កម្ពុជា៖ ក្លិប បឹងកេត បានប្រកាសជាផ្លូវការអំពីការនាំយកកីឡាករ កាន់ ពិសាល មករួមក្រុមសម្រាប់ការប្រកួតប្រជែងពានរង្វាន់នាៗរដូវកាលថ្មីខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ពិសាល ដែលមានតួនាទីលេងជាខ្សែការពារស្លាបស្តាំក៏បានឆ្វេងក៏បាន ជា អតីតកីឡាកររបស់ Tiffy Army និង ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាផងដែរ ហើយ ការដែលផ្លាស់មកកាន់ក្លិបបឹងកេត ក៏ជាក្តីស្រមៃរបស់គេតាំងពីរដូវកាលមុនមកម្លេះ។
ក្នុងនោះពិសាល ក៏បានលើកឡើងពីហេតុផលបីដែលគេសម្រេចចិត្តជ្រើសយកក្លិប បឹងកេត ដូចតទៅ៖
ទី១ ខ្ញុំចង់ឈ្នះពានជាមួយបឹងកេត ទី២ ខ្ញុំចង់អភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមទៀតជាមួយទ្រនំថ្មី និង ចុងក្រោយ គឺ សក្តានុពលនៃសន្ទុះអ្នកគាំទ្ររបស់ក្លិប៕
