ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន GWM Cambodia បានដាក់សម្ពោធជាផ្លូវការនូវរថយន្ត GWM ដំបូងរបស់ពួកគេនៅក្នុងទីផ្សារប្រទេសកម្ពុជា នៅ The Premier Center Sen Sok។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរថយន្តម៉ូឌែល HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង POER ត្រូវបានដាក់បង្ហាញជាផ្លូវការ ជាមួយនឹងការសាទរជាច្រើនពីភ្ញៀវកិត្តិយស។
ក្រុមហ៊ុន GWM Cambodia ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា រថយន្តទាំងអស់ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវបច្ចេកវិទ្យា សុវត្ថិភាព និងការអនុវត្តចុងក្រោយបង្អស់ ដែលធ្វើឲ្យពួកវាបានក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ប្រជាជនកម្ពុជា ដែលកំពុងស្វែងរករថយន្តដែលមានគុណភាពខ្ពស់ និងអាចទុកចិត្តបាន។
រថយន្តម៉ូឌែល HAVAL H6
HAVAL គឺជាម៉ាករថយន្ត SUV ដែលលក់ដាច់បំផុតរបស់ប្រទេសចិន ខណៈដែល GWM POER គឺជារថយន្ត Pickup ដែលលក់ដាច់បំផុតរបស់ប្រទេសចិនក្នុងរយៈពេល 25 ឆ្នាំចុងក្រោយនេះ។
រថយន្តចំនួន 6 គ្រឿង ត្រូវបានដាក់បង្ហាញសម្រាប់ព្រឹត្តិការណ៍បើកបរសាកល្បងនេះ រួមមាន TANK300 និង POER Pickup 2, HAVAL SUV 3។ ដំណើរការគ្រប់គ្រងដ៏ល្អឥតខ្ចោះរបស់ GWM ការដាក់បង្ហាញបានធ្វើឱ្យភ្ញៀវកិត្តិយសទទួលបានបទពិសោធន៍ពីបច្ចេកទេស និងគុណភាពល្អឥតខ្ចោះរបស់ GWM។
HAVAL H6 គឺជាប្រភេទ SUV ដែលមានប្រជាប្រិយភាពខ្ពស់ជាមួយនឹងម៉ាស៊ីន 2.0 លីត្រ turbo-charged ផ្តល់ថាមពលអតិបរមា 150 KW និងកម្លាំងបង្វិល 320 Nm និងជាជំនាន់ទី 3 នៃរថយន្ត SUV។ H6 ផ្តល់នូវប្រសិទ្ធភាពប្រេងខ្ពស់ និងការបញ្ចេញឧស្ម័ន កាបូនឌីអុកស៊ីត(CO2) ទាបខ្លាំង ដែលធ្វើឱ្យវាក្លាយជារថយន្តដ៏ល្អសម្រាប់អតិថិជនដែលយកចិត្តទុកដាក់ចំពោះបរិស្ថាន។ វាក៏ភ្ជាប់មកជាមួយលក្ខណៈពិសេសកម្រិតខ្ពស់ដូចជាការចនាម៉ូឌែលឆ្លាតវៃខ្ពស់ជាសកលរបស់ GWM ប្រព័ន្ធបើកបរស្វ័យភាពកម្រិត 2 និងមុខងារសុវត្ថិភាពកម្រិតខ្ពស់។
Haval H6 មានពីរប្រភេទគឺ 1.5T 2WD និង 2.0T 4WD ជាមួយនឹងតម្លៃពី $44,580 និង $47,980។ GWM មានគោលបំណងធ្វើឱ្យម៉ូដែលដែលមានគុណតម្លៃខ្ពស់អាចចូលទៅដល់ទីផ្សារបាន។ ម៉ូឌែល HAVAL H6 សំបូរទៅដោយមុខងារសុវត្ថិភាព និងភាពងាយស្រួល ហើយក៏មិនសូវមាននៅក្នុងទីផ្សារជាទូទៅទេ។
រថយន្តម៉ូឌែល HAVAL JOLION
HAVAL JOLION ដែលជារថយន្តប្រភេទ SUV តូចភ្ជាប់មកជាមួយប្រព័ន្ធភ្លើងខាងក្នុងប្រកបដោយប្រសិទ្ធភាព។ ម៉្យាងវិញទៀត HAVAL JOLION ត្រូវបានបំពាក់ដោយម៉ាស៊ីន 1.5L turbo-charged ជាមួយនឹងថាមពលសុទ្ធអតិបរមា 105KW និងកម្លាំងបង្វិល 210 Nm។ វាល្អឥតខ្ចោះសម្រាប់ការបើកបរក្នុងទីក្រុង និងភ្ជាប់មកជាមួយមុខងារសុវត្ថិភាពកម្រិតខ្ពស់ រួមទាំងប្រព័ន្ធត្រួតពិនិត្យកន្លែងងងឹត ដែលធ្វើឱ្យវាក្លាយជារថយន្តដ៏ល្អសម្រាប់អ្នកធ្វើការវ័យក្មេង និងគ្រួសារតូចៗ។ វាក៏ភ្ជាប់មកជាមួយការរចនាម៉ូឌែលឆ្លាតវៃខ្ពស់ជាសកលរបស់ GWM និងប្រព័ន្ធបើកបរស្វ័យភាពកម្រិត 2 ផងដែរ។ ការបើកបរដ៏ឆ្លាតវៃ និងលក្ខណៈសុវត្ថិភាពរបស់ HAVAL JOLION គឺសមរម្យសម្រាប់អ្នកទិញ SUV លើកដំបូង។ HAVAL JOLION ដែលបំពាក់មកជាមួយម៉ាស៊ីន 1.5T 2WD ដែលមានតម្លៃគួរឱ្យទាក់ទាញខ្លាំងចាប់ផ្ដើមពី $37,500។
រថយន្តម៉ូឌែល GWM POER
GWM POER បានបំពាក់ម៉ាស៊ីនម៉ាសូត 2.0 លីត្រ Turbocharged ដែលអាចផ្តល់កំលាំងរហូតដល់ទៅ 120 Kw និងកំលាំងរមួល 400 Nm។ ផ្នែកខាងក្រោយមានផ្ទៃធំទូលាយ ដែលផ្តល់ភាពល្អឥតខ្ចោះសម្រាប់ការប្រើប្រាស់នៅក្នុងក្រុមហ៊ុន ឬសហគ្រាស។ រថយន្តនោះបានភ្ជាប់មកជាមួយមុខងារទាំងសុវត្ថិភាពខ្ពស់ ដែលអាចផ្តល់ភាពងាយស្រួលក្នុងការបើកបរទៅគ្រប់ស្ថានភាពផ្លូវទាំងអស់។ ហើយផ្នែកខាងក្នុងរចនាឡើងយ៉ាងប្រណីតជាមួយប្រភេទពូកស្បែក ដែលអាចផ្ដល់ផាសុកភាពដល់អ្នកដំណើរ និងអ្នករួមដំណើរផងដែរ។ លើសពីនេះ GWM Cambodia បានទើបតែនាំចូលម៉ូឌែល Tank 300 ដែលជារថយន្តប្រភេទ Luxury Off-road ដ៏ពេញនិយមនៅក្នុងប្រទេសចិនមកកាន់ទីផ្សារកម្ពុជា ដែលមានម៉ាស៊ីន 2.0L Turbocharged ដែលអាចផ្តល់កំលាំង 162 Kw និងកំលាំងរមួល 387 Nm ក្នុងតម្លៃ $72,900។
លោក Kevinc Luo CEO នៃក្រុមហ៊ុន Oneroad Group បានមានប្រសាសន៍ថា៖
GWM ប្រកាន់ខ្ជាប់នូវគោលការណ៍ «ការថែទាំជាចម្បង» ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាកម្មជួសជុលជូនអតិថិជន GWM Cambodia បានបង្កើតមជ្ឃមណ្ឌលផ្តល់សេវាកម្មជួសជុលចំនួន២កន្លែង (ដែលមានផ្ទៃដីប្រហែល 3,000 ម៉ែត្រការ៉េ) និងកន្លែងសេវាកម្មជួសជុលរថយន្តដ៏ធំទូលំទូលាយមួយ (ដែលមានផ្ទៃដី ប្រហែល 4,000 ម៉ែត្រការ៉េ) នៅភាគខាងត្បូង និងខាងជើងនៃរាជធានីភ្នំពេញ ដែលផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន Great Wall Motor ក្នុងការថែរក្សា និងមានអារម្មណ៍ជិតស្និទ្ធបំផុត។
GWM Cambodia មានទីតាំងនៅអគារ 15z ផ្លូវលេខ 93 (មហាវិថីព្រះមុនីវង្ស) កែង422 ភូមិ 13 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលអតិថិជនអាចបើកសាកល្បងបើកបរ និងធ្ធើការជាវគ្រប់ម៉ូឌែលរថយន្តៈ HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង GWM POER។
សម្រាប់ព័ត៌មានបន្ថែមអំពីយានយន្តទាំងនេះ សូមចូលទៅកាន់ទំព័រ Facebook របស់ GWM Cambodia ឬចូលទៅកាន់គេហទំព័រផ្លូវការរបស់យើង gwm-kh.com។