ត្រៀមៗ! ពិព័រណ៍អចលនទ្រព្យ រថយន្ត និងការរស់នៅកម្ពុជា-ចិន នឹងប្រារព្ធធ្វើនៅខែមីនាខាងមុខនេះហើយ!

//s9.kh1.co/11/11d160973dc49d9d8f90de6f6fb0eee749056d46.jpg
សង្គម

 ១១-កុម្ភៈ-២០២៣ ៤ល្ងាច · ២ ឆ្នាំមុន

នាសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ សន្និសីទសារព័ត៌មាន ស្ដីពីពិព័រណ៍អចលនទ្រព្យ រថយន្ត និងការរស់នៅកម្ពុជាចិន បានធ្វើឡើងនៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ។

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ សន្និសីទសារព័ត៌មាន ស្ដីពីពិព័រណ៍អចលនទ្រព្យ រថយន្ត និងការរស់នៅកម្ពុជាចិន បានធ្វើឡើងនៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក He Pan ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន COMPASS. COM. KH និងលោក Wang Hao ប្រធានផ្នែកទីផ្សារក្រុមហ៊ុន 58Cam.com បានពន្យល់ណែនាំពីព័ត៌មានលក្ខណៈពិសេស ចំណុចទាក់ទាញ និងស្ថានភាពទូទៅរបស់កម្មវិធីពិព័រណ៍លើកនេះ។

សន្និសីទសារព័ត៌មាន ស្ដីពីពិព័រណ៍អចលនទ្រព្យ រថយន្ត និងការរស់នៅកម្ពុជាចិន
សន្និសីទសារព័ត៌មាន ស្ដីពីពិព័រណ៍អចលនទ្រព្យ រថយន្ត និងការរស់នៅកម្ពុជាចិន

កម្មវិធីពិព័រណ៍លើកនេះ នឹងធ្វើឡើងនៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា តាមការប៉ាន់ប្រមាណទុក នឹងមានប្រជាជនខ្មែរ ចិន ប្រហែល៥ម៉ឺននាក់ចូលរួម។

ស្របពេលដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រឡប់មកពីទស្សនកិច្ចប្រទេសចិនវិញ បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជាចិន កាន់តែស្អិតរមួតថែមមួយកម្រិតទៀត ការផ្លាស់ប្តូរពាណិជ្ជកម្ម និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកាន់តែញឹកញាប់។ ឆ្នាំ២០២៣ គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ហើយក៏ជាឆ្នាំមិត្តភាពចិន-កម្ពុជាផងដែរ។

សន្និសីទសារព័ត៌មាន ស្ដីពីពិព័រណ៍អចលនទ្រព្យ រថយន្ត និងការរស់នៅកម្ពុជាចិន
សន្និសីទសារព័ត៌មាន ស្ដីពីពិព័រណ៍អចលនទ្រព្យ រថយន្ត និងការរស់នៅកម្ពុជាចិន

ប្រទេសចិន និងកម្ពុជា នឹងអនុវត្តកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅលើវិស័យផ្សេងៗ ដូចជាសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ និងការអប់រំជាដើម។

ជាមួយនឹងការងើបឡើងវិញបន្ថែមនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល និងការបន្ធូរបន្ថយគោលនយោបាយចេញចូលដែនរបស់ប្រទេសចិន ប្រជាជនចិនវិលត្រឡប់មកកម្ពុជា បានក្លាយជានិន្នាការទូទៅវិនិយោគិនចិន ក៏កាន់តែយកចិត្តទុកដាក់ទៅលើឱកាសធ្វើពាណិជ្ជកម្ម និងកញ្ចប់សេវាកម្មនៅកម្ពុជា។

កម្មវិធីពិព័រណ៍លើកនេះ ធ្វើឡើងរួមគ្នាដោយក្រុមហ៊ុន COMPASS. COM. KH និងក្រុមហ៊ុន 58Cam.com ដោយផ្តោតទៅលើតម្រូវការពាណិជ្ជកម្ម និងប្រើប្រាស់ដែលកើនឡើងជាសន្សឹមៗ ក្នុងបណ្តាប្រជាជនកម្ពុជា-ចិន ហើយរុករកសក្តានុពលប្រើប្រាស់ របស់ប្រជាជនកម្ពុជា-ចិន ដើម្បីពង្រីកទីផ្សារជូនដល់អាជីវករ ដែលចូលរួមពិព័រណ៍ ស្វែងរកអតិថិជន ចាប់យកឱកាសថ្មីៗ ជម្រុញដល់ការវិនិយោគ និងកំណើនអាជីវកម្មដែលជាប់ពាក់ព័ន្ធ។

សន្និសីទសារព័ត៌មាន ស្ដីពីពិព័រណ៍អចលនទ្រព្យ រថយន្ត និងការរស់នៅកម្ពុជាចិន
សន្និសីទសារព័ត៌មាន ស្ដីពីពិព័រណ៍អចលនទ្រព្យ រថយន្ត និងការរស់នៅកម្ពុជាចិន

កម្មវិធីពិព័រណ៍លើកនេះ នឹងតាំងបង្ហាញសមិទ្ធផល ដែលទទួលបានក្នុងវិស័យអចលនទ្រព្យ រថយន្ត និងសេវាកម្មនានាក្នុងការរស់នៅ នៅកម្ពុជាសព្វថ្ងៃ ក៏នឹងផ្តល់នូវវេទិកាផ្លាស់ប្តូររវាងអាជីវករ និងអ្នកប្រើប្រាស់ ជម្រុញដល់កិច្ចសហប្រតិបត្តិការផ្នែកទុរកិច្ច។ តាមដំណឹងបានបង្ហាញថា កម្មវិធីពិព័រណ៍នេះ បែកចែកជា ៣ផ្នែកសំខាន់ៗ ដូចជា អចលនទ្រព្យ រថយន្ត និងសេវាកម្មរស់នៅគ្រោងមានស្ដង់ក្រុមហ៊ុនចំនួន ៦៧ក្រុមហ៊ុន។​ ក្នុងដំណាក់កាលកំពុងសិក្សាស្រាវជ្រាវ បានមានសហគ្រាសល្បីៗប្រមាណ ៣០ មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើកម្មវិធីពិព័រណ៍នេះ។

សន្និសីទសារព័ត៌មាន ស្ដីពីពិព័រណ៍អចលនទ្រព្យ រថយន្ត និងការរស់នៅកម្ពុជាចិន
សន្និសីទសារព័ត៌មាន ស្ដីពីពិព័រណ៍អចលនទ្រព្យ រថយន្ត និងការរស់នៅកម្ពុជាចិន

គួរបញ្ជាក់ផងដែរថា កម្មវិធីពិព័រណ៍នេះ គ្រោងនឹងរៀបចំការតាំងពិព័រណ័ ដែលមានប្រធានបទសម្បូរបែប និងទំនាក់ទំនងរួមបញ្ចូលការណែនាំ ដែលឆ្លុះបញ្ចាំងពី ការអភិវឌ្ឍន៍ប្រវត្តិ និងវប្បធម៌នៃលំនៅដ្ឋានកម្ពុជា ព្រមនិងវេទិកាកំពូលអាជីវកម្ម ការសម្ដែងសិល្បៈ បែបប្រពៃណីចិន ល្បែងកម្សាន្តសម្រាប់គ្រួសារជាដើម។ ទស្សនិកជននិងអាចទទួលបានបទពិសោធន៍ពីវប្បធម៌ម៉ាកយីហោល្បី និងឈ្វេងយល់ពីនិន្នាការអភិវឌ្ឍន៍ នៃអាជីវកម្មនានាដោយសេរី។

ក្រៅពីនេះ កម្មវិធីពិព័រណ៍នេះ នឹងធ្វើការពិភាក្សាស្រាវជ្រាវទៅលើបញ្ហាអាជីវកម្មពាក់ព័ន្ធ នឹងអចលនទ្រព្យ រថយន្ត និងសេវាកម្មក្នុងការរស់នៅ សម្រាប់ប្រជាជនកម្ពុជាចិន តាមរយៈវេទិកានានា។ អ្នកជំនាញនឹងធ្វើការចែករំលែកព័ត៌មានអាជីវកម្មទៅកាន់មហាជន ដើម្បីស្វែងរកនូវដំណោះស្រាយបញ្ហាប្រឈម និងស្វែងរកនូវកាលានុវត្តន៍ភាពថ្មី។

សន្និសីទសារព័ត៌មាន ស្ដីពីពិព័រណ៍អចលនទ្រព្យ រថយន្ត និងការរស់នៅកម្ពុជាចិន
សន្និសីទសារព័ត៌មាន ស្ដីពីពិព័រណ៍អចលនទ្រព្យ រថយន្ត និងការរស់នៅកម្ពុជាចិន

បើប្រៀបនឹងពិព័រណ៍អាជីវកម្មផ្សេងទៀត ចំណុចពិសេសនៃកម្មវិធីពិព័រណ៍នេះ គឺផ្តោតទៅលើប្រជាជនកម្ពុជាចិន រួមទាំងវិនិយោគិនចិន អនិកជនចិនដែលរស់នៅកម្ពុជាអចិន្រ្តៃ ប្រធានក្រុមហ៊ុន អាជីវកម្ម និងប្រជាជនខ្មែរជាប់ខ្សែស្រឡាចិន និងសាច់ញាតិបងប្អូនដែលចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា។

កម្មវិធីពិព័រណ៍លើកនេះ នឹងធ្វើការផ្សព្វផ្សាយទាំងនៅខាងក្រៅផង ទាំងតាមអនឡាញផង សហការជាមួយនឹងសារព័ត៌មានកម្ពុជានិងចិន ដើម្បីផ្តល់នូវឱកាសបង្ហាញ អាជីវកម្ម ដល់អាជីវករដែលចូលរួមរំពឹងថា នឹងទទួលបានការចាប់អារម្មណ៍ពីមនុស្ស១លាននាក់។

ពិព័រណ៍អចលនទ្រព្យ រថយន្ត និងការរស់នៅ សម្រាប់ប្រជាជនខ្មែរជាប់ខ្សែស្រឡាយចិន កំពុងស្វែងរកដៃគូពាណិជ្ជកម្មយ៉ាងសស្រាក់ស្រាំ៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទ៖ 069 611 888 (Telegram, WhatsApp, WeChat)

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T