សៀមរាប៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ មានហេតុការដ៏គួរឲ្យរន្ធ.ត់មួយ កើតឡើងបង្កជាភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលកើតឡើង ដោយបុរសវ័យចំណាស់ម្នាក់ មានឈ្មោះថា លួន ណាំ ត្រូវគេបានស្គាល់ថា ជាម្ចាស់កសិដ្ឋាន ចិញ្ចឹមសត្វក្រពើ មានទីតាំងស្ថិតនៅ ភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ទល់មុខផ្សារវត្តពោធ ត្រូវបា.ត់.ប.ង់.ជី.វិ.ត ដោយសារសត្វក្រពើ ដែលលោកបានចិញ្ចឹម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ហេតុការណ៍នេះ បានកើតឡើង ដោយមូលហេតុ បុរសវ័យចំណាស់មានឈ្មោះថា លួន ណាំ បានរអិលជើងធ្លា.ក់ចូល ទៅក្នុងអាងក្រពើ ហើយត្រូវពពួកសត្វក្រពើទាំងអស់នោះ ខាំត្របាក់ជាចំណី រហូតដល់បា.ត់.ប.ង់.ជី.វិ.ត ដោយបន្សល់ទុកត្រឹម តែស្បែកជើងផងដែរ។
យ៉ាងណាមិញ ជុំវិញហេតុការដ៏គួរឲ្យរន្ធ.ត់មួយនេះ ក្រុមហ៊ុនខ្មែរឡូត រួមទាំងមហាជន និងបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់ ពិតជាទទួលបានអារម្មណ៍ ក្ដុកក្តួល អាណិត តក់ស្លុត ខ្លោចចិត្ត ជាខ្លាំង ចំពោះឧបទ្ទវហេតុដែលបានកើតឡើង ហើយក៏សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំទៅកាន់គ្រួសារនៃសព ហើយសូមឲ្យវិញ្ញាណក្ខន្ធរបស់អ៊ំប្រុស ទៅឲ្យបានដល់សុគតិភពផងចុះ៕
សូមទស្សនារូបភាពខាងក្រោម៖




