ភ្នំពេញ៖ Heineken® ជាស្រាបៀរលំដាប់ពិភពលោកដ៏ល្បីមួយ បានសម្ពោធរូបរាងថ្មីដ៏ទាន់សម័យ នាថ្ងៃនេះនៅប្រទេសកម្ពុជា គឺរូបរាងកំប៉ុងវែង ដែលផ្តល់នូវរសជាតិដ៏ស្រស់ស្រាយ ដែលមានចំណុះ ៣៣០ មីលីលីត្រដូចដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសព្វថ្ងៃនេះ មរតកដ៏សម្បូរបែបរបស់ស្រាបៀរ Heineken® បានឆ្លងកាត់រយៈពេល ១៥០ឆ្នាំមកហើយ ចាប់តាំងពីថ្ងៃដែលម៉ាកយីហោនេះ ត្រូវបានផលិតជាលើកដំបូងនៅក្នុងទីក្រុង Amsterdam។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបង្ហាញពីគោលគំនិត ដែលគួរឱ្យកត់សម្គាល់នៅក្នុងមរតកដ៏យូរអង្វែងរបស់ខ្លួនចំនួនពីរគឺ៖ ជាស្រាបៀរគុណភាពលំដាប់ផ្កាយ៥ ដែលបានឆ្លងកាត់ពេលវេលាយូរអង្វែង ព្រមទាំងបន្តលេចធ្លោលើការច្នៃប្រឌិតនៅជាង ១៩០ ប្រទេសទូទាំងពិភពលោក។
![https://s9.kh1.co/__image/w=650,h=366,q=100/26/26de91bfbc16e9d5037b79e397a43ac9f7de7bbb.jpg](https://s9.kh1.co/__image/w=650,h=366,q=100/26/26de91bfbc16e9d5037b79e397a43ac9f7de7bbb.jpg)
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖
«ស្រាបៀរ Heineken® ត្រូវបានពិសាជុំវិញពិភពលោក ដែលស្រាបៀរនេះតែងតែផ្តល់នូវពេលវេលាដ៏សម្បូរបែបក្នុងការបង្កើតទំនាក់ទំនងដ៏រីករាយដល់ជីវិតអតិថិជនរបស់យើង។ រសជាតិដ៏ល្បីនេះនៅតែរក្សាដូចដើមក្នុងកំប៉ុងវែងរបស់យើង ដែលជារូបរាងថ្មី ទាន់សម័យ និងពិសេសជាងមុន ដែលនឹងធ្វើឱ្យស្រាបៀរនេះកាន់តែលេចធ្លោជាងមុន មិនថាពេលដែលដាក់តាំងនៅលើធ្នើរតាំង ឬក៏ពេលនៅក្នុងដៃអតិថិជនរបស់យើងក៏ដោយ។»
![https://s9.kh1.co/__image/w=650,h=366,q=100/76/76bf6980e6510b7b87fbd317667c414e4cce40c2.jpg](https://s9.kh1.co/__image/w=650,h=366,q=100/76/76bf6980e6510b7b87fbd317667c414e4cce40c2.jpg)
ការដាក់បង្ហាញថ្មីៗនេះធ្វើឡើងបន្ទាប់ពីយុទ្ធនាការ «អបអរខួប ១៥០ឆ្នាំនៃពេលវេលាដ៏រីករាយ» ដ៏ល្បីល្បាញរបស់ ស្រាបៀរ Heineken® ដែលបានប្រារព្ធទូទាំងពិភពលោក រួមទាំងនៅប្រទេសកម្ពុជាផងដែរ។ ជាផ្នែកមួយនៃការអបអរការគម្រប់ខួបរបស់ខ្លួន ស្រាបៀរ Heineken® បានធ្វើការជាមួយស្ថាប័នសិក្សា និងអ្នកវិទ្យាសាស្ត្រផ្នែកអាកប្បកិរិយា ដើម្បីក្លាយជាម៉ាកយីហោស្រាបៀរទី១ ដែលបាន «ផ្តល់ពេលវេលាដ៏រីករាយ» ដោយនេះជាវិធីថ្មីមួយទៀតក្នុងការវាស់វែងភាពជោគជ័យនៅកម្រិតពិភពលោករបស់ខ្លួន ដោយមិនផ្តោតត្រឹមតែលើបរិមាណនៃស្រាបៀរដែលលក់ចេញនោះទេ។ សន្ទស្សន៍នេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់ម៉ាកយីហោនេះ ក្នុងការផ្ដល់ជូនទ្វេនូវពេលវេលាល្អដល់អតិថិជន មិនថាតាមវិធីណាក្តីឱ្យបានរយៈពេល ១៥០ឆ្នាំទៅមុខទៀត និងលើសពីនេះក៏ថាបាន។
លោក Loic de Laubriere បន្ដថា៖
«ពេលវេលាដ៏រីករាយនឹងនាំមកនូវភាពរំជើបរំជួលដល់ប្រទេសកម្ពុជាឆាប់ៗ ក្នុងខែនេះជាមួយនឹងរូបរាងថ្មីរបស់ស្រាបៀរនេះ។ ទោះបីរបៀបដែលយើងសប្បាយរីករាយនឹងពេលវេលាល្អៗចេះតែវិវត្ត យ៉ាងណាក៏ដោយគ្រប់គ្នានៅតែត្រូវការពេលវេលាដ៏រីករាយដដែល និងជាប់ជានិច្ចដូចស្រាបៀររបស់យើងអ៉ីចឹងដែរ។»
![https://s9.kh1.co/__image/w=650,h=366,q=100/39/3911afab6f2dc59c894381ed67a84feec6833e17.jpg](https://s9.kh1.co/__image/w=650,h=366,q=100/39/3911afab6f2dc59c894381ed67a84feec6833e17.jpg)
តាមដានកម្មវិធីរបស់ក្រុមហ៊ុនស្រាបៀរ Heineken® ទូទាំងប្រទេស ក្នុងខែសីហានេះ លោកអ្នកនឹងមានឱកាសឈ្នះដំណើរកម្សាន្ត «បទពិសោធន៍ជាមួយស្រាបៀរ Heineken®» (Heineken® Experience) ទៅកាន់ទីក្រុង Amsterdam! កម្មវិធីពិសេសៗក៏នឹងផ្តល់ជូនពេញមួយខែនៅផ្សារទំនើបអុីអន, ផ្សារម៉ាក្រូ, ផ្សារទំនើបជីបម៉ុង, ផ្សារទំនើបឡាក់គី និងហាង S-Liquor៖
![https://s9.kh1.co/__image/w=650,h=919,q=100/42/428167b1d5fca7fb4af18264c7a045e523ae7ef8.jpg](https://s9.kh1.co/__image/w=650,h=919,q=100/42/428167b1d5fca7fb4af18264c7a045e523ae7ef8.jpg)
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបទទួលបានបទពិសោធន៍ ១៥០ឆ្នាំ នៃពេលវេលាល្អជាមួយ Heineken® នៅកម្ពុជា សូមតាមដានបណ្ដាញសង្គមរបស់យើងខ្ញុំតាមរយៈ៖
- Facebook: https://www.facebook.com/heineken
- Instagram: https://www.instagram.com/heineken_kh/
អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោល បំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាក យីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ដែលមានកាបូនសូន្យកាន់តែស្មើភាពនិងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕