ញាក់សាច់! Lamine Yamal ឡើងមកឈរលេខ ៣ ជាកីឡាករមានតម្លៃខ្លួនថ្លៃបំផុតក្នុងលោក ចុះអ្នកណាឈរលេខ ១ និងលេខ ២

//s9.kh1.co/bd/bd5f4e657d95c5f6358b18754e271ffa8d307670.jpg
កីទ្បា

 ២៨-ធ្នូ-២០២៤ ៥ល្ងាច · មួយថ្ងៃមុន

Lamine Yamal ឡើងមកឈរលេខ ៣ ជាកីឡាករមានតម្លៃខ្លួនថ្លៃបំផុតក្នុងលោក ចុះអ្នកណាឈរលេខ ១ និងលេខ ២

បរទេស៖ ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Lamine Yamal បានហក់មកឈរនៅលេខរៀងទី ៣ ហើយ ក្នុងនាមជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងលោកនាពេលបច្ចុប្បន្ន ដោយបច្ចុប្បន្នរូបគេមានវ័យទើបតែ ១៧ ឆ្នាំប៉ុណ្ណោះ ខណៈ Erling Haaland ខ្សែប្រយុទ្ធរបស់ Manchester City ឈរនៅលេខរៀងទី ១ និង Vinicius Jr. ឈរនៅលេខរៀងទី ២។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lamine Yamal 
កីឡាករ Lamine Yamal 

យោងតាមស្ថិតិដែលដកស្រង់ចេញពី Transfer Markt គឺ Eling Haaland ឈរនៅលេខ ១ មានតម្លៃខ្លួនចំនួន ២០០ លានអឺរ៉ូ ឬប្រមាណជា (២០៨.៥ លានដុល្លារអាមេរិក) ចំណែក Vinicius Jr. ឈរនៅលេខ ២ មានតម្លៃខ្លួននៅលើទីផ្សារចំនួន ២០០ លានអឺរ៉ូ ឬប្រមាណជា (២០៨.៥ លានដុល្លារអាមេរិក) ដូចគ្នា។

Erling Haaland និង Vinicius Jr.
Erling Haaland និង Vinicius Jr.

ដោយឡែក Lamine Yamal វិញ គឺឈរនៅលេខរៀងទី ៣ មានតម្លៃខ្លួនស្មើគ្នាជាមួយ Jude Bellingham ដែលឈរនៅលេខរៀងទី ៤ ផងដែរ គឺចំនួន ១៨០ លានអឺរ៉ូ ឬប្រមាណជា (១៨៧.៧ លានដុល្លារអាមេរិក)។ រីឯ Kylian Mbappe វិញឈរនៅលេខរៀងទី ៥ មានតម្លៃខ្លួន ១៦០ លានអឺរ៉ូ ឬប្រមាណជា (១៦៦.៨) លានដុល្លារអាមេរិក)៕

Bellingham និង Kylian Mbappe
Bellingham និង Kylian Mbappe

ប្រភព Transfer Markt

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T