ថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ សារព័ត៌មានថៃបានផ្សព្វផ្សាយអំពី ការរកឃើញវត្ថុបុរាណកប់នៅក្នុងដី ដែលជាចម្លាក់ក្បាលនាគ ហើយបានអះអាងថា ជារូបចម្លាក់ក្នុងទស្សវត្សទី១៦ មានអាយុកាលជាង១០០០ឆ្នាំ ធ្វើឲ្យផ្ទុះការហួសចិត្ត និង ទទួលយកមិនបានទាល់តែសោះ ពីប្រជាជនថៃគ្នាឯងក៏នាំគ្នាសើចចម្អក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជុំវិញរបកគំហើញនេះផងដែរ ប្រភពថៃបានប្រកាសថា ពួកគេបានរកឃើញរូបចម្លាក់ក្បាលនាគនេះ ធ្វើឡើងអំពីថ្មភក់ ដោយជីកឃើញនៅក្នុងទីតាំងមួយកន្លែង។ ចំណែកឯ រូបចម្លាក់ដែលគេអះអាងថា សល់ពីសម័យបុរាណនេះក្នុងរូបភាពជាក់ស្ដែងគឺមិនដូចអ្វីដែលបានសរសើរឡើងនោះទេ មើលទៅសុទ្ធតែជាការប្រឌិតដើម្បីទាមទារចំណាប់អារម្មណ៍តែប៉ុណ្ណោះ។

ជាពិសេស បើយើងក្រឡែកទៅមើលជម្រៅដែលរូបចម្លាក់នោះ ត្រូវបានគេជីកឃើញ គឺមានជម្រៅត្រឹមតែ៥សង់ទីម៉ែត្រប៉ុណ្ណោះ។ លើសពីនោះ វាត្រូវគេរកឃើញក្នុងដីចម្ការដែលគេធ្វើការដាំដុះជាប្រចាំទៀត ហេតុអីបានទើបនឹងរកឃើញនៅពេលនេះទៅវិញ។

អ្វីដែលកាន់តែគួរឲ្យអស់សំណើចទៀតនោះគឺ រូបចម្លាក់ក្បាលនាគនេះ មិនឃើញមានក្បាច់រចនាអ្វីឡើយ ប្រៀបដូចជាជាងចម្លាក់មិនចេះធ្វើអញ្ចឹង។ រឹតតែហួសចិត្តទៀតនោះ ចម្លាក់នាគ ប្រាកដណាស់ថា ធ្វើអំពីស៊ីម៉ង់ ព្រោះនៅដាមកម្ទេចស៊ីម៉ង់នៅឡើយជុំវិញកន្លែងកប់នោះ៕
ប្រភព៖ Ch7HD News

