លឹម តិចម៉េង មិនចង់ទទួលកាដូពីអ្នកគាំទ្រ ព្រោះរឿងនេះ (មានវីដេអូ)

//s9.kh1.co/cc/ccf06dcf4b9a10008e3324e0116f94cb09ddd25b.jpg
តារា & កម្សាន្ដ

 ០២-មិថុនា-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

ព្រោះមិនចង់ឲ្យអ្នកគាំទ្រខ្លួនចំណាយលុយផ្ទាល់ខ្លួនទិញកាដូជូន ទើបលឹម តិចម៉េង និយាយយ៉ាងដូច្នេះ។

ភ្នំពេញ៖ អាចនិយាយបានថា តារាចម្រៀងពន្លកថ្មីលោក លឹម តិចម៉េង ក្រោយបញ្ចប់ការប្រកួត និងក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤រួច បច្ចុប្បន្កំពុងទទួលបានប្រជាប្រិយភាពខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គេសង្កេតឃើញលោក លឹម តិចម៉េង កាន់តែទទួលបានការងារច្រើន សឹងគ្មានពេលទំនេរនោះឡើយ។ ជាមួយគ្នានេះដែរ ថ្មីៗនេះគេបានឃើញតារាចម្រៀងរូបនេះ បានបង្ហោះវីដេអូមួយ និយាយរៀបរាប់មិនចង់ឲ្យហ្វេនទិញរបស់ជូនខ្លួននោះទេ។ ក្នុងនោះដែរ លោកបាននិយាយបន្ថែមថា៖ 

មានចិត្តផ្ដល់ជូនមកឲ្យខ្ញុំមែន បងប្អូនមានលទ្ធភាពពិតមែន អ៊ីចឹងបងប្អូនរៀបចំរបស់ទាំងអស់នោះ យកទៅចែកជាអំណោយសម្រាប់ជនចាស់ជរា ក្មេងកំព្រា សម្រាប់មន្ទីពេទ្យ និងសម្រាប់អ្នកទីទាល់ក្រ ក្រៅពីខ្ញុំ។

សម្ដីលោក លឹម តិចម៉េង

គួរបញ្ជាក់ផងដែរថា ពាក្យសម្ដីប៉ុន្មានម៉ាក់របស់តារាចម្រៀងវ័យក្មេងលោក លឹម តិចម៉េង ចង់ឲ្យហ្វេនផ្ដល់ត្រឹមក្ដីស្រលាញ់ និងការគាំទ្រទៅកាន់លោកគឺគ្រប់គ្រាន់ហើយ។ ព្រោះបច្ចុប្បន្នរូបលោក មានការងារធ្វើច្រើន ហើយមានលទ្ធភាពអាចទិញរបស់របរជាច្រើនដែលខ្លួនចង់បាន។ ហើយរូបលោក ក៏អរគុណចំពោះទឹកចិត្តដែលហ្វេនធ្លាប់បានផ្ដល់ឲ្យខ្លួននាពេលកន្លងមកផងដែរ៕

ប្រភពវីដេអូ៖ សម ប្រាថ្នា

សូមទស្សនារូបភាពខាងក្រោម៖

  លោក លឹម តិចម៉េង
  លោក លឹម តិចម៉េង
  លោក លឹម តិចម៉េង
  លោក លឹម តិចម៉េង
  លោក លឹម តិចម៉េង
  លោក លឹម តិចម៉េង
  លោក លឹម តិចម៉េង
  លោក លឹម តិចម៉េង
  លោក លឹម តិចម៉េង
  លោក លឹម តិចម៉េង
  លោក លឹម តិចម៉េង
  លោក លឹម តិចម៉េង
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/6b/6b84ba291704a6d4ccea6685eebe2438ab97c9e2.jpg

មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា

 ២១-កុម្ភៈ-២០២៥ 
 ១១ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T