ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ តែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ ក្នុងថ្ងៃទី១៣ ឬ ថ្ងៃទី១៤ ខែមេសា ហើយទំនៀមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរប្រព្រឹត្តទៅចំនួន ៣ថ្ងៃ។ ពិធីបុណ្យចូលឆ្នាំ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនិងត្រូវបានឈប់សម្រាកពីការងារដើម្បីចូលរួមអបអរថ្ងៃចូលឆ្នាំថ្មីផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋខ្មែរ មិនថាក្មេងចាស់ប្រុសស្រី តែងងើបពីព្រលឹមដើម្បីរៀបចំម្ហូបអាហារទៅវត្ត សម្រាប់ចូលរួមក្នុងពិធីពូនភ្នំខ្សាច់។ បន្ទាប់ពីនោះ គេក៏ឃើញមានការលេងល្បែងប្រជាប្រិយផ្សេងៗ នៅទីធ្លាវត្តអារាមយ៉ាងសប្បាយរីករាយតែម្ដង។ ហើយល្បែងប្រជាប្រិយខ្មែរ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើននិយមលេងនោះ មានដូចជា លេងចោលឈូង លេងបោះអង្គញ់ លេងវាយក្អម លេងទាញព្រ័ត្រ និងលេងលាក់កន្សែងជាដើម។
លើសពីនេះទៅទៀត ល្បែងកម្សាន្តបែបប្រពៃណីខ្មែរ មានរហូតដល់ទៅ១៦ សម្រាប់លេងកម្សាន្ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយយល្បែងប្រជាប្រិយខ្មែរទាំង១៦នោះមានដូចជា៖
ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department