ភ្នំពេញ៖ មហាជនប្រាកដណាស់ពិតជាបានជ្រាប អំពីព័ត៌មានដែលម្ចាស់ក្ងោកត្រូវបានសមត្ថកិច្ច ធ្វើការព្រមាន ក្រោយលោកម្ចាស់ក្ងោកម្នាក់បានចិញ្ចឹមសត្វក្ងោកធំធាត់ជាច្រើនក្បាល និងជាយូរឆ្នាំមកហើយស្ថិតនៅក្រោមការថែទាំពីម្ចាស់របស់វា តែត្រូវបានសមត្ថកិច្ចថា ការចិញ្ចឹមសត្វក្ងោកគឺខុសច្បាប់ មិនមានសិទ្ធិក្នុងការចិញ្ចឹម ហើយក៏បានធ្វើកិច្ចសន្យាផាកពីន័យទៅដល់ម្ចាស់ក្ងោក និងបានយកសត្វក្ងោកទាំងអស់នោះទៅរក្សាទុកនៅភ្នំតាម៉ៅ។ លើសពីនេះ ខាងម្ចាស់ក្ងោកក៏បានសូមអំពាវនាវ ទៅដល់ សម្ដេចតេជោ ហ៊ុនសែន ឲ្យជួយដោះស្រាយសម្រាប់លោកផងដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក មុននេះបន្ដិច បន្ទាប់ពីទទួលបាននូវអនុសាស្រ្ដដ៏ខ្ពង់ខ្ពស់ ពីសំណាក់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលព្រៃឈើ លោកបានចេញមុខថ្លែងការ និងបានចាត់វិធានការភ្លាមៗ ក្នុងការដែលចាប់ក្ងោកចំនួន២០ក្បាល យកទៅដាក់នៅភ្នំតាម៉ៅ ខេត្តតាកែវ។ បានបញ្ជាក់ឲ្យក្រសួងដែលពាក់ព័ន្ធ ត្រូវតែប្រញាប់យកក្ងោកទាំងនោះយកទៅជូនម្ចាស់ក្ងោកនោះវិញជាបន្ទាន់ នៅក្នុងស្រុកបរិបូរណ៌ ខេត្តកំពុងឆ្នាំង។

គួរឲ្យដឹងដែលថា សម្ដេចតេជោ ហ៊ុនសែន លោកបានបន្ដទៀតថា យើងគួរលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ខំចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យកសត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុកនៅទីកន្លែងមួយ ដែលមិនយូរប៉ុន្មានសត្វនោះនឹងងាប់ ប្រសិនបើកង្វះការថែទាំ និងយកចិត្តទុកដាក់ក្នុងការចិញ្ចឹម។ មួយវិញទៀត ក៏មានមហាជនក្នុងប្រទេសកម្ពុជា បានគាំទ្រជាមួយចំណាត់ការរបស់ សម្ដេចតេជោ ហ៊ុនសែន យ៉ាងពេញទំហឹងទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖







