ត្បូងឃ្មុំ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានធ្វើការណែនាំឲ្យគ្រប់សាលារៀនទាំងអស់ គួរតម្រូវឲ្យសិស្សានុសិស្សគោរពទង់ជាតិ ដោយការច្រៀងចម្រៀងបទ «នគររាជ» ដោយផ្ទាល់មាត់ មិនគួរចាក់ភ្លេងទៀតនោះទេ ក៏ព្រោះតែសម្ដេចតេជោ បានរំលឹកពីការបារម្ភ ដែលរាល់ពេលគោរពទង់ជាតិម្ដងៗ សម្ដេចតេជោ ធ្លាប់ប្រទះឃើញដោយផ្ទាល់ នៅក្នុងកម្មវិធីមួយចំនួនដែលដល់ពេលត្រូវគោរពទង់ជាតិ គឺចាក់ភ្លេងជាតិបទនគររាជ បែរជាចេញភ្លេងផ្សេងទៅវិញ ឬក៏ពេលខ្លះការរអាក់រអួលជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ សម្ដេចតេជោ បានលើកឡើងថា បទនគររាជ សម្រាប់គោរពទង់ជាតិ ដែលត្រូវបាននិពន្ធដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត ហើយបទនគររាជនោះដែរ គឺពិតជាមានអត្ថន័យខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា។ លើសពីនេះ មិនត្រឹមតែតម្រូតាមសាលារៀន ច្រៀងបទនគររាជផ្ទាល់មាត់តែមួយនោះទេ តែក៏សម្ដេចតេជោ ក៏តម្រូវឲ្យខាងកងកម្លាំងប្រដាប់អាវុធ ច្រៀងចម្រៀងគោរពទង់ជាតិ ដោយផ្ទាល់មាត់ដូចគ្នាផងដែរ ដែលសម្ដេចតេជោ បានថ្លែងមកថា៖
គួរបញ្ជាក់ផងដែលថា អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ និងជាអ្នកនិពន្ធសៀវភៅស្ដីពីប្រវត្ដិ ទង់ជាតិ ភ្លេងជាតិ នគររាជ លោករត្ន័ សណ្ដាប់ បានថ្លែងថា បើយោងតាមខ្លឹមសារនិងអត្ថន័យក្នុងបទនគររាជ ខាងលើគឺសម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គបានបំផុស និងបង្កប់នូវអត្ថន័យពីរយ៉ាងជាអាទិ៍៖
ទីមួយ៖ ន័យត្រង់ (អត្ថានុរូប) គឺទ្រង់បណ្ដុះ បំផុស រំលឹក ចំពោះស្មារតីយើងជាកុលបុត្រ កុលធិតាខ្មែរឲ្យភ្ញាក់រលឹកដោយទ្រង់ បានទាញយកភស្ដុតាងដ៏ជាក់ច្បាស់ មកបង្ហាញឲ្យឃើញអំពីប្រាសាទបុរាណយ៉ាងច្រើន ព្រោងព្រាត ពាសពេញលើទឹកដីខ្មែរ មានប្រាសាទអង្គរវត្ដ បាយ័ន្ដ តាព្រហ្ម ជាដើម មកជាសក្ខីភាព នៃសេចក្ដីចម្រើនរុងរឿងថ្កុំថ្កើងរបស់ខ្មែរក្នុងអតីតកាល ក្នុងកាលវេលាដ៏យូរកន្លងមកនោះ រហូតបន្ដមក, បរមរាជវំាង, សាកលវិទ្យាល័យ, បណ្ណាល័យ, វិទ្យាល័យ, ឱសថាល័យ, សាលសន្និសីទ, រតនាគារ, មហាបន្ទាយ, សារមន្ទីរ និងក្រសួងត្បូងការផ្សេងៗបានត្រូវរុក្ខាលតាវល្លិដុះព័ទ្ធបិទបំាងងងឹតស្លុបគ្រប់ទីកន្លែង។
ទីពីរ៖ ន័យធៀប (អត្ថប្បដិរូប) ប្រាង្គសិលាបានន័យថាប្រទេសកម្ពុជា បានត្រូវរុក្ខជាតិ គឺប្រទេសជិតខាង ចាក់ឬសរុករានទន្រ្ទានទីស៊ីទឹកដីអស់ជាច្រើនកន្លែងណាស់ ព្រមទំាងគ្របដណ្ដប់អំណាចពីលើ ធ្វើទុក្ខបុកម្នេញមិនឈប់ឈរ បានសេចក្ដីថា ប្រទេសកម្ពុជាសឹងរលាយរូបបាត់ពីប្រវត្ដិសាស្រ្ដពិភពលោក គឺដោយសារការគៀបសង្កត់ពីមហាអំណាចទំាងតូច ទំាងធំ គឺសុទ្ធតែជារុក្ខាលតាវល្លិ៍គ្របសង្កត់រឹតសង្កិនកម្ពុជា ដោយបំាងមិនឲ្យមើលឃើញ កណ្ដាលផ្ទៃរាបអន្ដរជាតិនេះឯង។ ហេតុនេះ យសសក្ដិ៍ថ្នាក់ខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដម នៃប្រទេសកម្ពុជា ដែលធ្លាប់ជាមហាអំណាច ក៏ដូចជាប្រាសាទសិលា ដែលធ្លាប់ជារមណីដ្ឋាន បានត្រូវអន់ខ្សោយថយចុះរោយរុះអានុភាពដ៏គួរឲ្យខ្លោចផ្សាជាទីបំផុត។ ត្រង់នេះហើយ ដែលសម្ដេចព្រះសង្ឃរាជ ជួន ណាត ជាម្ចាស់ទ្រង់និពន្ធនោះ។
សូមទស្សនារូបភាពខាងក្រោម៖