កុំទាន់អរ! ទោះចាញ់យប់មិញ តែ Mbappe នៅតែមានភាពជឿជាក់ ហើយបានបោះពាក្យបែបនេះទៅ Bayern មុនជួបគ្នានៅជើងទី២

//s9.kh1.co/12/12b9a62ab4b7ec91e7ffe18baf10c4ae6d064153.jpg
កីទ្បា

 ១៥-កុម្ភៈ-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

ទោះចាញ់យប់មិញ តែ Mbappe នៅតែមានភាពជឿជាក់ ហើយបានបោះពាក្យបែបនេះទៅ Bayern មុនជួបគ្នានៅជើងទី ២

បរទេស៖ ខ្សែប្រយុទ្ធ Kylian Mbappe នៅតែជឿជាក់យ៉ាងមុតមាំថាក្រុមរបស់គេនឹងអាចយកឈ្នះនៅជើងទី ២ ទោះយប់មិញ Paris Saint-Germain បានបរាជ័យក្រោមថ្វីជើងក្រុម Bayern Munich ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

ជាការពិតណាស់ នៅក្នុងការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League យប់មិញនេះក្រុមម្ចាស់ផ្ទះ PSG បានរងបរាជ័យក្រោមថ្វីជើងក្រុម Bayern ក្នុងលទ្ធផល ១-០, ខណៈដែលមួយគ្រាប់នោះគឺរកបានដោយ Kingsley Coman នៅនាទីទី ៥៣។

រូបភាព
រូបភាព

ក្រោយបញ្ចប់ការប្រកួត Mbappe បានថ្លែងប្រាប់សារព័ត៌មាន CANAL+ យ៉ាងដូច្នេះថា៖

យើងបានបង្ហាញនៅចុងការប្រកួត ដែលពួកយើងបានធ្វើឱ្យពួកគេមានភាពរង្គោះរង្គើរ នៅពេលដែលពួកយើងបានធ្វើការវាយលុកខ្លាំង។ យើងសង្ឃឹមថា ពួកយើងនឹងមានសមាជិកពេញជើងសម្រាប់ការប្រកួតជើងទី ២។ យើងនឹងទៅទីនោះដើម្បីឈ្នះ និងឆ្លងផុតវគ្គជម្រុះ៕

ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T