ភ្នំពេញ៖ អាចនិយាយបានថា អ្នកនាង ចោម ច័ន្ទ ជាបុគ្គលដ៏ល្បីមួយរូបលើបណ្ដាញសង្គម ដែលមានមហាជនចូលចិត្តតាមដានពីជីវិតឯកជនរបស់នាងសឹងគ្រប់គ្នា។ លើសពីនេះទៅទៀត នាងក៏ជាស្ត្រីមួយរូបដែលមានមុខជំនួញក្នុងដៃ កំពុងទទួលបានភាពជោគជ័យផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅ ច្រើនឆ្នាំមកនេះ គេឃើញអ្នកនាង ចោម ច័ន្ទ រស់ប្រើជីវិតយ៉ាងហ៊ឺហារបែបអភិជនតែម្ដង ខណៈមានមុខរបរយ៉ាងច្បាស់លាស់ដូច្នេះ។ មិនតែប៉ុណ្ណោះ នាងតែងតែចំណាយពេល ចេញទៅដើរកម្សាន្តនៅឯបរទេស និងទិញសម្ភារៈប្រើប្រាស់ម៉ាកល្បីៗជានិច្ច។
តួយ៉ាង ថ្មីៗនេះ អ្នកនាង ចោម ច័ន្ទ បានធ្វើឲ្យមហាជន និងហ្វេនៗជាច្រើន បើកភ្នែកធំៗ ស្របពេលបង្ហាញផ្ទះយ៉ាងស្កឹមស្កៃ សង់ជិតរួចរាល់ នៅខេត្តសៀមរាប។ ហើយផ្ទះថ្មីនេះគឺជាផ្ទះលំហែរបស់នាង សម្រាប់ពេលមកលេងនៅខេត្តសៀមរាបម្ដងម្កាលផងដែរ។ មិនតែប៉ុណ្ណោះ តារារូបនេះ បានដឹកដៃគូស្នេហ៍ខ្លួន ទៅមើលផ្ទះជាមួយគ្នាយ៉ាងផ្អែមល្ហែម៕
សូមទស្សនារូបភាពខាងក្រោម៖







