ភ្នំពេញ៖ ករណីប្ដីផិតក្បត់ប្រពន្ធ ទៅលួចបង្កើត ទំនាក់ទំនងស្នេហា ជាមួយស្រីផ្សេង បានផ្ទុះការភ្ញាក់ផ្អើល ទៅដល់មហាជន អ្នកលេងបណ្ដាញសង្គម និងមានការផ្ដល់ជា មតិយោបល់ជាច្រើន ពេញបណ្ដាញសង្គមផងដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីម្សិលមិញ ប្រពន្ធដើមបានឡាយវីដេអូ បកស្រាយទាំងទឹកភ្នែក ពីបញ្ហាផ្លូវចិត្តរបស់ខ្លួន ដែលចាប់ដៃសាងអនាគត ជាមួយប្ដីអស់រយៈពេល១០ឆ្នាំ ទទួលបានកូនប្រុស២នាក់ ពីចំណងដៃអាពាហ៍ពិពាហ៍ពួកគេ។ពេលជួបរឿងនេះ នាងស្ដាយទឹកចិត្តរបស់នាង បានលះបង់កម្លាំងកាយ ចិត្តឲ្យគ្រួសារមួយនេះ ដោយប្ដីបានសន្យាថា ផ្ដល់ក្ដីស្រឡាញ់ និងភាពកក់ក្ដៅដល់ប្រពន្ធកូន។ ផ្ទុយទៅវិញ ប្រពន្ធបែរជាត្រូវរង សម្ពាធផ្លូវចិត្ត និងទឹកភ្នែកដោយសារ ប្ដីក្បត់ខ្លួនទៅមានស្រីថ្មីទៅវិញ មុនកើតរឿងប្រពន្ធដើម ចាប់បានទំនាក់ទំនង ស្នេហាជាមួយស្រីកំណាន់ម្នាក់នោះ មិនមែនមួយដង តែរហូតដល់ទៅ៣ដង លើកទី៣ ជាថ្ងៃប្រពន្ធដើមបានផុសវីដេអូ ដោយនាងទ្រាំមិនបាន ជាមួយទង្វើប្ដីនាង បានប្រព្រឹត្តិមកលើរូបនាង។ លើសពីនេះ នៅពេលដែលដឹងរឿង ថាប្ដីមានស្រី នាងជាប្រពន្ធដើមព្យាយាមមិនមាត់ តែខំពន្យល់ប្ដីថាកុំធ្វើចឹងយល់ចិត្ត និងឲ្យតម្លៃនាងជាប្រពន្ធខ្លះផង ព្រោះនាងចង់ឲ្យគ្រួសារមានសុភមង្គល ដើម្បីកូន តែផ្ទុយទៅវិញប្ដី មិនស្ដាប់បែរជានៅប្រព្រឹត្តិរឿងដដែលៗ រហូតប្រពន្ធទ្រាំមិនបាន ចាប់បានលើកទី៣ ទើបនាងធ្វើរឿងបែបនេះ ទៅលើស្រីកំណាន់របស់ប្ដី កំពុងនៅបន្ទប់ជាមួយគ្នា។
គួរឲ្យដឹងបន្ថែមថា កាលពីចាប់ផ្ដើមស្រឡាញ់គ្នា រួមរស់ជាប្ដីប្រពន្ធមក បុរសជាប្ដីឲ្យតម្លៃប្រពន្ធ និងមិនដែលហ៊ានជេរប្រពន្ធឡើយ ប៉ុន្តែតាំងពីមាននាក់ទី៣ចូលមក បែរជានិយាយមិនល្អ ដាក់ប្រពន្ធ និងនៅក្នុងវីដេអូថ្ងៃកើតហេតុ បុរសជាប្ដីហៅប្រពន្ធ ង៉ែងកុំធ្វើបាបគាត់(ស្រី) ឮប្ដីហៅប្រពន្ធងែងបែបនេះ នាងពិតជាឈឺចិត្តខ្លាំងណាស់ នៅពេលប្ដីការពារស្រី។ មួយវិញទៀត មានបងប្អូន មហាជនជាច្រើន សម្ដែងនូវការមិនពេញចិត្ត ទៅប្ដីនិងស្រីកំណាន់នោះ និងបានផ្ដល់ជាមតិយោបល់ លើកទឹកចិត្តទៅប្រពន្ធដើម ហើយឥលូវនេះ ប្រពន្ធទុកឲ្យផ្លូវច្បាប់ជាអ្នកដោះស្រាយ ព្រោះនាង និងដោះលែងប្ដី ហើយនៅមើលថែកូនប្រុសទាំងពីរ របស់នាងវិញ៕
សូមទស្សនារូបភាពខាងក្រោម៖
![អ្នកនាងស៊ន សុជាតិ](https://s9.kh1.co/__image/w=650,h=867,q=100/10/101475bc9cecd402576f634050fa0fad9839bb21.jpg)
![អ្នកនាងស៊ន សុជាតិ និងប្ដី](https://s9.kh1.co/__image/w=650,h=651,q=100/71/71a05f8e66cdd35545917e0e84160d50d3cfd340.jpg)
![អ្នកនាងស៊ន សុជាតិ និងប្ដី](https://s9.kh1.co/__image/w=650,h=867,q=100/f7/f7be91ff2e8fa099214b021fe60e7adc39767942.jpg)
![អ្នកនាងស៊ន សុជាតិ និងកូនៗ](https://s9.kh1.co/__image/w=650,h=1156,q=100/db/db34766365e7f1a585fc9b0562afe9f3b23468ec.jpg)
![អ្នកនាងស៊ន សុជាតិ ឡាយបកស្រាយ](https://s9.kh1.co/__image/w=650,h=1408,q=100/d6/d666232eef6b4ce2a53616f4d6235442238f3d27.jpg)
![អ្នកនាងស៊ន សុជាតិ ឡាយបកស្រាយ](https://s9.kh1.co/__image/w=650,h=1408,q=100/fd/fd36bcfc01f555231afc4afd8ef66e11bdd7b21c.jpg)
![អ្នកនាងស៊ន សុជាតិ ឡាយបកស្រាយ](https://s9.kh1.co/__image/w=650,h=1408,q=100/93/931eeb021eac6f1d32deea7ec27dc28eb469d559.jpg)