមុខនេះ ដោយលោកអ្នកនឹងមានភាពសប្បាយរីករាយពេលឆ្លងឆ្នាំ ដោយមិនអាចភ្លេចបាន នៅ Eclipse Terrace និង T7 Club ក្នុងរាជធានីភ្នំពេញយើងវិញ ដែលចាត់ទុកថាជាកម្មវិធីដ៏សក្តិសម ដើម្បីចាប់ផ្តើមឆ្នាំ២០២៣ ខាងមុខ។
![https://s9.kh1.co/__image/w=650,h=434,q=100/f2/f274a266b0f54bf94f84392fd3a043f2b03975a9.jpg](https://s9.kh1.co/__image/w=650,h=434,q=100/f2/f274a266b0f54bf94f84392fd3a043f2b03975a9.jpg)
លោក de Laubriere ក៏បានបន្ថែមដែរថា៖
«ខណៈដែលឆ្នាំ២០២២ ជាឆ្នាំដែលយើងចាប់មើលឃើញមានការងើបឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតសកល ប៉ុន្មានឆ្នាំចុងក្រោយនេះជារយៈពេលពិបាកសម្រាប់យើង គ្រប់គ្នា។ យើងជឿជាក់ថារឿងល្អៗនឹងកើតមាន សម្រាប់ឆ្នាំ២០២៣ ហើយយើងចង់អបអររឿងទាំងអស់នោះ។ ដូច្នេះ មានអ្វីដែលប្រសើរជាងការរីករាយ ប្រកបដោយការទទួលខុសត្រូវ នឹងការកម្សាន្តកំដរជាមួយ ការទទួលទានស្រាបៀរលំដាប់៥-Star ទៀតនោះ?»
![https://s9.kh1.co/__image/w=650,h=434,q=100/78/78cbb73f375bbc26ed884aecc686ba085503ffef.jpg](https://s9.kh1.co/__image/w=650,h=434,q=100/78/78cbb73f375bbc26ed884aecc686ba085503ffef.jpg)
ដើម្បីកុំឱ្យខកខានបទពិសោធន៍ ៥-Star ផ្ទាល់ខ្លួនរបស់អ្នក សូមតាមដានមើលផ្ទាំងរូបភាព ៥-Star របស់ស្រាបៀរ Heineken® របស់យើង ដែលបានបង្ហោះលើបណ្ដាញហ្វេសប៊ុក និងនៅលើផេក របស់បារ និងក្លឹបដែលលោកអ្នកនិយមទៅ ។
![https://s9.kh1.co/__image/w=650,h=434,q=100/24/247f594bc67528842502114ac2436ffbebb39773.jpg](https://s9.kh1.co/__image/w=650,h=434,q=100/24/247f594bc67528842502114ac2436ffbebb39773.jpg)
ក្នុងខែនេះ ស្រាបៀរHeineken® នឹងដាក់តាំងដើមគ្រីសស្មាសកម្ពស់ ៦ម៉ែត្រដ៏អស្ចារ្យរបស់ខ្លួនម្តងទៀត នៅផ្សារ ទំនើប Aeon ១ និង Aeon ២។ ពេញមួយខែនេះ សូមរីករាយជាមួយការតាំងបង្ហាញដ៏ អស្ចារ្យនេះ ដោយមានការរៀបដបស្រាបៀរ Heineken® យ៉ាងផ្ចិតផ្ចង់ ដល់ទៅ ១៥០០ដប ដើម្បីបង្កើតជាដើមឈើមួយ ដោយមានផ្កាយក្រហមជាសម្គាល់នៅខាងចុង។ អ្នកទាំងអស់គ្នាអាចមកលេងទីតាំងទាំងនេះ ហើយថតរូបអបអរ ប្លែកៗ ជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក! ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការអបអររបស់ស្រាបៀរ Heineken® នៅកម្ពុជា
សូមតាមដានបណ្តាញសង្គមខាងក្រោម៖
Facebook: https://www.facebook.com/HEINEKENCambodia/
Instagram: https://instagram.com/heineken_kh