កម្សាន្ត៖ ជាការពិតណាស់ មហាជនភាគច្រើនច្បាស់ជាបានស្គាល់លោក ឯម រៀម ដែលជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដ៏មានទេពកោសល្យមួយរូប។ មិនតែប៉ុណ្ណោះ រូបលោកក៏ជាបុគ្គលដែលជាតំណាងឲ្យការច្នៃម៉ូតបែបសិល្បៈបុរាណខ្មែរ ដែលលោកតែងតែបង្ហាញស្នាដៃម៉ូតសម្លៀកបំពាក់បែបសម័យលាយក្បាច់បុរាណខ្មែរផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស កាលពីម្សិលមិញនេះ លោកក៏បានចូលរួមក្នុងកម្មវិធី Pleng Music Award ដែលមានវត្តមានសិល្បករសិល្បការនីជាច្រើន ជាមួយនឹងការបង្អួតម៉ូតសម្លៀកបំពាក់យ៉ាងទាក់ទាញធ្វើឲ្យមហាជនស្ងើចទៅលើទស្សនីយភាពដ៏អស្ចារ្យមួយនេះ។
ដោយឡែក លោក ឯម រៀម ដែលជាអ្នកច្នៃម៉ូតផ្ទាល់ បែរជាទទួលបានការរិះគន់យ៉ាងចាស់ដៃពីមហាជន តាមរយៈឈុតដែលលោកបានបង្ហាញទៅវិញ។ នៅក្នុងនោះ គេបានខមិននិងស៊ែ ដោយសរសេរថា ស្លៀកពាក់បែបនេះ មិនសមជាស្ថានិកច្នៃម៉ូតសម្លៀកបំពាក់ទាល់តែសោះ និងនៅមានខមិនតិះដៀលជាច្រើនទៀត។
យ៉ាងណាមិញ លោក រៀម មិនបានតបដោយសម្ដីអសុរសនោះទេ លោកបែរជានិយាយដូច្នេះថា អរគុណដល់បងប្អូនដែលខមិនលើកទឹកចិត្ត និង ខមិន Bully។ នេះមិនមែនជាលើកទី១ទេ ដែលលោកទទួលរងពាក់រិះគន់បែបនេះ ប៉ុន្ដែលោកមិនដែលចុះចាញ់ឡើយ៕
ប្រភព៖ Em Riem