១ឈុតលើខ្លួនចៅស្រី របស់ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា តម្លៃជិតកន្លះលានដុល្លារ

//s9.kh1.co/57/57090afd0e63a98db9dcb75d1cc70b79bd56c03e.jpg
តារា & កម្សាន្ដ

 ០៥-មិថុនា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

ចង់ស្រឡាំងកាំង! ១ឈុតនៅលើខ្លួនចៅស្រី របស់ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា មានតម្លៃជិតកន្លះលានដុល្លារ។

កម្សាន្ដ៖ ជឿជាក់ថា ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយ អំពីចៅស្រីរបស់ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងឧបនាយករដ្ឋមន្រ្ដី យឹម ឆៃលី គឺកញ្ញា លីនដា ដែលពិតជាមានរូបសម្ផស្ស ស្រស់សោភា ផ្ទៃមុខស្រទន់ ញញឹមស្រស់ រាងខ្ពស់ស្រឡះ សម្បុរសខ្ចី សុភាព ថ្លៃថ្នូរ ប្រៀបដូចជាព្រះនាង ដែលគេតែងឃើញនាង មានវត្តមាននៅក្នុងកម្មវិធីមង្គលការផ្សេងៗ ជាមួយនឹងឈុតសម្លៀកបំពាក់ គ្រឿងអលង្ការ សុទ្ធតែជាលំដាប់ប្រ៊េនល្បីៗ ប្រណិត​ មានតម្លៃ​​ថ្លៃកប់ពពកផងដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង​ យើងនឹងលើកយកនូវឈុតរបស់អភិជន កញ្ញា លីនដា ដែលពាក់ចូលរួមក្នុងពិធីរៀបអាពាហ៍ កូនស្រីរបស់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ដែលត្រូវបានឲ្យដឹងថា​ មានតម្លៃជិតកន្លះលានដុល្លារឯណេះ ធ្វើឲ្យមហាជន ចង់ស្រឡាំងកាំង គ្រាន់តែឮតម្លៃមួយនេះ ដែលទី១ គឺជាខ្សែកពេជ្រម៉ូត ក្បាលតោ មានតម្លៃ (៤៦៧,៥៣៧$) ជាប៊្រេនរបស់ PANTHERE DE CARTIER NECKLACE ទី២ គឺជារ៉ូបចោមពុងផ្កា មានតម្លៃ (១៤,៧០០$) ជាប្រ៊េនរបស់ Heart-Shaped Beaded Gown (Elie Saab) និងទី៣ចុងក្រោយ គឺជាកាបូប មានតម្លៃ (៩០០០$) ជាប្រ៊េនរបស់ Chanel Make-up Box Clutch with Chain ដោយសរុបទឹកប្រាក់ទាំងអស់ចំនួន ៤៩១,២៣៧ដុល្លារ

  កញ្ញា លីដា
  កញ្ញា លីដា

ជាមួយគ្នានេះដែរ កញ្ញា លីដា កំពុងតែទាក់ទាញចិត្ត មហាជន​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម ឲ្យស្រឡាញ់ ក្នក់ក្នាញ់ និងស្ងើចសរសើរ ជាមួយរូបសម្រស់ យ៉ាងស្រស់ស្អា បានមកពីធម្មជាតិ រួមទាំងការរៀបចំខ្លួន របស់នាងមិនដាច់ពីមាត់​ ថាពិតជាស្រស់ស្អាត ថ្លៃថ្នូរ ប្រៀបដូចជាព្រះនាងអីចឹង៕

សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា លីនដា
  កញ្ញា លីនដា
  កញ្ញា លីនដា
  កញ្ញា លីនដា
ខ្សែកពេជ្រម៉ូត ក្បាលតោ
ខ្សែកពេជ្រម៉ូត ក្បាលតោ
កាបូប Chanel Make-up Box Clutch with Chain
កាបូប Chanel Make-up Box Clutch with Chain
រ៉ូបចោមពុងផ្កា
រ៉ូបចោមពុងផ្កា
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T