ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ម្ចាស់ហាង កណ្ណិកា សាឡន ដែលត្រូវបានគេស្គាល់ថា ចែ គែន កំពុងតែមានទុក្ខជាទម្ងន់ដោយស្វាមីរបស់ខ្លួនទទួលម.រណភាពកាលពីល្ងាចម្សិលមិញនេះ។ ប្រភពបានបញ្ជាក់ថា ស្វាមីរបស់ ម្ចាស់ហាងនេះ ឈ្មោះថា សំ ករុណា មន្រ្តីប៉ូលីស នៅវត្តអង្គមេត្រី ក្បែរគុកព្រៃ ស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ មហាជនក្នុងបណ្ដាញសង្គមនាំគ្នាអាណិតទៅដល់ ចែ គែន បែរមកត្រូវបាត់បង់ស្វាមីទាំងខ្លួននៅវ័យខ្ទង់៣០ឆ្នាំជាងនៅឡើយ ។ គួរបញ្ជាក់ផងដែរថា ស្វាមីជាមន្ដ្រីប៉ូលីស បានស្លាប់ កាលពីម្សិលមិញល្ងាចដោយ គ្រោះថ្នាក់ចរាចរណ៍ នៅក្បែរវត្ត ម្នៀត ដោយសារអ្នកស្រវឹងជិះមកបុកពេលកំពុងជិះម៉ូតូធំជាក្រុម។
ទន្ទឹមនឹងនោះ ម្ចាស់ហាង សាឡន ក៏ជាមនុស្សមានមុខមាត់ក្នុងសង្គម ដែលនាងធ្លាប់បានជួយតារាសម្ដែង សឿ សុធារ៉ា ក្នុងគ្រាលំបាកទៀតផង។ មិនតែប៉ុណ្ណោះ ចែ គែន ជាបុគ្គលល្បីល្បាញដែលតែងតែបង្ហោះវីដេអូ ពីការកាត់សក់ តម្លៃខ្ទង់រយដុល្លារផងដែរ៕
ប្រភព៖ សាវិន ហ្វីលីព Savin Phillip