កម្សាន្ដ៖ ប្រិយមិត្តប្រាកដជាបានស្គាល់យ៉ាងច្បាស់ អំពីតារាចម្រៀង និងជាតារាកំប្លែងប្រុស ដ៏ល្បីឈ្មោះ ដែលមានសម្ដីចាក់ទឹកមិនលិចនោះគឺលោក ពាក់មី ហើយលោកមានឈ្មោះពិតថា (ចែម ចាន់រ៉ា) លោកជាតារាមួយរូបដែលមានភាពល្បីល្បាញយ៉ាងខ្លាំង នៅក្នុងវិស័យសិល្បៈមួយនេះ។ លោកតែងតែបម្រើទស្សនីយភាពជូនដល់បងប្អូនជាទស្សនិកជន ឲ្យបានសើចលេងកម្សាន្ដសប្បាយរីករាយ បំភ្លេចទុក្ខកង្វល់ បំបាត់ការអផ្សុក នឿយហត់ពីការងារ ឲ្យបានសើចលេងសប្បាយជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក នៅក្នុងថ្ងៃនេះដែល លោកបានបង្ហាញរូបភាពរបស់លោកមួយសន្លឹក ដែលរូបមួយនោះបានបញ្ជាក់ថា លោកធ្លាប់ជាអតីត ទាហាន ហើយនៅក្នុងការងារជាទាហាន លោកមានឈ្មោះមួយទៀតថា (ប្រាជ សុផល) ជាកងពលតូចអន្តរាគមន៍លេខ១ នៅ គ២៨ បន្ទាយលង្វែក ចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ ដែលជារូបភាពរបស់លោកមួយសន្លឹកនោះបានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់មហាជនផងដែល។
គួរបញ្ជាក់ផងដែលថា លោក ចែម ចាន់រ៉ា ហៅលោក ពាក់មី ជាឈ្មោះនៅក្នុងសិល្បៈ លោកត្រូវបានផ្ដល់កិច្ចសម្ភាសន៍នៅក្នុងកម្មវិធីខ្លះមកថា លោកកាលមិនទាន់ឈានជើងចូលក្នុងសិល្បៈនោះ លោកបានធ្វើការងារជាជាងសំណង់ ហើយលោកបានរៀបការជាមួយប្រពន្ធរបស់លោកនៅពេលនោះដែល ហើយលោកទទួលបានកូនប្រុសស្រីចំនួន៣នាក់ ជាចំណង់ដៃអាពាហ៍ពិពាហ៍របស់លោកនឹងប្រពន្ធ។

ក៏ប៉ុន្ដែលោកមិនដែលប្រាប់ថា លោកអតីតជាទាហានទាល់តែសោះ ទើបតែលោកបានរូបភាពរបស់លោកកាលធ្វើជាទាហាន ក៏បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលទៅសរសើរដល់រូបលោក ព្រោះលោកមិនត្រឹមតែបច្ចុប្បន្ន គឺជាតារាមួយរូបដែលទទួលបានភាពល្បីល្បាញ និងទទួលផលជោគជ័យជាខ្លាំងពីសំណាក់អ្នកគាំទ្ររបស់លោកក្នុងវិស័យសិល្បៈនោះទេ តែលោកក៏ធ្លាប់រួមចំណែកការពារប្រទេសជាតិមួយរូបដែល៕
សូមទស្សនារូបភាពខាងក្រោម៖




