យល់ដឹង៖ ជាធម្មតានៅពេលដែលអ្នកស្ថិតនៅក្នុងទំនាក់ទំនង អ្នកតែងតែចង់ធ្វើអ្វីមួយ ដើម្បីបង្ហាញនូវក្ដីស្រលាញ់ដែលអ្នកមានចំពោះដៃគូ ហើយទោះបីជាវាមិនល្អឥតខ្ចោះក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មកស្គាល់តារានិករមួយចំនួន ដែលផ្ដល់ក្ដីស្រលាញ់ដោយកាយវិការ មិនមែនពាក្យសម្ដីឡើយមកកាន់អ្នក ៖
១. Virgo ♍️
Virgos នឹងធ្វើអ្វីគ្រប់យ៉ាង ដែលពួកគេអាចធ្វើបាន ដើម្បីជួយដៃគូរបស់ពួកគេដោះស្រាយបញ្ហា និងធ្វើឱ្យនរណាម្នាក់មានអារម្មណ៍ល្អឡើងវិញ។ ទោះបីជាពួកគេប្រហែលជា មិននិយាយពាក្យស្រលាញ់ជាប់លាប់ក៏ដោយ ប៉ុន្តែពួកគេនឹងបង្ហាញក្តីស្រលាញ់របស់ពួកគេ ដោយបញ្ចេញនូវអារម្មណ៍របស់ពួកគេ។ Virgo នឹងធ្វើអ្វីគ្រប់យ៉ាងដែលវាត្រូវការ ដើម្បីឱ្យដៃគូរបស់ពួកគេសប្បាយចិត្ត។ ពួកគេមិនខ្លាចក្នុងការខិតខំប្រឹងប្រែង ក្នុងទំនាក់ទំនងឡើយ។
២. Aquarius ♒️
Aquarius អាចប្រែប្រួលអារម្មណ៍ដោយចៃដន្យ ដោយសារតែពួកគេមិនទាន់ ដឹងអំពីអារម្មណ៍របស់ពួកគេច្បាស់។ ពួកគេមិនមែនជាប្រភេទ ផ្ញើសាររំលឹកអ្នកថាពួកគេស្រលាញ់អ្នក ហើយមិនអាចស្រមៃថា រស់នៅដោយគ្មានអ្នកនោះទេ ប៉ុន្តែពួកគេជាប្រភេទមនុស្សដែលចងចាំរឿងតូចៗ ដែលអ្នកបាននិយាយ និងពិនិត្យមើលអ្នកនៅពេលដែលពួកគេដឹងថាអ្នកតានតឹង។ តារានិករនេះប្រហែលជា មិនធ្វើឱ្យកាយវិការស្នេហាដ៏អស្ចារ្យ ដែលអ្នកឃើញក្នុងរឿងមនោសញ្ចេតនានោះទេ ប៉ុន្តែពួកគេនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយជាដៃគូដ៏ល្អបំផុត ដែលពួកគេអាចធ្វើបាន។ ពួកគេនឹងបង្ហាញថា តើពួកគេយកចិត្តទុកដាក់ប៉ុណ្ណា ដោយធ្វើជាដៃគូ ដែលអ្នកសមនឹងទទួលបានបំផុត។
៣. Capricorn ♑️
Capricorns មិនមែនជាតារានិកររ៉ូមែនទិកបំផុត នៅក្នុងពិភពលោកនោះទេ ទោះបីជាពួកគេមានចិត្តស្មោះស្ម័គ្រខ្លាំង និងមានបេះដូងធំក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយពួកគេ នឹងបង្ហាញខ្លួនឡើងនៅពេលណា ដែលអ្នកត្រូវការដោយមិនមានសំណួរសួរអ្វីឡើយ។ ទោះបីជាពួកគេប្រហែលជាមិនបង្ហាញថា តើពួកគេយកចិត្តទុកដាក់ចំពោះអ្នកប៉ុណ្ណាក៏ដោយ អ្នកនឹងអាចដឹងបានថា ពួកគេយកចិត្តទុកដាក់នឹងអ្នកប៉ុណ្ណា។ យ៉ាងណាមិញ Capricorns នឹងមិនខ្ជះខ្ជាយពេលវេលារបស់ពួកគេ ជាមួយនរណាម្នាក់ដែលពួកគេមិនប្រាកដនោះទេ។
៤. Cancer ♋️
តារានិករនេះចូលចិត្តមើលថែមនុស្ស ដែលសំខាន់បំផុតសម្រាប់ពួកគេ។ ពួកគេចូលចិត្តបង្ហាញភាពស្និទ្ធស្នាល តាមរយៈសកម្មភាពរបស់ពួកគេ។ នៅពេលដែលតារានិករនេះធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នក ពួកគេនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើលជាមួយនឹងកាដូ និងការចម្អិនអាហារឲ្យអ្នក ហើយជួយអ្នកជាមួយនឹងការទទួលខុសត្រូវណាមួយ ដែលបានធ្វើឲ្យអ្នកតានតឹង។ ពួកគេបង្ហាញសេចក្តីស្រលាញ់ តាមរយៈសកម្មភាពរបស់ពួកគេ ពីព្រោះពួកគេមិនដែលចង់ឱ្យអ្នកចោទសួរថា តើអ្នកសំខាន់ឬអត់ឡើយ។ ពួកគេមិនដែលចង់ឱ្យអ្នក មានអារម្មណ៍ឯកោ ឬមានការយល់ច្រឡំនោះទេ។
ប្រភព: thoughtcatalog