កម្សាន្ត៖ ប្រិយមិត្តច្បាស់ ជាស្គាល់តួឯកប្រុសស្រីមួយគូនេះ លោក ខាត់ វ៉ៃហាំង និង កញ្ញា ស៉ីន យូប៊ីន ដែលជាតារាសម្ដែង ដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះ អ្នកទាំងពីរ ក៏ជាដៃគូសម្ដែង ឥតខ្ចោះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាពិសេស តារាសម្ដែងមួយគូនេះ តែងតែទទួលបាន ការស្រឡាញ់គាំទ្រ ពីមហាជនទៅលើសមត្ថភាពសិល្បៈដ៏អស្ចារ្យ និង អត្តចរិតមិនចេះឆ្មើងឆ្មៃ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្ដូកតែម្ដង។

ជាក់ស្ដែង ថ្មីៗនេះ អ្នកទាំងពីរបានបង្ហាញមុខក្នុងកម្មវិធី 3FUN ដែលបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលមែនទែន។ នៅក្នុងនោះ គេបានបង្ហាញ ពានជាច្រើនរបស់លោក វ៉ៃហាំង និង យូប៊ីន ដែលគេមិនបានចាប់អារម្មណ៍ពីមុនមក។

តាមប្រភពបានឲ្យដឹងថា លោក វ៉ៃហាំង ទទួលបានពានចំនួន១០ ចំណែកឯ យូប៊ីន ទទួលបានពាន១០លើស ដែលភាគច្រើន បានពីក្រៅប្រទេស។ ក្រោយឃើញបែបនេះហើយ មហាជនកាន់តែស្រលាញ់គាំទ្រអ្នកទាំងពីរ ស្ងាត់ៗតែបានពានពេញផ្ទះ៕
ប្រភព៖ ខ្សែភាពយន្ដខ្មែរ តារាខ្មែរ


