ភ្នំពេញ៖ ជាការពិតណាស់ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បាននឹងកំពុងដំណើរការប្រកួត អស់រយះពេល២ថ្ងៃមកហើយ សម្រាប់អត្តពលិកពិការភាព បានចូលរួមប្រកួតតំណាងប្រទេស អាចបញ្ចេញសមត្ថភាព និងលើកមុខមាត់ប្រទេសជាតិ តាមរយៈវិស័យកីឡាអាស៊ានប៉ារ៉ាហ្គេមមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង មានគណនីTikTok មួយដែលមានឈ្មោះថា (ព្រះសីហនុ) បានបង្ហោះនូវវីដេអូបង្ហាញពីក្មេងប្រុសម្នាក់ បានកាន់លើកទង់ជាតិកម្ពុជា ហើយថែមទាំងស្រែកថា៖ «ប៉ាស៊ូៗ!» ក្រោមដំណក់ទឹកភ្លៀង លាយលំជាមួយដំណក់ទឹកភ្នែក ដែលក្មេងប្រុសរូបនោះ ត្រូវបានគេស្គាល់ជាកូនប្រុស អត្តពលិកកីឡាអាស៊ានប៉ារ៉ាហ្គេម កីឡាករ យី សុខសាន្ដ ជាកីឡាករជម្រើសជាតិកម្ពុជា ប្រកួតលើវិញ្ញសារត់ចម្ងាយ៥០០០ម៉ែត្រ T46 នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាអត្តពលិកពិការដៃទាំងសងខាង បានមកស្រែកហ៊ោ និងលើកទឹកចិត្ត ដល់ឪពុកទោះបីជាឪពុក មិនទទួលបានមេដាយក៏ដោយ។

ទន្ទឹមនឹងនេះ មហាជន និងបងប្អូននិយមប្រើប្រាស់បណ្ដាញសង្គម ដែលស្រឡាញ់គាំទ្រវិស័យកីឡា ក្រោយពីបានឃើញនូវវីដេអូនេះរួច គឺពិតជាទទួលបានអារម្មណ៍ ក្តុកក្តួល អាណិត អាសូរ រំជួលចិត្ត និងទប់អារម្មណ៍មិនជាប់ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន នៅពេលដែលបានឮ សម្រែកស្រែកលើកកម្លាំងចិត្ត យ៉ាងមុតមាំ ពីកូនប្រុសកីឡាករ យី សុខសាន្ដ បើទោះបីជាមិនទទួលបានមេដាយ ជូនជាតិក៏កីឡាកររូបនេះ បានខិតខំ ប្រើប្រាស់កម្លាំង អស់ពីសមត្ថភាពរបស់លោករួមមកហើយ ដោយមិនបោះបង់ផងដែរ៕
សូមទស្សនារូបភាពនឹងវីដេអូខាងក្រោម៖










@sihanoukvill Respect 🤍🙏❤️គាត់ជាកូនកីទ្បាករ_យី សុខសាន្តកីទ្បាកររត់ចម្ងាយជនពិការ❤️🇰🇭##ប៉ារ៉ាហ្គម2023##ព្រះរាជាណាចក្រកម្ពុជា##fypシ##fyp##រំភើបណាស់##goodboy##cute##support##su##support##foryoupage##cambodia##thankyou ♬ original sound - Munny Light SSVM | មុន្នី៚