ភ្នំពេញ៖ កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៣ តារាសម្ដែងស្រីសាច់សខ្ចីអ្នកនាង លី ម៉ារីណា បានធ្វើពិធីខួបកំណើតអាយុ ៤២ឆ្នាំរបស់ខ្លួន។ ដោយពិធីខួបកំណើតរបស់នាង បានធ្វើឡើងយ៉ាងអធិកអធម និងបានអញ្ជើញភ្ញៀវចូលរួមយ៉ាងច្រើនតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត គេឃើញថាក្នុងពិធីខួបអាយុ៤២ឆ្នាំអ្នកនាង លី ម៉ារីណា មានភ្ញៀវចូលរួមសុទ្ធតែសិល្បករ សិល្បការិនីល្បីៗ ព្រមទាំងអ្នកជំនួញមានមុខមាត់ក្នុងសង្គមទៀតផង។ លើសពីនេះទៅទៀត ខណៈមានភ្ញៀវចូលរួមច្រើន តារារូបនេះបានបង្ហាញស្នាមញញឹមយ៉ាងរីករាយតែម្ដង។
មិនតែប៉ុណ្ណោះ បើមើលពីទិដ្ឋភាពក្នុងកម្មវិធី គេចាប់អារម្មណ៍ឃើញថាអ្នកនាង លី ម៉ារីណា បានបង្ហាញមុខគូស្នេហ៍ខ្លួន ដើម្បីឲ្យអ្នកគាំទ្របានដឹងពីទំនាក់ទំនងរបស់នាង និងសង្សារខ្លួន។ មួយវិញទៀត តារារូបនេះ និងគូស្នេហ៍បានបង្ហាញសកម្មភាពយ៉ាងផ្អែមល្ហែម ហាក់យល់ចិត្តគ្នាតែម្ដង បើទោះបីទើបទាក់ទងគ្នាក៏ពិតមែន។ ក្នុងនោះដែរ បន្ទាប់បីតារារូបនេះ បើកបង្ហាញមុខកូស្នេហ៍ មានមហាជនជាច្រើន បានអបអរសាទរទៅកាន់នាងគ្រប់គ្នា៕
សូមទស្សនារូបភាពខាងក្រោម៖
![អ្នកនាង លី ម៉ារីណា ](https://s9.kh1.co/__image/w=650,h=976,q=100/b6/b63312cf998707865511076723ed6ca16e10567b.jpg)
![អ្នកនាង លី ម៉ារីណា ](https://s9.kh1.co/__image/w=650,h=433,q=100/4f/4f2d8b244d4a70ab0248a1bb7c688ced3afb440a.jpg)
![អ្នកនាង លី ម៉ារីណា និងគូស្នេហ៍](https://s9.kh1.co/__image/w=650,h=970,q=100/aa/aa1af2b8ea264203c4849e921b0541d17164a6fc.jpg)
![អ្នកនាង លី ម៉ារីណា និងគូស្នេហ៍](https://s9.kh1.co/__image/w=650,h=1348,q=100/b9/b9d9d5cb5fcf8b5fa5ce4fdad940d1b3d8743c32.jpg)
![អ្នកនាង លី ម៉ារីណា និងគូស្នេហ៍](https://s9.kh1.co/__image/w=650,h=428,q=100/48/48cd1b3ae4b91cedf1feb6120bbc8973969e9186.jpg)
![អ្នកនាង លី ម៉ារីណា និងគូស្នេហ៍](https://s9.kh1.co/__image/w=650,h=972,q=100/c0/c098e17f1e8c440e6572a9beca94c852761e077a.jpg)
![អ្នកនាង លី ម៉ារីណា និងគូស្នេហ៍](https://s9.kh1.co/__image/w=650,h=1370,q=100/1f/1fd08020c2d7b0fe20f678a29d873f5eb2b5e7d3.jpg)
![អ្នកនាង លី ម៉ារីណា និងគូស្នេហ៍](https://s9.kh1.co/__image/w=650,h=1076,q=100/65/653685028062d185a9e59c199b1b64741fc9bc9f.jpg)