ទិវាវប្បធម៌ចិន និងទទួលស្វាគមន៏បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤ នៅកម្ពុជា បានប្រារព្ធឡើងយ៉ាងជោគជ័យ

//s9.kh1.co/3e/3efd8b2d780f77e3f0c0d3b18216e13311e9bfd5.jpg
សង្គម

 ០៧-កុម្ភៈ-២០២៤ ៨ព្រឹក · ១០ ខែមុន

ទិវាវប្បធម៌ចិននិងទទួលស្វាគមន៏បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤ នៅកម្ពុជាបានប្រារព្ធឡើងយ៉ាងជោគជ័យ។

ដោយទទួលបានការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា ទិវាបុណ្យវប្បធម៌ចិន នឹងទទួលស្វាគមន៏បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រុមហ៊ុម 58cam.com​ បានប្រារព្ធឡើងយ៉ាងជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សកម្មភាពលើកនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន58cam.com ដែលជាប្រព័ន្ធផ្សព្វផ្សាយសារពត៌មានចិនដ៏មានឥទ្ធិពលបំផុតនៅកម្ពុជា ដោយបានអញ្ជើញនូវអ្នកជំនាញសិល្បៈជនជាតិខ្មែរនិងចិន សហគ្រាសចិន សាលាចិន និង បងប្អូនជនខ្មែរចិន នៅកម្ពុជាចូលរួមសហការជាមួយគ្នាបង្កើតនូវកម្មវិធីវប្បធម៌ចិនខ្នាតធំមួយនេះឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងគោលដៅនៃរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កំណត់ឆ្នាំ២០២៤ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននឹងប្រជាជនវប្បធម៌និងវប្បធម៌កម្ពុជា-ចិន។

https://s9.kh1.co/__image/w=650,h=433,q=100/50/50a79a2e4bd934abe78ca0e2befdac3583c85f05.png

កម្មវិធីនេះបានបង្ហាញពីសិល្បៈវប្បធម៌ចិនជាជាច្រើន៖ ការបង្ហាញនូវវប្បធម៌ប្រពៃណីចិន ការលេងល្បែងកម្សាន្ត ការសម្តែងសិល្បៈ ម្ហូបអាហាឆ្ងាញ់ៗ និងការតាំងបង្ហាញម៉ាកផលិតផលចិនជាដើម ដែលបានទាក់ទាញមនុស្សចូលរួមទស្សនាលើសពី២ម៉ឺននាក់ក្នុងរយៈពេលពីរថ្ងៃ។

https://s9.kh1.co/__image/w=650,h=434,q=100/2c/2c6f35c7d63990ed45dd63fe1852d4139ed8e8b3.jpg
https://s9.kh1.co/__image/w=650,h=434,q=100/35/35edb0e136afbf751f94dd1883d72bd48bc87ba8.jpg
https://s9.kh1.co/__image/w=650,h=434,q=100/aa/aaa94f8eee125c4b3a5d91fe632cd1bfe43ecedc.jpg
https://s9.kh1.co/__image/w=650,h=434,q=100/3e/3efd8b2d780f77e3f0c0d3b18216e13311e9bfd5.jpg
https://s9.kh1.co/__image/w=650,h=434,q=100/0c/0cdc90022243971d48a32fb994f0be156b48b620.jpg

ទិវាវប្បធម៌ចិនលើកនេះបានរួមបញ្ចូលនូវចំណេះដឹងវប្បធម៌ និងភាពសប្បាយរីករាយ​ ដោយបានបង្ហាញនូវវប្បធម៌និងសិល្បៈប្រពៃណីចិនយ៉ាងរស់រវើក។ ទស្សនិកជនមិនត្រឹមតែអាចទស្សនានូវការសម្តែង ម៉ុងសាយ ល្ខោនហ៊ីចិន ពិនបុរាណ ក្បាច់ដាវថៃជីប៉ុណ្ណោះទេក៏ថែមទាំងអាចចូលរួមស្វែងយល់ និងលេងល្បែងចក្រត្រង្គ គូរមុខល្ខោន ល្ខោនប្ដូរមុខ វាយស្គរធំ សសេរអក្សរផ្ចង់ ឆុងតែរ បោះកង បៀបបោះពុម្ពបុរាណ បាញ់ព្រួញ ទាត់បាល់ឬស្សី ទាត់សី វាយបាល់ បាញ់ឈ្មោះ និងកាត់ក្រដាសជាដើម ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ ក្រៅពីនេះក៏មានការចូលរួមពីភ្ញៀវជាតិនឺងអន្តរជាតិផងដែរ ដើម្បីទទួលនូវបទពិសោធន៍វប្បធម៌និងសិល្បៈប្រពៃណីចិន។ ទន្ទឹមនឹងនេះកម្មវិធីថែមទាំងបានអញ្ជើញជាពិសេសនូវសិស្ស ដែលរៀនរបាំបុរាណចិននៅកម្ពុជាមកធ្វើការសម្តែងទស្សនីយ៍ភាពដែលជាទម្រង់មួយទៀតនៃការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា-ចិនបង្ហាញពីភាពស៊ីសង្វាក់គ្នានៃការផ្លាស់ប្តូររវាងវប្បធម៌និងប្រជាជនកម្ពុជាចិនតាមរយៈរបាំនិងចម្រៀង។

អ្នកចូលរួមជនជាតិចិនបានលើកឡើងថា៖ ខ្លួនបានយកកូនៗមករស់នៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំជាធម្មតាកម្រមានឱកាសនាំកូនមកឱ្យមកស្គាល់ពីវប្បធម៌និងសិល្បៈប្រពៃណីចិនបែបនេះណាស់។ លើកនេះបានមកឈ្វេងយល់ពីភាពទាក់ទាញនៃវប្បធម៌ចិន ដែលនៅបរទេស យើងពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានឃើញនូវសម្បត្តិវប្បធម៌ធំៗទាំង១០របស់ចិនត្រូវបានដាក់បង្ហាញនៅទីនេះ! នេះក៏បង្ហាញពីមោទនភាពប្រជាជាតិចិននិងទំនុកចិត្តខាងវប្បធម៌ដែលបរិយាកាសកម្មវិធីទាំងមូលពោរពេញទៅដោយភាពសប្បាយរីករាយ ក្នុងពេលចូលឆ្នាំថ្មីប្រពៃណីចិន។ ហើយក៏បានបង្ហាញពីអារម្មណ៍នឹករលឹកស្រុកកំណើតរបស់បងប្អូនប្រជាជនចិន ដែលនៅក្រៅប្រទេសផងដែរ។

អ្នកចូលរួមកម្ពុជាម្នាក់បាននិយាយថា៖ នាងខ្ញុំបានឃើញការផ្សព្វផ្សាយកម្មវិធីនេះតាមបណ្តាញសង្គមTikTok ហើយក៏បាននាំមិត្តភក្តិមកជាមួយហើយខ្ញុំពិតជាចូលចិត្តអក្សរផ្ចង់ចិននិងបាញ់ព្រួញខ្លាំងណាស់ជាពិសេនោះគឺនៅស្តង់អាហារសម្រន់មានគុយទាវត្រជាក់ទៀត។ កម្មវិធីនេះពិតជាឱកាសដ៏កម្រមួយនឹងមានន័យណាស់ក្នុងនាមជនជាតិខ្មែរយើងអាចស្វែងយល់ពីវប្បធម៌ចិន។

ម្ហូបអាហារក៏ជាផ្នែកមួយនៃវប្បធម៌ អាហារសម្រន់ឆ្ងាញ់ៗពិតជាមានច្រើនមិនអាចខ្វះបានឡើយ កម្មវិធីលើកនេះបានដាក់លក់នូវអាហាជាច្រើនដូចជានំប៉ាវ បីហ្គ័រច ទាខៃ គាវ នំចៀនិងស្ករតាំងម៉ែជាដើមដែលអាចឱ្យប្រជាជនកម្ពុជាបានស្គាល់និងភ្លក់រស់ជាតិអាហារឆ្ងាញ់ៗបែបចិនជាច្រើនប្រភេទ។

https://s9.kh1.co/__image/w=650,h=434,q=100/03/031c498cfd1b74d0bb7dff184d864ba33e1c4513.jpg
https://s9.kh1.co/__image/w=650,h=434,q=100/47/47d99633642d0ae9779954abccc9889725289bab.jpg
https://s9.kh1.co/__image/w=650,h=434,q=100/0b/0b3d4fb32a9aca267e9c67b53f6187212c0432b3.jpg
https://s9.kh1.co/__image/w=650,h=434,q=100/2e/2e5c1a6ccda37de21bbaa8b87ada34fec84ec2c3.jpg
https://s9.kh1.co/__image/w=650,h=434,q=100/26/26a60dd1ff292a8aba90bea2cdba364a95d9a0b2.jpg
https://s9.kh1.co/__image/w=650,h=975,q=100/e3/e32574b788e712894c231d3be5f8de0eed58b638.jpg

ទន្ទឹមនឹងនេះ កម្មវិធីលើកនេះក៏ទទួលបានការចូលរួមពីសំណាក់ម្ចាស់ម្ចាស់ឧបត្ថម្ភកម្មវិធីដោយជាច្រើនដូចជា ក្រុមហ៉ុនFenJiu, រថយន្តGWM, រថយន្តHongqi, ធនាគារកាណាឌីយ៉ា, ទូរសព្ទHuawei, ទូរសព្ទHuawei, ក្រុមហ៊ុនដឹកជញ្ជូនZTOជាដើម។

ក្រុមហ៊ុន58cam.comបានឱ្យដឹងថាចំណងមិត្តភាពកម្ពុជាចិនពីមួយជំនាន់ទៅមួយជំនាន់គឺជាក្ដីបំណងរួមរវាងប្រជាជនកម្ពុជា-ចិន។ ស្របនឹងឆ្នាំនេះគឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤យើងសង្ឃឹមថាតាមរយៈសកម្មភាពវប្បធម៌លើកនេះគឺជាឱកាសមួយ ដើម្បីឱ្យប្រជាជនកម្ពុជាស្វែងយល់ពីប្រសទេសចិន នឹងយល់ដឹងពីវប្បធម៌ប្រពៃណីជម្រុញដល់ការអភិវឌ្ឍន៍នៃមិត្តភាពកម្ពុជា-ចិនផងដែរ។

ទិវាវប្បធម៌ចិនលើកនេះបានជម្រុញដល់កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរវប្បធម៌ និងប្រជាជននៃប្រទេសទាំងពីរវាក៏នឹងបន្ថែមអត្ថន័យវប្បធម៌ថ្មីដល់មិត្តភាពទៅវិញទៅមករវាងកម្ពុជា-ចិនផងដែរ៕

https://s9.kh1.co/__image/w=650,h=434,q=100/f8/f868679e5dffff55936bc1e7f6c20d165e67e53f.png
https://s9.kh1.co/__image/w=650,h=433,q=100/e3/e3fe7655afd308e8245c7f8d042dcff52764c91d.png
https://s9.kh1.co/__image/w=650,h=434,q=100/69/69d6ed50eaf771ebbebd9c672a1456c70c7057ea.png
https://s9.kh1.co/__image/w=650,h=434,q=100/93/939bfe5b3723325ac2face466ff8acd238fe376b.jpg
https://s9.kh1.co/__image/w=650,h=433,q=100/e5/e5f4fbc35c49a958eb2a889f2e564d9e83054a64.png
https://s9.kh1.co/__image/w=650,h=434,q=100/12/129dd0b139cf94438190cb959557ed41b602e6c7.jpg
https://s9.kh1.co/__image/w=650,h=434,q=100/82/825f7fd79567d7de8a191e5fdc7c63fe63c6b650.jpg
https://s9.kh1.co/__image/w=650,h=434,q=100/e4/e48a401995541303b1349191e0e1eeec79b7e5bf.jpg
https://s9.kh1.co/__image/w=650,h=434,q=100/1f/1f841f50b65f9779c39a2e5078684cca6f0dca65.jpg
https://s9.kh1.co/__image/w=650,h=434,q=100/71/71f76040a2c01a3ec1eff10b9220ca403492c9b7.jpg
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T