ភ្នំពេញ៖ ជាការពិតណាស់ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងនាមកម្ពុជា ទទួលភារកិច្ចជាម្ចាស់ផ្ទះនេះ គឺនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះហើយ ក្រោមការប្រកួត ខិតខំប្រឹងប្រែង តស៊ូ យ៉ាងស្វិតស្វាញ ជាងកន្លះខែមកនេះ ដោយឃើញថា កីឡាករ កីឡាការិនីទាំង១១ប្រទេស ពិតជាខិតខំប្រឹងប្រែង យកឈ្នះ ដើម្បីទទួលបានមេដាយជាច្រើន យកទៅបំពេញមុខមាត់ប្រទេស រៀងៗខ្លួន ហើយថ្ងៃនេះ ក៏ជាថ្ងៃប្រកួតចុងក្រោយ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍២០២៣នេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង យោងតាមផេកផ្លូវធំៗរបស់កម្ពុជា បានUpdate នូវតារាងមេដាយសរុបទាំងអស់ ដែលប្រទេសនីមួយៗទទួលបាន តែអ្វីដែលគួរឲ្យគត់សម្គាល់នោះ គឺគិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ប្រទេសទាំង៣នេះ ទទួលបានមេដាយសរុបច្រើនជាងគេ ដោយរួមមាន៖ ប្រទេសវៀតណាម (លំដាប់ទី១) ទទួលបានមេដាយសរុប ៣២៣គ្រឿង មេដាយមាស១២៤គ្រឿង, មេដាយប្រាក់៩៩គ្រឿង, និងមេដាយសំរឹទ្ធ១០០គ្រឿង ចំណែកឯប្រទេសថៃ (លំដាប់ទី២) ទទួលបានមេដាយសរុប ២៦៤គ្រឿង មេដាយមាស៩៣គ្រឿង, មេដាយប្រាក់៧៦គ្រឿង, និងមេដាយសំរឹទ្ធ៩៥គ្រឿង ចុងក្រោយប្រទេសកម្ពុជា (លំដាប់ទី៣) ទទួលបានមេដាយសរុប ២៥៣គ្រឿង មេដាយមាស៧១គ្រឿង, មេដាយប្រាក់៦៨គ្រឿង, និងមេដាយសំរឹទ្ធ១១៤គ្រឿង៕
សូមទស្សនារូបភាពខាងក្រោម៖
![តារាងមេដាយ របស់ប្រទេសទាំងអស់ ដែលទទួលបាន](https://s9.kh1.co/__image/w=587,h=1280,q=100/8f/8ff6ec1281b40a7e3040045aab388e2b1476ec0e.jpg)