ជំនឿ៖ ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ទៅលើរូបសំណាក់ ដែលប្រជាជនថៃទើបនឹងនាំយកមកគោរពបូជា ហើយត្រូវបានគេស្គាល់ថា គ្រូកែវកាយ។ បើយោងតាមប្រភពពីបណ្ដាញសង្គមបានឲ្យដឹងថា ដើម្បីធ្វើការគោរពបូជា គ្រូកែវកាយនេះ គេត្រូវបូជាយញ្ញកូនឆ្មា កូនឆ្កែ ដោយធ្វើការបំពុលឲ្យវាស្រែក ប្រកាច់ៗ រួចយកទៅកប់ក្នុងដីទាំងរស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![សំណាក់ គ្រូកែវកាយ](https://s9.kh1.co/__image/w=450,h=600,q=100/8c/8ccc218e96995648411d15d684848f1d22f22ca6.jpg)
ទង្វើនេះវាពិតជាសាហាវប្រាស់ចាកពីភាពជាមនុស្ស មិនតែប៉ុណ្ណោះទេ គេជឿថា គេធ្វើពិធីទៅតាមចំនួន កាន់តែច្រើនកាន់តែល្អ។ គួររំលឹកមកវិញថា ប្រភពពីថៃបានប្រាប់ថា លោកគ្រូកែវកាយនេះ ជាព្រះគ្រូនៅជំនាន់ប្រាសាទអង្គរវត្ត ព្រះបាទជ័យវរ្ម័នទី៧មកម្ល៉េះ ដែលនេះវាដូចជាការបំភ្លីប្រវត្តិសាស្ត្រយ៉ាងដូច្នេះដែរ សូមកុំជឿឲ្យសោះ។
![សំណាក់ គ្រូកែវកាយ](https://s9.kh1.co/__image/w=650,h=867,q=100/be/be9be1d3d4ad5cc02d72836f29a9cff5a97c4a12.jpg)
លើសពីនោះទៅទៀត បើសិនជាយើងផ្អើលជឿទៅលើអបិយជំនឿសក្ការៈបូជានេះមែន វាដូចជាក្បត់ជាតិសាសន៍ខ្លួនឯងយ៉ាងអញ្ចឹង។ សូមបញ្ជាក់ផងដែរថា ដំណឹងនេះមិនមានប្រភពប្រាកដនោះទេ ព្រោះតែជាការនិយាយតៗគ្នា មិនច្បាស់ថាពិតឬមិនពិតនោះទេ៕
![សំណាក់ គ្រូកែវកាយ](https://s9.kh1.co/__image/w=650,h=868,q=100/e6/e6a4f90c880ebb9d03bc8dbca71e02b8c9a0a09f.jpg)
ប្រភព៖ បុរាណាចារ្យ
![កូនឆ្មា](https://s9.kh1.co/__image/w=564,h=564,q=100/6f/6fae9ac749e12308b34d37d1d36fc34d65ebc1f3.jpg)
![កូនឆ្កែ](https://s9.kh1.co/__image/w=563,h=620,q=100/f8/f85dbafec6be63ab5031e72e87c8e2497e06ac32.jpg)