ភ្នំពេញ៖ កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ធនាគារ MBCambodia បានទទួលអាជ្ញាប័ណ្ណពី ធនាគារជាតិនៃកម្ពុជា (NBC) និងក្រសួងពាណិជ្ជកម្ម (MOC) ដើម្បីផ្លាស់ប្ដូរពីសាខាធនាគារ MB Phnom Penh ទៅជាធនាគារពាណិជ្ជនៅកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សធនាគារ MBCambodia ទទួលសិទ្ធិ និងកាតព្វកិច្ច ដើម្បីបន្តការផ្តល់សេវាកម្មដល់អតិថិជន និងដៃគូបច្ចុប្បន្នរបស់ខ្លួន ដោយអនុលោមតាមបញ្ញត្តិរបស់ព្រះរាជាណាចក្រកម្ពុជា។

ចក្ខុវិស័យរយៈពេលវែងរបស់ធនាគារ MBCambodia គឺការផ្តល់ឱ្យអតិថិជនរបស់ខ្លួននូវផលិតផល និងសេវាកម្ម ធនាគារលំដាប់កំពូល លើផ្នែកប្រសិទ្ធផល និងសុវត្ថិភាព។ សេវាកម្មសំខាន់ៗរបស់ធនាគាររួមមាន៖ សេវាធនាគារបុគ្គល និងសេវាធនាគារសម្រាប់អាជីវកម្ម ក៏ដូចជាសេវាកម្មធនាគារបែបឌីជីថល ដែលផ្តល់ជូនប្រកបដោយសុវត្ថិភាព និងសុវត្ថិភាពទៅតាមទីផ្សារឌីជីថលដែលកំពុងរីកដុះដាលនៅកម្ពុជា។
ម៉ោងធ្វើការ៖ ០៨:០០ព្រឹក ដល់ ៥:០០ល្ងាច - ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ
អាសយដ្ឋាន៖
១. ការិយាល័យកណ្តាល និងមជ្ឈមណ្ឌលធុរកិច្ចនរោត្តម
អាគារលេខ ១៤៦ (Keystone Tower) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ អាស័យដ្ឋានលើ Google Map: bit.ly/3jm9HuS
២. សាខាអូរឬស្សី
អាគារលេខ ៤៣៩ មហាវិថីព្រះមុនីវង្ស (ផ្លូវលេខ៩៣) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ អាស័យដ្ឋានលើ Google Map: bit.ly/3WRjhVp
លេខទំនាក់ទំនង៖០២៣ ៩៦៨ ៦៨៦
